ការប្រមូលទិញកៅស៊ូក្នុងស្រុកនឹងកើនឡើងក្រោយរោងចក្រផលិតសម្បកកង់ឡានរបស់ចិនដំណើរការ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច ក៏ដូចជាអ្នកជំនួញផ្នែកដំណាំកៅស៊ូនៅកម្ពុជាបានបង្ហាញពីភាពសុទិដ្ឋិនិយមថា តម្រូវការទីផ្សារកៅស៊ូ រួមជាមួយនឹងតម្លៃអាចនឹងកើនឡើងជាងពេលបច្ចុប្បន្នបន្ទាប់ពីបណ្តារោងចក្រផលិតសម្បកកងឡានខ្នាតធំរបស់ចិន ក៏ដូចជាមកពីបណ្តាប្រទេសផ្សេងទៀតបង្ហាញវត្តមាន និងសកម្មភាពនៅក្នុងប្រទេសកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ។

ជាទូទៅមានការលើកឡើងថា កម្ពុជាគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដែលដាំដំណាំកៅស៊ូ ប៉ុន្តែហាក់នៅតែជាមិនទាន់មានតម្រូវការទីផ្សារក្នុងស្រុកធំធេង និងច្បាស់លាស់ក្នុងការទទួលទិញកៅស៊ូពីសហគ្រាស ឬពីគ្រួសារនៅឡើយ ដោយភាគច្រើនកៅស៊ូដែលប្រមូលបានត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមើលឃើញថា ភាពល្អប្រសើរនៃទីផ្សារកៅស៊ូក្នុងស្រុកនឹងកើតមានឡើងបន្ទាប់ពីរោងចក្រផលិតសម្បកកងឡានខ្នាតធំរបស់អន្តរជាតិ ជាពិសេសមកពីប្រទេសចិនចាប់ផ្តើមដំណើរការដូចការគ្រោងទុក។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖

«តម្លៃកៅស៊ូបច្ចុប្បន្ននៅថេរគ្រាន់បើ តែការប្រមូលទិញក្នុងស្រុកនៅមិនទាន់មាននៅឡើយ !  តែយ៉ាងណា ខ្ញុំសង្ឃឹមថាក្រោយរោងចក្រនេះដំណើរការ នឹងមានការប្រមូលទិញកៅស៊ូក្នុងស្រុក កៅស៊ូគ្រួសារ ក៏ដូចជាកៅស៊ូពីក្រុមហ៊ុនកែច្នៃផងដែរ ដែលនាំឲ្យយើងមានទីផ្សារថែមទៀត»

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា កម្ពុជាក៏មានផងដែរនូវច្បាប់វិនិយោគថ្មីដែលសំដៅបង្កើតឲ្យមានតំណភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅកាន់រោងចក្រកែច្នៃនាំចេញ ដោយសម្រួលទៅដល់វិនិយោគិនតាមរយៈការលើកលែងអាករលើតម្លៃបន្ថែម (VAT) ១០%។ នេះជាការលើកទឹកចិត្តទៅដល់ក្រុមហ៊ុនកែច្នៃឲ្យទទួលទិញវត្ថុធាតុដើមដែលមាននៅក្នុងស្រុកស្រាប់ ជួយទៅដល់សេដ្ឋកិច្ចកសិករក្នុងស្រុក ព្រមទាំងកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស ដោយត្រូវឆ្លងកាត់ពន្ធនាំចូល។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូដែលចេញកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះបានឲ្យដឹងថា  រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជារកចំណូលបានជាង ៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ដែលចំនួននេះមានការកើនឡើង ៨% បើធៀបនឹងរយៈពេលដដែលនៃឆ្នាំមុន ប៉ុន្តែចំណូលទាំងនោះសុទ្ធសឹងបានពីការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់ចិនមួយឈ្មោះថា Jiangsu General Science បានជ្រើសរើសមកដាក់ទីតាំងរោងចក្រផលិតកង់រថយន្ដនៅកម្ពុជាជាមួយទុនប្រមាណ ២០០លានដុល្លារ និងលទ្ធភាពផលិតកង់ឡានបាន ៦លានឯកតាក្នុងមួយឆ្នាំ គិតជាចំណូលប្រចាំឆ្នាំប្រមាណ ២៥លានដុល្លា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់