អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួលបានការបន្ធូរបន្ថយ១០ភាគរយ ហើយគយនឹងធ្វើការបង្ក្រាបនៅពេលផុតឱសានវាទនេះ។ នេះបើតាមសេចក្ដីជូនដំណឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ដូច្នេះថា ដោយអនុ​លោមតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងយោងតាមសេចក្តីជូនដំណឹងលេខ ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ស្តីពីការអនុវត្តគោលការណ៍ និងយន្តការ នៃការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ។

អគ្គនាយកដ្ឋាន អគរ ក៏បានបញ្ជាក់ថា ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនឹងត្រូវបង់ប្រាក់ពន្ធ និងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះបន្ធូរបន្ថយ ១០% ទៀតទេ។ ម្យ៉ាងទៀតទោះបីជាការអនុញ្ញាតឲ្យចូលមកបង់ពន្ធ និងអាករនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក្តី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ អគរ អាចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធ និងអាករគ្រប់ប្រភេទ។

ដោយឡែកចំពោះរថយន្តចង្កូតស្ដាំ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករត្រូវបង់ ចំនួន១០ភាគរយ នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីមានពេលវេលាក្នុងការកែចង្កូតពីស្តាំមកឆ្វេង ឱ្យស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ បន្ទាប់ពីបង្ក្រាបបានម្ចាស់រថយន្តចង្កូតឆ្វេង នឹងត្រូវបង់ពន្ធ-អាករ និងពិន័យ ហើយរថយន្តចង្កូតស្តាំ នឹងត្រូវដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលតាមនីតិវិធីជាធរមាន។

សូមបញ្ជា្កក់ថាក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ កន្លងទៅនេះ អគរ ប្រមូលចំណូលបានចំនួន ៦ ៨​៨​១,៤ ពាន់លានរៀល ស្មើនឹង ១ ៦៩៩,១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួនចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបលោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន

វេទិកា Maekyung Cambodia ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា Maekyung កម្ពុជា ក្រោមមូលបទ "ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត"

ស្វែងពីសាជីវកម្មធានាឥណទានកម្ពុជា និងអត្ថប្រយោជន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 27/03/2024

CGCC មានបេសកកម្មចម្បងផ្តោតលើការផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ

រដ្ឋ​បាល​ខេត្តកំពត ចាប់ផ្ដើម​សាងសង់​ផ្លូវ​ថ្មី​ប្របមាត់ព្រែក​កំពង់បាយ​ ជាមួយនឹង​សួន​កម្សាន្ត​សម្រាប់​​ទាក់​ទាញ​ភ្ញៀវទេសចរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2024

ផ្លូវ​ប្របមាត់ព្រែកកំពង់បាយ​ក្នុងទី​រួម​ខេត្តកំពត ចាប់ពីចំណុច​​គល់​ស្ពាន​ថ្មី រហូតដល់គល់​ស្ពាន​ចាស់​​​​​ប្រវែង​ជាង​៧០០ម៉ែត្រ​ បានចាប់ផ្ដើម​បើក​ការដ្ឋានសាងសង់ជាផ្លូវការ​ហើយ