Eat Right Restaurant ផ្គត់ផ្គង់អាហារប្រចាំថ្ងៃនៅបន្តដំណើរការក្នុងរូបរាងថ្មីនៅសម័យកូវីដ-19

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃសម័យកូវីដដែលកំពុងទាញទម្លាក់នូវអាជីវកម្មនានាឱ្យជួបហានិភ័យ និងឈានទៅរកភាពក្ស័យធុននោះ តម្រូវឱ្យ​ម្ចាស់អាជីវកម្មផ្លាស់ប្ដូរឥរិយាបទរបស់ខ្លួន ក៏ដូចជាការផ្តល់សេវាកម្មនានាដោយពឹងផ្អែកទៅលើបច្ចេកវិទ្យាជាចម្បង​បន្ថែមពីលើ​សេវាកម្មដែលមានស្រាប់ ដើម្បីអាចទប់លំនឹងអាជីវកម្មបាន។ 

សម្រាប់តែវិស័យម្ហូបអាហារនៅកម្ពុជាកំពុងតែរីកដុះដាលដូចផ្សិតស្ទើរទូទាំងប្រផ្ទៃប្រទេស ពិសេសអាជីវកម្មខ្នាតតូច និងមធ្យមដែលស្ថិត​នៅក្នុងវិស័យ SMEs ក៏ប៉ុន្តែអ្វីដែលជាបញ្ហារាំងស្ទះនៅក្នុងដំណើរការអាជីវកម្មទាំងនេះ គឺការរីករាលនៃជំងឺកូវីដ-19 នាពេលបច្ចុប្បន្ន។

លោក ម៉េង ចំរើន នាយកគ្រប់គ្រងអាហារដ្ឋាន Eat Right ដែលទើបចាប់ដំណើរការបានរយៈពេលជាង1ឆ្នាំ ស្ថិតនៅតំបន់ទួលគោក ទល់មុខសាកលវិទ្យាល័យ Western បានប្រាប់ AMS ថា បច្ចុប្បន្ននេះ ជាដំណោះស្រាយ លោកបានបង្វែរគោលដៅលក់ពីការ​ផ្គត់ផ្គង់​នៅ​ក្នុង​អាហារដ្ឋាន ទៅជាការវិចខ្ចប់ និងដឹកជញ្ជូនដល់ទីកន្លែងអតិថិជន រួមជាមួយនឹងការធ្វើជាអាហារកញ្ចប់ដាក់លក់នៅតាម Mart ជាដើម ដើម្បីបង្កើនការលក់ និងទប់លំនឹងនៅក្នុងស្ថានភាពប្រឈមនេះ។

លោកថា ៖

“មកដល់ពេលនេះបើយើងមិនមានដំណោះស្រាយទេ យើងអាចនឹងបិទទ្វារ តែក្នុងនាមយើងជាអ្នករកស៊ី យើងត្រូវគិតពីដំណោះ​ស្រាយ​ដើម្បីឱ្យអាជីវកម្មរបស់យើងនៅគង់វង្ស។ អ៊ីចឹងយើងមិនអាចបើកហាងដោយរំពឹងលើភ្ញៀវចូលញ៉ាំបាននោះទេ តែដើម្បីនិរន្តរភាព​យើង​ត្រូវប្ដូរទម្រង់នៃការលក់ ការផលិត និងចែកចាយអាហាររបស់យើង ដោយប្រែពី Eat Right Restaurant  ទៅជា Eat Right Factory វិញ។ ការផ្លាស់ប្ដូរនេះមានន័យថា​ Eat Right នឹងក្លាយទៅជាកន្លែងរៀបចំចម្អិន និងផ្គត់ផ្គង់អាហារប្រភេទកញ្ចប់ សម្រាប់​ចែក​ចាយ​ផ្ទាល់ដោយការដឹកជញ្ជូនដល់អតិថិជន ក៏ដូចជាចែកចាយនៅតាម Martផ្សេងៗ ដោយការវិចខ្ចប់ និងរក្សាទុកបានយូរ”

អាហារដ្ឋាន Eat Right Restaurant  ឬ Eat Right Factory ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាដៃគូរក្រុមមនុស្ស 3នាក់ កាលពី​ឆ្នាំ2019 ដោយមានវត្តមានរបស់លោក ម៉េង ចំរើន ផងដែរ។ លោក ម៉េង ចំរើន បានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នាមិនមែនជាអ្នក​ជំនាញ​ខាង​ផ្នែកចំណីអាហារនោះទេ ប៉ុន្តែពួកគាត់សិក្សា និងស្វែងយល់ពីបទពិសោធអ្នកដែលធ្លាប់ឆ្លងកាត់នៅក្នុងអាជីវកម្មមួយនេះ ជាមួយនឹង​ការ​បង្កើត​ឱ្យមានប្រព័ន្ធគ្រប់គ្រងថ្មី និងច្បាស់លាស់មួយ។ 

ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ AMS ទៀតថា មូលហេតុដែលលោកបើកអាជីវកម្មមួយនេះ ដំបូងឡើយលោកគ្រាន់តែចង់បើក​លក់​អាហារ​ខ្ចប់​ដែលអតិថិជនអាចកម្មង់ទៅញ៉ាំតាមផ្ទះ ឬក៏ទទួលធ្វើនៅតាមកម្មវិធីផ្សេងៗប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកដោយបាន​មើលឃើញពី​ទីតាំង​មាន​សក្ដានុពលស្ថិតនៅទល់មុខសាកលវិទ្យាល័យ Western ដែលអាចទាក់ទាញអតិថិជនជាសិស្ស និងបុគ្គលិកបម្រើការងារនៅស្ថាប័ន​ឯកជននានាដែលនៅក្បែរទីតាំងស្រាប់ ក៏បានសម្រេចពង្រីកបើកជាហាងអាហារផ្ទាល់តែម្ដង និងដំណើរការនៅអំឡុងខែមិថុនា ឆ្នាំ2020។

ការបើកហាងនេះពួកគាត់បានប្រើដើមទុនដែលការចំណាយភាគច្រើនទាក់ទងទៅនឹងការរចនាម៉ូដហាង​នៅ​ផ្នែក​ខាងក្នុង។ ហាងរបស់លោកមានលក់ជាម្ហូបអាហារ 3ពេល អាហារសម្រន់ និងរួមភេសជ្ជៈជាច្រើនមុខផងដែរ។ អាហារគ្រប់​ប្រភេទ​នៅទីនេះ មានតម្លៃសមរម្យ និងយកចិត្តទុកដាក់ខ្ពស់ទៅលើរសជាតិ គុណភាព និងអនាម័យ ដូចដែលពាក្យឃ្លាមួយប្រចាំហាងថា to live is to eat right មានន័យថា ដើម្បីរស់នៅយើងត្រូវញ៉ាំឱ្យបានត្រឹមត្រូវ។ 

លោកក៏បានប្រាប់ដែរថា ហាងរបស់លោកមានបុគ្គលិកខ្ទង់១០នាក់ ហើយត្រូវចំណាយប្រចាំខែដែលតម្រូវការចាំបាច់។ រយៈចន្លោះខែមករា និងកុម្ភៈនេះការលក់របស់ហាងមួយនេះហាក់មានការកើន​ឡើងលើស​ពីការរំពឹងទុកដោយទទួលបានចំណូលពីភ្ញៀវមកហាងផ្ទាល់មានប្រមាណ250-300​ ដុល្លារ នៅមានចំណូលពីការវេចខ្ចប់ និងការជួល Office ផ្សេងទៀត។ 

ចំពោះអ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី លោក ម៉េង ចំរើន បានផ្តល់ជាទស្សនទានថា ក្រៅពីថវិកាដែលជាដើមទុនដំបូង ផែនការ​អាជីវកម្មច្បាស់លាស់គឺមានភាពចាំចាប់បំផុត និងមិនអាចខ្វះបាន។ បន្ថែមពីនេះ ត្រូវមានក្រុមការងារល្អ មានការគ្រប់គ្រងចរន្តសាច់ប្រាក់​នៅក្នុងដំណើរប្រតិបត្តិការប្រចាំថ្ងៃត្រឹមត្រូវ រួមជាមួយនឹងការសិក្សាស្វែងយល់បន្ថែមពីបរិបទទីផ្សារ ភាពខ្លាំងរបស់ដៃគូប្រកួតប្រជែង ហើយ​នឹងការបណ្តុះបណ្តាលជំនាញបន្ថែមទៅដល់បុគ្គលិកទាំងផ្នែកបដិសណ្ឋារកិច្ច ជំនាញផងដែរ។ 

ជាចុងក្រោយ លោក ម៉េង ចំរើន ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រនាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ទាំងអស់គ្នា៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ