នាយករដ្ឋមន្រ្តី ៖ ក្នុងពេលប្រយុទ្ធនឹងកូវីដ កម្ពុជាមិនប្រឈមមុខការក្ស័យធនទេ

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការអត្ថាធិប្បាយដោយគ្មានភាពច្បាស់​លាស់របស់ជនអគតិមួយចំនួន​ដែល​បាននិយាយថា ប្រទេស​កម្ពុជាកំពុងតែប្រឈមមុខនឹងការក្ស័យធន ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងសន្និ​សីទសារព័ត៌មាន បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកុមារ និងយុវវ័យពី​អាយុ១២​ដល់​អាយុ​ក្រោម១៨ឆ្នាំ ដោយសម្តេចបានបញ្ជាក់ថា ប្រាក់ចំណូលបច្ចុប្បន្នរបស់ប្រទេសគឺមានចំនួនប្រហែល ៤០០ លានដុល្លារ​អាមេរិកក្នុងមួយខែ។

សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះកម្ពុជារកចំណូលបានជាង ៣ ០០០ លានដុល្លារអាមេរិកដែល​ក្នុ​ង​នោះ ១ ៧១៦ លានដុល្លារជាចំណូលពន្ធ និង ១ ៣៥៥ លានដុល្លារ ជាចំណូលពន្ធគយ ឬ ៧៥,៥ ភាគរយ និង ៥៦,៩ ភាគរយ​នៃ​ផែន​ការ​ប្រចាំឆ្នាំ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ៖

«ទោះបីជាប្រាក់ចំណូលមានការធ្លាក់ចុះក៏ដោយ ក៏វានៅតែអាចជួយដល់ការចំណាយ​របស់​ប្រទេស។ ​បើតាម​ប្រសាសន៍សម្តេច ហ៊ុន សែន គ្រាន់តែប្រាក់ចំណូលពីការ​បង់​ពន្ធ​ក្នុង​១ឆ្នាំ​គឺកម្ពុជាអាចរកបាន៥ពាន់​លាន​ដុល្លារ​ដែល​លើស​ពីតម្រូវការ​នៃប្រាក់​ខែទៅ​ទៀត។ សម្រាប់រយៈពេល ៥ ខែទៀតយើងនឹងបង្កើនប្រាក់ចំណូលបានប្រមាណ ២ ០០០ លាន​ដុល្លារ​អាមេរិក»

ក្រៅពីការចំណាយទាក់ទងនឹងជំងឺកូវីដ-១៩ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងផ្លូវថ្នល់ នៅក្រុងព្រះសីហនុ និងខេត្តសៀមរាប ការបើក​ប្រាក់ខែ​ពីរ​ដងក្នុងមួយខែសម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក៏នៅតែបន្តទទួលបាន ព្រមទាំងប្រាក់លើកទឹកចិត្ត​សម្រាប់​បុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ​ដូច​ធម្មតា។ នេះបើតាមសម្តេចបានបញ្ជាក់។

លើសពីនេះ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាមានទុនបម្រុងចំនួន ៣ ០០០ លានដុល្លារអាមេរិក មុនពេលរងផលប៉ះពាល់ពីជំងឺកូវីដ -១៩ (ប្រហែល ១ ភាគ ៣ នៃថវិកាត្រូវបានចំណាយ) ដោយមិនរាប់បញ្ចូលទុនបម្រុងអន្តរជាតិ និងមាសជាង ៤៤ តោននោះទេ។ សម្តេច តេជោ បានបញ្ជាក់ជាថ្មីថា ដូច្នេះរាជរដ្ឋាភិបាលនឹងមិនក្ស័យធនឡើយ។

សម្តេចតេជោបានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ  សប្បុរសជនក្នុង និងក្រៅ​ប្រទេស ប្រទេស​ជាមិត្ត និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលបានឧបត្ថម្ភ និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅ​កម្ពុជា។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីប្រាក់​ចំណូល​បានមកពីការបង់​ពន្ធ និង​ប្រាក់សំន្សំ​ដែល​រដ្ឋាភិបាល​មាន​ក្នុង​ដៃចាយមិនទាន់អស់ គឺ​នៅ​មាន​ថវិកាពីសប្បុរសជនប្រមាណជា១៤០​លាន​ដុល្លារទៀត ដែល​ពួកគេ​បាន​បរិច្ចាគជាបន្តបន្ទាប់​ដើម្បី​ដោះស្រាយ​វិបត្តិកូវីដ-១៩នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/04/2024

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម