ការផ្គត់ផ្គង់ទីផ្សារសាច់ជ្រូកក្នុងស្រុកផ្តើមមានកំណើនបន្ទាប់ពីទប់ស្កាត់ការនាំចូលពីក្រៅប្រទេស

ក្រោយការអនុវត្តនូវវិធានការក្នុងការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលផលិតពីសាច់ជ្រូកពីប្រទេសវៀតណាមដោយខុសច្បាប់ ដែលកំពុងមានការ

​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែលគួរឲ្យព្រួយបារម្ភនោះ បច្ចុប្បន្នការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកចាប់ផ្តើមមានកំណើនកើនឡើងជាបណ្តើរៗ និងបានផ្តល់​នូវផលចំណូលដល់អ្នកចិញ្ចឹមដែលធ្លាប់ទទួលរងនូវផលលំបាកកាលពីពេលកន្លងទៅ​។ នេះ​បើ​តាម​ការលើកឡើង​រប​ស់ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​។

លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​អះអាងប្រាប់AMS​ថា​​ ឥឡូវនេះ​កសិករ​ និង​កសិ​កដ្ឋាន​ចិញ្ចឹម​ជ្រូក​​ទទួលបានផល​គួរសម​បន្ទាប់​ពី​​ឆ្លងកាត់ការលំបាករាប់មិនអស់​ ខណៈដែល​​តម្រូវការ​បរិភោគ​សាច់​ជ្រូក​ក្នុងស្រុក​កំពុង​មាន​និន្នាការ​កើនឡើង​ជា​បណ្តើរ​ៗ ហើយ​ ប្រសិនបើសកម្មភាព​ទប់ស្កាត់​​ការនាំចូលពីប្រទេសជិតខាងមានប្រសិទ្ធភាពនោះវារឹតកាន់តែប្រសើរឡើងថែមទៀត។

លោក​ ស្រ៊ុ​ន ពៅ​ បានមានប្រសាសន៍​ថា​ ៖

«តម្លៃ​ជ្រូក​រស់​ដែល​កសិករ​លក់​ចេញទៅលើទីផ្សារ​គឺត្រូវមានតម្លៃឯកភាពគ្នា ដើម្បីការពារតម្លៃលើទីផ្សារ ឬក៏ការពារពីការក្រឡុកទីផ្សាររបស់ឈ្មួញកណ្តាល។ ពេលនេះ​ តម្លៃ​ជ្រូក​រស់គឺ​មានតម្លៃ​​​ក្នុង​ 1គីឡូក្រាម​តម្លៃ​តែ​ពី​ 14,000រៀលក្នុង1គីឡូក្រាម​ ខណៈ​ដែល​ទីផ្សារលក់រាយតម្លៃ​ដល់ទៅ​ជាង ​23,000​ ទៅ​ 25,000រៀល​ក្នុង​ 1គីឡូក្រាម​»

«ជាកត្តាសំខាន់ បើគ្មានជំងឺឆ្លងដែន(​ប៉េស្ត​ជ្រូក​អាហ្វ្រិក)តាមរយៈការនាំចូលជ្រូកពីប្រទេសវៀតណាមទេនោះ ក្នុងអំឡុងពេល2 ឆ្នាំទៀតជ្រូកយើងមិនខ្វះទេ គឺអាចផ្គត់ផ្គង់នៅលើទីផ្សារបាន។ យើងអាចលើកឧទាហរណ៍ថា ដោយ​គិត​ជា​មធ្យមយើងហូបសាច់ជ្រូក​ប្រមាណ​ជា 8,000 ក្បាល​ក្នុង1ថ្ងៃ បើទីផ្សារទូលាយ។ តែបើទីផ្សារចង្អៀតយើងហូបអស់តែត្រឹម 5,000 ក្បាល​ក្នុង1ថ្ងៃ បានហើយ។  ការកាត់បន្ថយនេះគឺកាត់​បន្ថយ​ការ​នាំចូល។ ឧបមាថា បើយើងធ្លាប់នាំចូលជ្រូក 3,000ក្បាល​ក្នុង1ថ្ងៃ យើងឱ្យនាំចូលតែ 2,000ក្បាល​ក្នុង1ថ្ងៃ បានហើយ។ ដូច្នេះយើងអាចកាត់បន្ថយ​ការ​នាំ​ចូល និងទប់ស្កាត់តម្លៃមិនឱ្យឡើងផងដែរ ដើម្បីស្ថិរភាពតម្លៃក្នុងស្រុក»

លោក ស្រ៊ុន ពៅ ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

យោងតាម​ការ​ជូនដំណឹង​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​បន្ត​រាលដាល​ និង​ផ្ទុះឡើង​នៅក្នុងប្រទេសវៀតណាម។ ស្របនឹងវិធានការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​កំពុង​ដាក់ចេញ​វិធានការ​តឹងរឹង​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ និង​ការ​លូច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។

សេចក្តីប្រកាស​ក៏បានស្នើឱ្យអាជ្ញាធរបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម ដោយហាមឃាត់ការ​នាំចូល​ខុសច្បាប់​នូវការនាំចូលសត្វជ្រូកសាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូក​ដើម្បី​ចៀសវាង​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជាពិសេស​ពី​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។

​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានប្រាប់AMSថា ​បន្ទាប់ពីមានការប្រកាសរបស់រដ្ឋមន្ត្រីអំពីការរាតត្បាត​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកនៅប្រទេសជិតខាង យើងបានអនុវត្តតាមសេចក្តី​ប្រកាសនោះហើយដោយទប់ស្កាត់ការនាំ​ចូល​សត្វ​ជ្រូក និងពុំទាន់មានអ្វីជាជំងឹរាតត្បាតនាំចូលមកកម្ពុជាទេ​។

ទោះជា​យ៉ាងណា ឯកឧត្តម តាន់ ផាន់​ណា​រ៉ា បានមានប្រសាសន៍ថា ​៖

«​ផលិត​កម្ម​សត្វ​ក្នុងស្រុក​គឺមានការកើនឡើងប្រមាណជាង15ភាគរយ និងបាន​កាត់បន្ថយ​នូវ​តម្រូវ​ការ​​​​នាំ​ចូលមក​នៅ​អប្បបរមា​។ ដោយសារស្ថិរភាពនៃតម្លៃទីផ្សារ ជាកត្តាសំខាន់ធ្វើឱ្យការចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមជ្រូក របស់កសិករមានការកើនឡើង នេះជាកត្តាចម្បងដែលក្រសួងបាននឹងកំពុងធ្វើ និងជំរុញឱ្យបន្តកើនឡើងទៅឆ្នាំខាងមុខទៀត»

ឯកឧត្តម តាន់ ផាន់ណារ៉ា ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់