ក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ ប្រឈមនឹងពាក្យបណ្ដឹងពីបទឧក្រិដ្ឋពន្ធ

វ៉ាស៊ីនតោន ៖ តាមការចេញផ្សាយដោយសារព័ត៌មាន CBS News បានបង្ហាញថា នៅក្នុងសំណុំរឿងនេះ មានលោក​ Ronald​ Fischetti ​មេធាវី​តំណាង​ឱ្យ​អតីត​ប្រធានាធិបតីលោក​ Donald ​Trump ​នៅ​ក្នុង​រឿងក្តី​ដែលនឹងត្រូវចោទប្រកាន់ឡើងដោយការិយាល័យមេធាវី​ទីក្រុង Manhattan ដែលមានលោក Cyrus Vance Jr ជាតំណាង។

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញមួយ​ជាមួយ​ព្រះ​រាជ​អាជ្ញា​ កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៌មុន លោក​មេធាវី​ Fischetti បាន​និយាយ​ថា​ លោក​បាន​ស្នើ​សុំ​មេធាវី​នៅទីក្រុង ​Manhattan គឺ​លោក Cyrus Vance Jr សម្រាប់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​ចោទ​ប្រកាន់​ដែល​កំពុង​តែមានដំណើការ​ ប៉ុន្តែជាលទ្ធផលមិនបានទទួលចម្លើយលម្អិតនោះទេ។

“ខ្ញុំ​បាន​សួរ​យ៉ាង​ជាក់​លាក់​ថា​ តើ​មាន​បទ​ចោទ​ប្រកាន់​ណា​មួយ​ទាក់ទង​នឹង​លោក​ ដូណាល់​ ត្រាំ ទេ?​ ហើយ​ចម្លើយ​គឺ​អត់​មាន​ទេ ។ ពួក​គេមិន​បាន​ប្រើ​ពាក្យ​ (អត្ថ​ប្រយោជន៍​បន្ថែម​)​ ឬអ្វី​ផ្សេងទៀ​ត​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​បាន​ចោទ​ប្រកាន់​គឺផល​ប្រយោជន៍​មិន​ត្រឹមត្រូវ​ ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យបុគ្គល​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ក្រុមហ៊ុនរបស់​លោក​ ត្រាំ”

លោក Fischetti បានបញ្ជាក់ថា

យោង​តាម​ប្រភព​ដែល​ជិតដិត​ជាមួយ​ការ​សន្ទនា​រវាង​ក្រុម​មេធាវី​ការិយាល័យ​នៅ​ទីក្រុង ​Manhattan បាន​ទុករយៈពេល​ដល់​មេធាវី​ការពារ​ក្តី​​របស់​លោកត្រាំ ត្រឹម​ថ្ងៃចន្ទ​សប្ដាហ៍ក្រោយនេះ​ដើម្បី​​បដិសេធ​លើ​ការចោទប្រកាន់​ពីសំណាក់​ព្រះរាជអាជ្ញា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ និង​អចលនទ្រព្យ​ផ្សេងៗរបស់លោក​ត្រាំ។

លោក​ Fischetti ​បាន​ប្រាប់​បណ្តាញសារព័ត៌មាន CBS News ថា ៖ ​មេធាវី​របស់​រដ្ឋ​អាចមាន​រយៈពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការស៊ើ​បអង្កេត​រឿងនេះ​ពីលើ​ដល់​ក្រោម​ ហើយលោក​ជឿជាក់​ថា ការិយាល័យ​មេធាវី​របស់រដ្ឋ Manhanttan នឹង​មិន​អាចមាន​ភស្ដុតាង​អ្វី​ទាំងអស់​ដែល​បង្ហាញ​ថា​ ក្រុមហ៊ុន ​ Trump មាន​ជាប់ទាក់ទង​នឹង​អ្វី​ដែល​លោក​ហៅ​ថា ​«ការ​គេច​ពន្ធ​តិច​តួច​បំផុត»នេះនោះទេ។ 

លោក​ Keir Dougall​ ដែល​ជាអ្នក​យកពត៌មាន​​​ឯក​ទេស​ផ្នែក​​ច្បាប់​របស់សារពត៌មាន​​ CBS News ​និង​ជា​អតីតរដ្ឋ​អាជ្ញាសហព័ន្ធ​បាន​និយាយ​ថា​ វា​នឹង​មាន​ភាពលំបាក​ណាស់សម្រាប់​មេធាវីរ​បស់ក្រុម​ហ៊ុន​លោក​​ Trump ​ក្នុង​ការបញ្ចុះ​បញ្ចូល​តុលាការ​ឱ្យ​បដិសេធ​នូវការ​ចោទ​ប្រកាន់ខាងលើនេះ ដោយ​ហេតុថា​វាជាករណី​កម្រមាន​ណាស់ ហើយក៏ពិបាកក្នុងការយកឈ្នះទៅលើការចោទប្រកាន់ដែរ។

លោក​ Bennett​ Gershman ​អតីត​ព្រះ​រាជ​អាជ្ញា​ នៃ​ការិយាល័យ​មេធាវី​ខណ្ឌ Manhattan​ នៃ​រដ្ឋ​ញូវយ៉ក ដែល​បច្ចុប្បន្នជា​សាស្រ្តាចារ្យ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​Pace​ បាន​និយាយ​ថា ​វាមិន​មែន​ជា​រឿង​ធម្មតានោះ​ទេ​ ក្នុង​ការ​នាំយក​ការ​កាត់​ទោស​ពី​បទ​មិន​យក​ចិត្តទុ​កដា​ក់ក្នុង​ការ​បង់​ពន្ធ​លើផល​ប្រយោជន៍​ក្រុមហ៊ុន​ដូចករណីនេះ។ ប្រសិន​បើ​ក្រុម​ហ៊ុន​លោក​Trump ពិតជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពិតមែន​ ក្រុមហ៊ុន​អាច​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​ទៅលើអាជីវកម្ម​ ហើយស្ថានភាពរបស់ក្រុមហ៊ុន​Trump ​អាច​ជួបស្ថានភាពអាក្រក់​ប្រសិន​បើ​មាន​ការផ្តន្ទាទោស​ពិតមែននោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣