ការចាយលុយតាមឌីជីថលកើនឡើង ស្របពេលប្រជាជនខ្លាចរអាក្នុងការកាន់ក្រដាស់ប្រាក់

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-19 សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ ក្នុងនោះ ក្រដាស់ប្រាក់បាន​ក្លាយ​ទៅជារបស់ដ៏គ្រោះថ្នាក់មួយដោយហេតុថាវាត្រូវបានចរាចរណ៍យ៉ាងលឿនពីដៃមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រការនេះត្រូវបានគេមើលឃើញថា អាត្រា​នៃចំនួនប្រជាជនដែលងាកទៅប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលមានការកើនឡើងខ្ពស់។

E-wallet ឬកាបូបលុយឌីជីថល គឺសំដៅទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគា ដែលដាក់ឲ្យអតិថិជនប្រើប្រាស់ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយ​មិនចាំបាច់កាន់ផ្ទាល់ជាមួយនឹងក្រដាស់ប្រាក់។ អតិថិជនអាចប្រើប្រាស់ E-Wallet​ ក្នុងការទូទាត់ ផ្ទេរប្រាក់ ដោយគ្រាន់តែប្រើប្រាស់ Mobile App តាមរយៈទូរស័ព្ទដៃរបស់ខ្លួន ដែលធ្វើឲ្យ E-Wallet ក្លាយជាប្រព័ន្ធទូទាត់ប្រាក់ដ៏ពេញនិយមក្នុងពេលបច្ចុប្បន្ននេះ។

ឆ្លើយតបទៅនឹងប្រធានបទខាងលើនេះ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានថ្លែងប្រាប់ AMS ថា៖ «ដោយ​សារ​តែប្រជាជនកាត់បន្ថយការធ្វើដំណើរ ការជួបជុំគ្នាផ្ទាល់ យើងឃើញថា ហាក់មានសន្ទុះកើនឡើងលើសពីធម្មតា ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុសព្វថ្ងៃ»។

យ៉ាងណាក៏ដោយ ក៏នៅមានប្រជាជនមួយចំនួនតូចឯទៀតមិនទាន់មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះនៅឡើយ ធ្វើឲ្យវានៅតែជាហានិភ័យ​មួយខ្ពស់សម្រាប់ពួកគេ ជាពិសេសអ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករុញរទេះលក់ដូរចល័តជាដើម។

ចំណុចនេះ លោក តុងងី បានមានប្រសាសន៍ថា៖ «ពួកគាត់គួរតែសាកប្រើ ដោយសារតែបច្ចេកវិទ្យានេះវាធ្វើឲ្យការលក់ដូរមានភាពងាយស្រួល ការកាន់​ក្រដាស់​ប្រាក់ ក៏នឹងត្រូវកាត់បន្ថយជាងមុន។ ម៉្យាងការប្រើប្រាស់ក្រដាស់ប្រាក់ ទាមទារការអាប់លុយត្រឡប់ទៅវិញ ខណៈសាច់ប្រាក់តាមឌីជីថល​អាចទូទាត់បាន​គ្រប់​កាក់ គ្រប់សេន។»​

ជាមួយគ្នានេះ ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងស្ថានការណ៍ដែលកំពុងប្រឈម ហើយមនុស្សកាត់បន្ថយការចេញក្រៅ បានញុំាងឲ្យស្ថាប័នធនាគា ក៏ដូចជា​វិស័យមីក្រូហិរញ្ញវត្ថុ មានការផ្តោតការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មបន្ថែម ពោលគឺធ្វើឲ្យបច្ចេកវិទ្យានេះបម្រើតម្រូវការប្រជាជនបានគ្រប់យ៉ាង។ តួយ៉ាង ការលេចរូបរាងឡើងនូវប្រព័ន្ធបាគង ដែលជាធនាគាជំនាន់ថ្មី និងដើរតួជាធនាគាកណ្ដាលមួយក្នុងការទូទាត់ ផ្ទេរសាច់ប្រាក់ពីធនាគាមួយទៅធនាគា​មួយទៀត​ដោយ​មិនគិតថ្លៃសេវា ព្រមទាំងមិនទាមទារការទៅដល់ទីតាំងធនាគាដើម្បីដកប្រាក់ ឬទៅប្រាក់ដាក់ក្នុងធនាគាណា មួយទៀតនោះទេ។ ដោយសារតែការមើល​ឃើញពីភាពងាយស្រួលទាំងនេះ និងមានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុកភាគច្រើន ទើបបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុមានភាពទូលំទូលាយជាងមុន​ ចំណែក​ឯ​សុវត្ថិភាព​ក៏ធានាបានក្នុងពេលតែមួយ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។