ដឹងទេថា អ្នកដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតរបស់ប្រទេសសិង្ហបុរីជានរណា?

បរទេស ៖ លោក Forrest Li ដែលជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Sea Ltd. នោះត្រូវបានប្រកាសឈ្មោះជាបុគ្គលដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតរបស់ប្រទេសសិង្ហបុរី ក្រោយពេលដែលភាគហ៊ុនរបស់ Sea បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។

លោក Li មានដើមកំណើតជាជនជាតិចិន ហើយក្រោយមកក៏ទទួលបានសិទ្ធិជាពលរដ្ឋរបស់សិង្ហបុរីនោះ បច្ចុប្បន្ននេះមានទ្រព្យសម្បត្តិ

ផ្ទាល់ខ្លួនរហូតទៅដល់ ១៩,៨ពាន់លានដុល្លារ និងតាមពីក្រោយដោយមហាសេដ្ឋី Goh Cheng Liang ដែលមានទ្រព្យសម្បត្តិប្រមាណជា១៧,៧ពាន់លានដុល្លារ។ នេះបើយោងតាមការស្រាវជ្រាវដោយ The Bloomberg Billionaire Index Sea គឺជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានជំនាញខាងហ្គេម និងការលក់ទំនិញអនឡាញទាំងក្នុងតំបន់និងនៅក្រៅតំបន់ ហើយកាលពីដើមខែមករា ឆ្នាំ២០២១ កន្លងទៅនេះ Sea ទើបតែទទួលបានអជ្ញាបណ្ណពីប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលអនុញ្ញាតឲ្យមុខងារ SeaMoney អាចដំណើរការបច្ចេកវិទ្យាទូទាត់បាន រួមទាំងសេវាកម្មកម្ចីលុយ គ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងផងដែរ។

ជាលទ្ធផលត្រឹមត្រីមាសទី២ប៉ុណ្ណោះ SeaMoney បានទទួលនូវការទុកចិត្តពីសំណាក់អតិថិជនដោយអាចបានប្រតិបត្តិការលុយសរុបរហូតទៅដល់ ៤,១ពាន់លានដុល្លារ ដែលជាអត្រាកើនឡើងដល់ទៅ១៥០ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់ ហើយអំឡុងពេលជាមួយគ្នានេះដែរ វាបានធ្វើឲ្យប្រាក់ចំណេញរបស់ Sea បានកើនឡើងរហូតទៅដល់១៥៩ភាគរយ ឬប្រហែលជា២,៣ពាន់លានដុល្លារ។

នេះមិនមែនជាលើកដំបូងនោះទេ ដែលមហាសេដ្ឋីពាន់លានដុល្លារ​ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់អាស៊ីបានទទួលតំណែងជាមនុស្សដែលមានទ្រព្យសម្បតិ្តច្រើនប្រចាំនៅក្នុងតំបន់។ ជាក់ស្ដែង កាលពីដើមឆ្នាំ២០២០កន្លងទៅនោះ លោក Brian Kim ស្ថាបនិករបស់ក្រុមហ៊ុនសារដ៏ល្បីល្បាញ Kakao Corp., ក៏ទើបតែបានក្លាយខ្លួនជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់