ដឹងទេថា អត្រាការប្រាក់អវិជ្ជមានដំណើរការយ៉ាងដូចម្តេច ?

ភ្នំពេញ ៖ អត្រាការប្រាក់ត្រូវបានកំណត់ថា ជាតម្លៃដែលត្រូវចំណាយក្នុងការខ្ចីប្រាក់។ ឧទាហរណ៍អត្រាការប្រាក់ ២% ប្រចាំឆ្នាំលើប្រាក់កម្ចី ១០០ដុល្លារ មានន័យថា អ្នកខ្ចីត្រូវសងប្រាក់កម្ចីដំបូងបូកនឹង ២ ដុល្លារបន្ថែមទៀតបន្ទាប់ពីខ្ចីមួយឆ្នាំពេញ។ ដូច្នេះ តើវាមានន័យយ៉ាងដូចម្តេចនៅពេលយើងមានអត្រាការប្រាក់អវិជ្ជមាន? ​

នៅគ្រាដំបូង អត្រាការប្រាក់អវិជ្ជមានហាក់ដូចជាយុទ្ធសាស្ត្រចម្លែក និងមិនសមទំនង។ ហេតុអ្វីបានជាអ្នកផ្តល់ប្រាក់កម្ចី បង់ប្រាក់ឱ្យនរណាម្នាក់ដើម្បីខ្ចីប្រាក់ខ្លួនទៅវិញទាំងដែលថាអ្នកផ្តល់ប្រាក់កម្ចីគឺជាអ្នកដែលប្រថុយនឹងហានិភ័យនៃការមិនសងប្រាក់កម្ចីត្រឡប់វិញ? ទោះបីជាយ៉ាងណាក៏ដោយ មានពេលខ្លះដែលធនាគារកណ្តាលអស់ជម្រើសក្នុងការជំរុញសេដ្ឋកិច្ចប្រទេស ហើយងាកទៅរកវិធានការនៃការបង្កើតជាអត្រាការប្រាក់អវិជ្ជមាន។

អត្រាការប្រាក់អវិជ្ជមានមិនត្រឹមតែជាឧបករណ៍គោលនយោបាយរូបិយវត្ថុដែលមិនធម្មតានោះទេ ប៉ុន្តែវាក៏ជាគោលនយោបាយ ថ្មីមួយផងដែរ។ នៅខែកក្កដាឆ្នាំ ២០០៩ ធនាគារ Riksbank បានកាត់បន្ថយអត្រាប្រាក់បញ្ញើរបស់ខ្លួនមកនៅត្រឹម -0.២៥%។ ធនាគារកណ្តាលអ៊ឺរ៉ុប(ECB) ក៏បានប្រើប្រាស់គោលការណ៍ កាលពីខែមិថុនាឆ្នាំ ២០១៤ នៅពេលដែលខ្លួនបានទម្លាក់អត្រាប្រាក់បញ្ញើរបស់ខ្លួនមកនៅត្រឹម -០,១%។

ហេតុអ្វីបានជាគេជ្រើសរើសប្រើគោលការណ៍ដ៏ចម្លែកបែបនេះ? អ្នកអនុម័តគោលនយោបាយរូបិយវត្ថុមានការភ័យខ្លាចថា អឺរ៉ុបមានហានិភ័យធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា។ នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ប្រជាជន និងម្ចាស់អាជីវកម្មមាននិន្នាការទុកលុយរបស់ពួកគេ ខណៈពេលដែលពួកគេរង់ចាំឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើង។ ប៉ុន្តែឥរិយាបថបែបនេះអាចធ្វើឱ្យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះថែមទៀតដោយសារកង្វះការចំណាយ បណ្តាលឱ្យបាត់បង់ការងារ ប្រាក់ចំណេញថយចុះ និងតម្លៃទំនិញធ្លាក់ចុះ ដែលទាំងអស់នេះធ្វើឲ្យប្រជាជនកាន់តែភ័យខ្លាច និងមិនសូវចាយលុយ។ ដោយសារការចំណាយកាន់តែទាប តម្លៃទំនិញកាន់តែធ្លាក់ចុះជាថ្មីម្តងទៀតដែលជាកត្តាជំរុញឲ្យប្រជាជនរង់ចាំតម្លៃទំនិញធ្លាក់ចុះបន្ថែមទៀតជាបន្តបន្ទាប់។

នេះគឺជាវដ្តនៃបរិត្តផរណាដែលធនាគារកណ្តាលអ៊ឺរ៉ុបកំពុងព្យាយាមដោះស្រាយជាមួយនឹងយុទ្ធសាស្រ្តនៃការប្រាក់អវិជ្ជមាន ដែលមិនត្រឹមតែប៉ះពាល់ដល់ប្រាក់កម្ចីរបស់ធនាគារប៉ុណ្ណោះទេ ថែមទាំងប្រាក់បញ្ញើរបស់ធនាគារទៀតផង។ ជាមួយនឹងអត្រាការប្រាក់អវិជ្ជមាន បើធនាគារយកប្រាក់ដែលបានដាក់តម្កល់ទុកនៅក្នុងធនាគារកណ្តាល នោះគេនឹងត្រូវខាតដែលចំនួនប្រាក់នឹងថយចុះ ជាជាងការទទួលបានចំណេញការប្រាក់។ តាមរយៈការគិតការប្រាក់លើការតម្កល់លុយទុកបែបនេះ វាជាការលើកទឹកចិត្តឱ្យមានការខ្ចីប្រាក់បន្ថែមនិងកុំយកប្រាក់មកទុក។

តាមទ្រឹស្តី ធនាគារគួរតែផ្តល់ប្រាក់កម្ចីដល់អ្នកខ្ចីក្នុងអត្រាការប្រាក់ខ្ពស់ជាងអត្រាការប្រាក់នៃការតម្កល់ប្រាក់ទុកនៅធនាគារកណ្តាល។ លើសពីនេះអត្រាអវិជ្ជមានដែលអនុម័យដោយធនាគារកណ្តាល ក៏មានឥទ្ធិពលលើគណនីបញ្ញើនិងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជផងដែរ ដែលមានន័យថាអ្នកដាក់ប្រាក់បញ្ញើក៏នឹងត្រូវបានគិតប្រាក់ពីការទុកប្រាក់របស់ពួកគេនៅធនាគារផងដែរ។ នេះជាការជម្រុយឲ្យប្រជាជនខ្ចីប្រាក់និងយកប្រាក់ទៅពង្រីកអាជីវកម្មដែលធ្វើឲ្យសេដ្ឋកិច្ចមានកំណើននៃរំហូរសាច់ប្រាក់ឡើងវិញ។

មូលហេតុចម្បងមួយទៀតដែល ECB បានប្រើអត្រាការប្រាក់អវិជ្ជមាន គឺធ្វើឱ្យតម្លៃប្រាក់អឺរ៉ូធ្លាក់ចុះ។ ទិន្នផលទាបឬអវិជ្ជមានលើបំណុលអឺរ៉ុបនឹងរារាំងវិនិយោគិនបរទេស ដូច្នេះតម្រូវការប្រាក់អឺរ៉ូនឹងធ្លាក់ចុះ។ ប្រាក់អឺរ៉ូដែលខ្សោយនេះនឹងជំរុញតម្រូវការសម្រាប់ការនាំចេញដែលជាការជំរុញឱ្យអាជីវកម្មក្នុងស្រុកពង្រីកខ្លួន។

អត្រាការប្រាក់អវិជ្ជមាននេះគឺជាភស្តុតាងនៃស្ថានភាពធ្ងន់ធ្ងរដែលអ្នករៀបចំគោលនយោបាយជឿជាក់ថាជាលក្ខណៈនៃសេដ្ឋកិច្ចអឺរ៉ុប។ នៅពេលដែលអត្រាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចូលទៅរកបរិត្តផរណានៅ -0.៦% ក្នុងខែកុម្ភៈឆ្នាំ ២០១៥ អ្នករៀបចំគោលនយោបាយអឺរ៉ុបបានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីចៀសវាងការធ្លាក់ចុះនៃបរិត្តផរណា។ ដោយឡែកក៏មានអ្នកវិភាគមួយចំនួនបានព្រមានថាគោលនយោបាយអត្រាការប្រាក់អវិជ្ជមានអាចមានផលវិបាកធ្ងន់ធ្ងរដោយអចេតនា។

គូសបញ្ជាក់ថា នៅសហរដ្ឋអាមេរិកឯណោះវិញ ទោះបីជាធនាគារកណ្តាលអាមេរិកមិនដែលប្រើប្រាស់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានក៏ដោយ ប៉ុន្តែអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកធ្លាក់ចុះមកជិតសូន្យ កាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០ នៅពេលដែលគេកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹមចន្លោះ ០% ទៅ ០.២៥% ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»