fbpx

ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចសកល នឹងជំរុញសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់នៅឆ្នាំក្រោយ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងវិញខ្ពស់នៅក្នុងឆ្នាំ២០២២ ដែលនឹងអាចសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងសកល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងឱកាសបើកសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្នុងរយៈពេលជិត២ឆ្នាំកន្លងទៅ គិតចាប់តាំងពីដើមឆ្នាំ ២០២០ មកទល់បច្ចុប្បន្ន ពិភពលោកទាំងមូលបានជួបប្រទះនឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ ។

យោងតាមតួលេខ ដែលបង្ហាញពីបច្ចុប្បន្ននៃអ្នកឆ្លងជំងឺកូវីដសរុបទូទាំងសកលលោកបានកើនឡើងលើស ២៥៧ លាននាក់ និងចំនួនអ្នកស្លាប់មានជាង ៥,១ លាននាក់។ ក្នុងឆ្នាំ ២០២០ និង ២០២១ ប្រទេសជាច្រើនក្នុងពិភពលោកបាននឹងកំពុងបន្តការបិទប្រទេស ការបិទទីក្រុង ការរឹតត្បិតការធ្វើដំណើរ និងការដាក់ចេញនូវវិធានការចាំ បាច់មួយចំនួនទៀតសំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ជាលទ្ធផល វិធានការទាំងនេះបានបន្ថែមសម្ពាធ និងបង្អាក់សកម្មភាពផលិតកម្ម ការផ្គត់ផ្គង់ ការបើប្រាស់ និងការវិនិយោគ ដែលបានរុញច្រានកំណើនសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២០ ឱ្យធ្លាក់ចុះយ៉ាងគំហុកក្នុងអត្រា -៣,១% (IMF) ខណៈដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបានថយចុះដល់ទៅ ៣,៣% (AMRO)។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ក៏បានធ្លាក់ចុះក្នុងអត្រា ៣,១% (MEF)ផងដែរ ។

ទោះជាយ៉ាងនេះក្តី ក្នុងគោលដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់សុខុមាលភាពសង្គមឡើងវិញ ក្នុងក្របខណ្ឌសកល និងតំបន់ ការកើនឡើងនូវការចែកចាយ និងការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការទប់ទល់ និងការសម្របខ្លួនទៅនឹងបរិបទថ្មីនៃជំងឺកូវី-១៩។

តាមការព្យាករណ៍ក្នុងឆ្នាំ២០២១ និង ឆ្នាំ ២០២២ សេដ្ឋកិច្ចសកលត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៥,៩% និង ៤,៩% រៀងគា្ន (IMF)។ ក្នុងនោះ កំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់ៗរបស់កម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញរួមមានសហរដ្ឋអាមេរិកក្នុងអត្រា ៦% និង ៥,២% និងតំបន់ចាយប្រាក់អឺរ៉ូក្នុងអត្រា ៥% និង ៤,៣% ក្នុងឆ្នាំ ២០២១ និង ២០២២ រៀងគ្នា (IMF)។

ដោយឡែកសេដ្ឋកិច្ចចិន ត្រូវបានព្យាករណ៍ថា នឹងបន្តកំណើនខ្ពស់ ក្នុងអត្រា ៨% និង ៥៦% (IMF) និងតំបន់អាស៊ានក្នុងអត្រា ២,៧% និង ៥,៨% (AMRO) នៅក្នុងឆ្នាំ ២០២១ និង២០២២ រៀងគ្នា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ស្របទៅនឹងនិន្នាការសកល សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងកំណើនទាបប្រមាណ ២,៤% ដោយសារការអូសបន្លាយនៃជំងឺកូរីដ-១៩ និងការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតយឺតនៃតម្រូវការសកល ជាមួយនឹងការបន្ធូរបន្ថយនូវវិធានការរដ្ឋបាលជាដំណាក់ៗ និងការសម្របខ្លួនទៅនឹង “ គន្លងប្រក្រតីភាពថ្មី» នៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមបានថ្លែងថា ៖

«នៅក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសកល ។ ជាមួយគ្នានេះ អនុវិស័យអចលនវត្ថុនៅ កម្ពុជាត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២ ដោយសារការកើនឡើងសន្សឹមៗនៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុដែលមានថ្លៃទាប និងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ»

យ៉ាងណាក៏ដោយ ឯកឧត្តមបានបញ្ជាក់ថា ការព្យាករណ៍ទាំងអស់នេះ ស្ថិតក្នុងភាពជាការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យពីរលកថ្មីនៃការបំប្លែងខ្លួនថ្មីនៃវីរុសកូវីដ-១៩ ដែលមានសភាពកាន់តែកាចសាហាវ នៅតែបន្តជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍក្នុងសកលលោក និងតំបន់ ។ ជាក់ស្ដែង មេរោគបំប្លែងថ្មីនេះ បាននិងកំពុងធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលធ្លាប់តែគ្រប់គ្រងករណីឆ្លងបានល្អ ក្លាយជាតំបន់ក្តៅគគុកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារួមគ្នាលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ SMEs

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាសំដៅលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យ SME និងធុរកិច្ចថ្មីៗ ក្នុងប្រព័ន្ធអេកូឡូស៊ីនៃកម្ពុជា
ជំនួញ, ព្រឹត្តិការណ៍

តម្លៃប្រេងសកលបានកើនឡើងបន្តិចវិញនៅដើមសប្តាហ៍នេះមុនជំនួបរបស់ OPEC

តម្លៃប្រេងនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលភាគច្រើននៅដើមសប្តាហ៍នេះមានការកើនឡើងបន្តិចវិញធៀបទៅនឹងកាលពីសប្តាហ៍មុន ដោយក្នុងនោះបណ្តាក្រុមហ៊ុនធំៗរបស់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គួរស្វែងយល់ ៖ ដឹងទេថា ធនាគារវិនិយោគអឺរ៉ុប (EIB) បង្កើតនៅពេលណា មានគោលបំណងអ្វីខ្លះ?

ធនាគារវិនិយោគអឺរ៉ុបភាគច្រើនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសក្នុងសហភាពអឺរ៉ុប ប៉ុន្តែកម្ពុជាយើងក៏ទទួលបានប្រាក់កម្ចីពីធនាគារនេះផងដែរ ជាមួយនឹងការផ្តោតសំខាន់ទៅលើវិស័យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា៖ ការបិទជើងហោះហើរតភ្ជាប់មកពីអាហ្វ្រិក មិនប៉ះពាល់ខ្លាំងដល់កម្ពុជានោះទេ

មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានអះអាងថា ទោះជាមានការបិទជើងហោះហើរពីអាហ្វ្រិកក៏ដោយ ក៏មិនបានជះឥទ្ធិពលអាក្រក់ដល់វិស័យអាកាសចរកម្ពុជានោះទេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

អគារបៃតងកាន់តែច្រើនបានជួយពិភពលោកសម្រេចគោលដៅបន្ថយបម្រែបម្រួលអាកាសធាតុ

ការសាងសង់អគារបៃតង គឺជាវិធីសាស្ត្រដ៏ល្អ និងគួរតែធ្វើដែលអាចកាត់បន្ថយឧស្ម័នកាបូនិកចេញពីសំណង់អគារ និងអចលនទ្រព្យទាំងឡាយនឹងអាចជួយឲ្យពិភពលោកសម្រេច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ភួយដណ្តប់ផ្ទាំងទឹកកកតែមួយគត់លើពិភពលោកនៅប្រទេសស្វីសអាចទប់ស្កាត់ការកើនកំដៅប្រចាំឆ្នាំបាន

ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅនឹងការបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលនៃប្រទេសស្វីស បាន និងកំពុងបន្តអនុវត្តនូវគំនិតច្នៃប្រឌិតមួយ គឺការបង្កើត ភួយដណ្តប់ផ្ទាំង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សាលារាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យក្រុមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការ

បន្ទាប់ពីមានការស្រាកស្រាន្ត និងគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩មានភាពល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រកាសឱ្យក្រុមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក បើកដំណើរ
ជំនួញ, ព្រឹត្តិការណ៍

រដ្ឋាភិបាលប្រទេសឆែក សន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

រដ្ឋាភិបាលប្រទេសឆែក តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគរបស់ខ្លួនឲ្យមកបណ្តាក់ទុននៅកម្ពុជាក្រោយពេលដែលវិបត្តិជំងឺកូវីដ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មណ្ឌលកម្សាន្តឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍទេសចរណ៍

មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកមួយដែលអាចនឹងក្លាយជាអត្តសញ្ញាណទីក្រុងថ្មីនៃខេត្តព្រះសីហនុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការឈានទៅរកការប្រើប្រាសប្រព័ន្ធឌីជីថល

វិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានត្រៀមជាស្រេចដើម្បីឈានទៅរកឌីជីថលនីយកម្ម ដោយទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមកពង្រឹងការអនុវត្ត

AMS ECONOMY
@amseconomy