World Bank ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងជួបឧបសគ្គ ក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ

វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក (World Bank) បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិកបាន​បន្ទុចបង្អាក់ដោយការរាលដាលវីរុសបំប្លែងប្រភេទដែលតា (Delta variant) នៃជំងឺកូវីដ-១៩ ដែលកាន់តែអូសបន្លាយនូវការលំបាក​របស់​បណ្តា​ក្រុមហ៊ុន  និងរបស់គ្រួសារ ដែលស្ថានភាពនេះបានពន្យឺតល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត នៅក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយឈ្មោះ East Asia and Pacific Fall 2021 Economic Update ធនាគារពិភព​លោក​បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះនៅក្នងត្រីមាសទី២ នៃឆ្នាំ២០២១ ហើយតាមរយៈនេះ ការព្យាករណ៏សេដ្ឋកិច្ចពីមុន​មកក៏​ត្រូវ​បាន​កែសម្រួលទម្លាក់កម្រិតផងដែរសម្រាប់ប្រទេសភាគច្រើននៅទូទាំងតំបន់នេះ។

ខណៈដែលប្រទេសចិនទំនងជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៨,៥ ភាគរយ តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ក្នុងតំបន់​ត្រូវបានព្យាករណ៍​ថានឹងសម្រេចបានកំណើតតែ ២,៥ ភាគរយតែប៉ុណ្ណោះ គឺទាបជាងក្នុងកម្រិតជិត ២ភាគរយ ធៀបទៅនឹងការព្យាករណ៍​ទុកនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែមេសា ឆ្នាំ២០២១។ អត្រាមានការងារធ្វើ និងការចូលរួមរបស់កម្លាំងពលកម្មមានការធ្លាក់ចុះ ហើយអាស្រ័យហេតុនេះ នៅក្នុងឆ្នាំ២០២១ ប្រជាជនជាង ២៤លាននាក់នឹងមិនអាចគេចផុតពីការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រទេ។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធាធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖

“ដំណើររងើបឡើងវិញនៃសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងរងការរុញច្រានឲ្យថយក្រោយវិញ។ កាលនៅឆ្នាំ២០២០ ក្នុងគ្រាដែលតំបន់ដទៃលើពិភពលោកកំពុងតែត្រដរទប់ទល់ការរាលដាលជំងឺកូវីដ-១៩  តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​មាន​ជោគជ័យនៅក្នុងការឃុំគ្រងជំងឺកូវីដ-១៩ កុំឱ្យរាលដាលខ្លាំង។ ផ្ទុយទៅវិញនៅក្នុងឆ្នាំ២០២១ តំបន់នេះមាន​ករណីរឆ្លងជំងឺ​កូវីដ-១៩​កើនឡើងច្រើន ដែលជាហេតុធ្វើឲ្យ្ឲក្តីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយតំបន់នេះធ្លាប់ក្រោកឡើងចេញ​ពីវិបត្តិមុនៗកាន់តែរឹងមាំលើសដើមផង ហើយលើកនេះពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ”

របាយការណ៍បច្ចុប្បន្នភាពនេះបានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩ និងពីសន្ទុះកម្រិតនៃការឆ្លងរបស់វា ទំនងជានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត សម្រាប់រយៈពេលវែងឆ្ងាយទៅថ្ងៃមុខ។ ការអូស​បន្លាយ​ស្ថានភាពបែបនេះនឹងធ្វើឱ្យក្រុមហ៊ុនអាជីវកម្មខាតបង់ធនធានអរូបិយមានតម្លៃរបស់ខ្លួន ហើយក្រុមហ៊ុនដែលអាចឆ្លងផុតស្ថានភាព​នេះ ក៏កំពុងតែផ្អាកការវិនិយោគរបស់ខ្លួនមួយរយៈសិនដែរ។ ក្រុមហ៊ុនតូចៗបានរងនូវការប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​ជួបការលំបាក ក្រុមហ៊ុនធំៗមិនសូវជាកាត់បន្ថយបរិមាណនៃការលក់ទេ ហើយក៏ទំនងជានឹងមានភាពងាយស្រួលជាងក្នុងការចាប់​យក​បច្ចេកវិទ្យាទំនើបមកប្រើ និងក្នុងការទទួលបានការឧបត្ថម្ភគាំពារពីរដ្ឋាភិបាលផងដែរ។ 

ស្របពេលគ្នានេះ គ្រួសារទាំងអស់សុទ្ធតែរងការលំបាក ប៉ុន្តែមិនលំបាកខ្លាំងដូចអ្នកក្រីក្រទេដែលងាយនឹងបាត់បង់ចំណូល, ប្រឈមនឹង​អសន្តិសុខ​ស្បៀងកាន់តែខ្លាំង, មានកូនដែលលែងសូវបានរៀនសូត្រ ហើយរងសម្ពាធត្រូវលក់ទ្រព្យសម្បត្តិដើម្បីដោះទ័ល។ ជាលទ្ធផល កុមារ​កាន់តែច្រើននឹងប្រឈមជាមួយជំងឺក្រិស, មូលធនមនុស្សនឹងបាត់បង់ ហើយធនធានផលិតកម្មក៏នឹងត្រូវខាតបង់ដែរ ដែលកត្តា​ទាំងអស់​នេះនឹងជះឥទ្ធិកាន់តែមិនល្អទៅលើលទ្ធភាពរកចំណូលរបស់គ្រួសារ។

លោក អាឌីត្យា ម៉ាត់ទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖

“ការចាក់​វ៉ាក់សាំង​ឱ្យបានកាន់តែលឿន និងការធ្វើតេស្តដើម្បីគ្រប់គ្រងការឆ្លងវីរុសកូវីដ-១៩ អាចស្តារសកម្មភាពសេដ្ឋកិច្ចនៅតាមប្រទេសដែលកំពុង​ជួបការលំបាកឱ្យរើបឡើងវិញក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២ និងរុញសេដ្ឋកិច្ចនៅតាមប្រទេសទាំងនោះឱ្យ​មានអត្រា​កំណើន​​ទ្វេដងនៅក្នុងឆ្នាំបន្ទាប់

លោកបន្ថែមទៀតថា៖

“យ៉ាងណាក្តីសម្រាប់រយៈពេលវែងឆ្ងាយ មានតែការកែទម្រង់ស៊ីជម្រៅទេដែលអាចបញ្ចៀសបាននូវភាព​យឺតយ៉ាវនៃ​កំណើនសេដ្ឋកិច្ច និងការកើនឡើងនៃវិសមភាពនេះ ដែលជាកត្តាធំពីរបង្កភាពក្រីក្រកាន់តែធំដែលតំបន់នេះមិន​ដែលប្រទះនៅក្នុង​សតវត្សរ៍​នេះ

របាយការណ៍នេះបានប៉ាន់ស្មានថា ប្រទេសភាគច្រើននៅក្នុងតំបន់នេះ រាប់ទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន អាចសម្រេច ការ​ចាក់​វ៉ាក់​សាំង​បាន ៦០ភាគរយនៃចំនួនប្រជាជនរៀងៗខ្លួនក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២។ ថ្វីបើការចាក់វ៉ាក់សាំងបាន​កម្រិត​នោះនឹ​ង​មិនកំចាត់ការឆ្លងវីរុសកូវីដក៏ដោយ ក៏វាពិតជានឹងកាត់បន្ថយការស្លាប់បានច្រើន និងជួយឱ្យសកម្មភាពសេដ្ឋកិច្ចចាប់​ផ្តើម​កម្រើក​ឡើងវិញ។ យ៉ាងណាក៏ដោយ របាយការណ៍បានសង្កត់ធ្ងន់ថា តំបន់ទាំងមូលចាំបាច់ត្រូវប្រឹងប្រែងឱ្យខ្លាំងមែនទែនក្នុងការ​រកដំណោះស្រាយបញ្ហា​នៅលើ​សមរភូមិ​ចំនួន ៤ គឺ បញ្ហាភាពអល់អែកចំពោះការចាក់វ៉ាក់សាំង និងកម្រិតនៃសមត្ថភាពបែងចែកវ៉ាក់សាំង​ដើម្បីបង្កើនវិសាលភាព​គ្រប​ដណ្តប់​នៃការចាក់វ៉ាក់សាំង; ពង្រីកការធ្វើតេស្ត តាមដានប្រភពឆ្លង និងការអនុវត្តវិធានការចត្តាឡីស័កដើម្បីគ្រប់គ្រងការឆ្លងវីរូស; បង្កើន​ការ​ផលិតវ៉ាក់សាំងនៅក្នុងតំបន់ដើម្បីឈានទៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីក្រៅ; និងការពង្រឹងប្រព័ន្ធសុខាភិបាល​សម្រាប់​​លៃលក​ទប់​ទល់ជាមួយជំងឺដែលមានវត្តមានរ៉ាំរ៉ៃទៅថ្ងៃមុខ។

ជំនួយអន្តរជាតិនៅតែជាការចាំបាច់សម្រាប់គាំទ្រដល់កិច្ចខិតខំថ្នាក់ជាតិនៃប្រទេសនីមួយៗនៅក្នុងករណីទាំងនេះ ជាពិសេសនៅតាមប្រទេស​ដែលប្រព័ន្ធសុខាភិបាលនៅមានសមត្ថភាពខ្សោយ។ ទៅហួសពីការងារទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ-១៩ អ្វីដែលចាំបាច់ដែរនោះគឺត្រូវ​មាន​យុទ្ធសាស្ត្រ​ពហុវិស័យមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងធានាឱ្យបានថាកំណើននោះមានភាពបរិយាបន្ន។ របាយការណ៍នេះបាន​ស្នើ​ថា ការផ្សព្វផ្សាយបច្ចេកវិទ្យាឱ្យបានឆាប់រហ័សនៅក្នុង​វិបត្តិនេះអាចមានប្រយោជន៍ជួយជំរុញផលិតភាព, ធ្វើប្រជាធិបតេយូបនីយកម្មនៃ​ការ​អប់រំ និងធ្វើបរិវត្តកម្មស្ថាប័នរបស់រដ្ឋ។ យ៉ាងណា​ក៏ដោយ ចាំបាច់ត្រូវតែមានការកែទម្រង់អមជាមួយ។ ការបំពាក់ជំនាញ​ដល់ក្រុមហ៊ុន​ឱ្យចេះ​ប្រើបច្ចេកវិទ្យានៅតាមធុរកិច្ចរបស់ខ្លួន​ត្រូវមាន​អមជាមួយដោយភាពបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ និងអមដោយការរៀបចំគោលនយោបាយនានាដែល​លើក​ទឹកចិត្ត​ក្រុមហ៊ុនឱ្យចាប់យកបច្ចេកវិទ្យាថ្មីមកប្រើ។ ការអនុវត្តវិធានការកែទម្រង់ដែលបានអូសបន្លាយពេ​ល​យ៉ាង​យូរក្នុងវិស័យអប់រំ ដើម្បី​លើកកម្ពស់គុណភាពបង្រៀន និងកម្មវិធីសិក្សាដែលអាចបង្កើនលទ្ធភាពបានកាន់តែទូលំទូលាយសម្រាប់ទាញយកអត្ថប្រយោជន៍​ពីបច្ចេកវិទ្យា​ថ្មីៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់