ចរន្តសេដ្ឋកិច្ចកម្ពុជាពិតជានឹងងើបឡើងវិញ តាមរយៈសកម្មភាពអាជីវកម្ម ការធ្វើជំនួញជួញដូររបស់ប្រជាជនប្រចាំថ្ងៃ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ចាប់ដំណើរការក្រោយការបញ្ចប់វិធានការបិទខ្ទប់បណ្តាខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញមានភាពកាន់តែទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ប្រាប់ AMS ថា ចរន្តសេដ្ឋកិច្ចកម្ពុជាបានទួលរងនូវផលប៉ះពាល់កាន់តែខ្លាំងចាប់តាំងពីមានការផ្ទុះឡើងនូវការរាតត្បាតក្នុងសហគមន៍ ជាពិសេសក្រោយព្រឹត្តិការណ៍20កុម្ភៈ ដែលធ្វើឱ្យមនុស្សភាគច្រើនមិនសូវចេញដើរក្រៅដោយសារការព្រួយបារម្ភពីសុវត្ថិភាព ស្ទើរគ្រប់អាជីវកម្មក្នុងស្រុកទាំងអស់ត្រូវបង្ខំចិត្តផ្អាកសកម្មភាព ជាពិសេសការអនុវត្តនូវវិធានការបិទខ្ទប់រាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំប្រទេស ក៏ដូចជាភូមិសាស្ត្រនៃបណ្តាខេត្តនានាទូទាំងប្រទេស។
លោកបណ្ឌិតបន្តថា ៖
“យើងដឹងហើយថា ទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេដ្ឋកិច្ចស្នូលរបស់ប្រទេសកម្ពុជា ហេតុនេះហើយគ្រប់ការធ្វើពាណិជ្ជកម្មធំតូច ការនាំទំនិញចេញចូលទីក្រុងភ្នំពេញ គឺពិតជារឿងមួយសំខាន់ក្នុងការជំរុញឲ្យចរន្តសេដ្ឋកិច្ចកម្ពុជាដើរ”
លោកបន្តឲ្យដឹងថា ស្ទើរតែគ្រប់មុខទំនិញហូបចុក បន្លែបង្កា ត្រីសាច់ផ្សេងៗ គឺភាគច្រើននាំយកមកពីប្រភពផ្គត់ផ្គង់ធំៗទាំងនៅក្នុងស្រុក និងនាំមកពីក្រៅប្រទេសត្រូវដឹកមកកាន់ទីក្រុងភ្នំពេញជាមុនសិន ហើយធ្វើការចែកចាយបន្តដឹកជញ្ជូនឆ្ពោះទៅតាមបណ្ដាខេត្តនានា។ ហេតុនេះ ការបិទទីក្រុង និងបណ្ដាខេត្តមួយរយៈពេលនេះ គឺមានការរាំងស្ទះដល់ចរន្ដនៃទំនិញជាខ្លាំង ហើយក៏បន្តរាំងស្ទះដល់ជីវភាពប្រជាជនផងដែរ។
លោកបានគូសបញ្ជាក់ថា ផែនការនៃការចាក់វ៉ាក់សាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកម្ពុជាប្រកបដោយទំនុកចិត្ត ថ្វីបើប្រជាជននៅតែមានការខ្លាចរអាក្នុងការធ្វើទំនាក់ទំនងក៏ដូចជាការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកបានអះ អាងថាសេដ្ឋកិច្ចកម្ពុជាក៏នៅតែមិនទាន់អាចវិលត្រឡប់ទៅរកសភាពដើមដូចកាលពីឆ្នាំ2019វិញនោះទេ ពោលគឺកម្ពុជាអាចបានត្រឹមស្ថិតក្នុងកម្រិតមួយដែលសេដ្ឋកិច្ចមានលំនឹង។ តាមការព្យាករណ៍យ៉ាងហោចណាស់ក៏ឆ្នាំ2022 ឬអាចដល់ឆ្នាំ 2023ទើបសេដ្ឋកិច្ចកម្ពុជាអាចវិលទៅរកសភាពដើមវិញបាន។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតនៃជំងឺកូវីដ-19 ទាំងការដាក់ចេញនូវវិធាការការពារ និងទប់ស្កាត់ ការនាំយកវ៉ាក់សាំងមកចាក់ជូនជនរួមជាតិកម្ពុជាដោយឥតគិតថ្លៃ ជាពិសេសការទុបទល់នឹងស្ថានភាពដ៏លំបាកនៃសេដ្ឋកិច្ចក្នុងប្រទេសដែលទទួលរងនូវផលប៉ះពាល់ ដើម្បីធ្វើយ៉ាងណាអាចស្រោចស្រង់ស្ថានការណ៍ឡើងវិញ កំឡុងពេលដែលចំនួននៃអ្នកឆ្លងជំងឺកូវីដ-19ចេះតែបន្តកើនឡើងជាបន្តបន្ទាប់។
សូមចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19ទាំងអស់គ្នា និងការប្រកាន់ខ្ជាប់នូវវិធានការ 3កុំ 3ការពារឱ្យបានគ្រប់គ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ