វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែក ៦៥ ភាគរយនៃសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ ៖ ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី១ ក្រោម​ប្រធានបទ «ការផ្លាស់ប្តូរ​ទៅរក​ភាព​ធម្មតា​ថ្មី ការប្រើប្រាស់​ខ្សែសង្វាក់​តម្លៃ​សកល​ពហុភាគី​និយម និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី៤ បណ្តា​ប្រទេស​អាស៊ី-អឺរ៉ុប មាន​ចំណែក ៦៥ ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក និង​ប្រហែល ៥៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក ដែល​វេទិកា​នេះ​ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា វេទិកា​នេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​អ្នកវិនិយោគ​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​ស្វែងរក​ឱកាស​អាជីវកម្ម និង​ពាណិជ្ជកម្មថ្មីៗ ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ជាពិសេស​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នាក្រោម​ប្រធានបទ​សំខាន់​សំដៅ​លើកកម្ពស់​សកម្មភាព​ធុរកិច្ច-វិនិយោគ និង​សង្គម។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ៖

«ទាំងអស់គ្នា​បានដឹង​យ៉ាងច្បាស់​ថា កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​សេដ្ឋកិច្ច​សម្រាប់​ការអភិវឌ្ឍន៍​រួម។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការ​នេះ​នៅតែ​ទទួលបាន​សក្តានុពល​ជាច្រើន​ទៀត​ដែល​យើង​ត្រូវការ​ចាប់យក​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គម​នៃ​អាស៊ី-អឺរ៉ុប»

ក្នុងអំឡុងពេល​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹង​ពិភាក្សា​អំពី​តួនាទី​របស់ ASEM ក្នុងការ​លើកកម្ពស់​ព​ហុ​ភាគី​និយម ដោយ​ផ្តោតលើ​ប្រធានបទ​ពាក់ព័ន្ធ រួមមាន ១- ASEM ក្នុង​គម្រប់​ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​នាពេល​អនាគត ២- ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ដំណើរការ​ពហុភាគី​និយម ដើម្បី​សន្តិភាព និង​ស្ថិរភាព​សាកល ៣- ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែកលើ​វិធាន ច្បាប់ ៤- កំណើន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ៥- ការតភ្ជាប់ ៦- ស្ត្រី សន្តិភាព និង​សន្តិសុខ និង ៧- បម្រែបម្រួល​អាកាសធាតុ ។

ថ្នាក់ដឹកនាំ ASEM នឹង​ពិភាក្សា​ផងដែរ​អំពី​ជំងឺ​កូ​វីដ-១៩ និង​ការស្ដារ/ការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច ឡើងវិញ ដោយ​ផ្តោតលើ ១- ការដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ-១៩, ២- ព​ន្លឿ​ន​ការស្ដារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ដើម្បី​កំណើន​រួមគ្នា និង ៣- ការកសាង​ឡើងវិញ​នូវ​អនាគត​ប្រកបដោយ​ភាព​ធន់។

ក្រោម​ការដឹកនាំ​របស់​កម្ពុជា ASEM13 នឹង​អនុម័ត​ឯកសារ​លទ្ធផលសំខាន់ៗចំនួន៣ រួមមាន ១-សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ ASEM13 ២- សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្តីពី​ការស្តារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ និង ៣- ឯកសារ​សកម្មភាព អនាគត​ស្តីពី​ការតភ្ជាប់ ASEM។

សូមបញ្ជាក់ថា ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM13 ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​កម្ពុជា ក្នុង​ការជំរុញ​ពហុភាគី​និយម ក៏ដូចជា​ការចូលរួម​យ៉ាងសកម្ម​តាមតែ​អាចធ្វើ​ទៅបាន​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ជា​សកល​នាពេល​បច្ចុប្បន្ន និង​កំពុង​លេចឡើងថ្មីៗនេះ។

ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី១៣ (ASEM13) កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ក្រោម​អធិបតី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​វិមាន​ស​និ្ត​ភាព រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ/ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ជាន់ខ្ពស់​របស់​ប្រទេស​ដៃគូ ASEM ទាំង ៥១ប្រទេស មកពី​អាស៊ី និង​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ