អគ្គិសនីតម្លៃទាបរបស់ប្រទេសឡាវ នឹងជួយបង្កើនសក្ដានុពលសម្រាប់សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ កម្ពុជានឹងទទួលយកការផ្គត់ផ្គង់ថាពលតម្លៃទាបពីប្រទេសឡាវមកបង្កើនសក្ដានុពលវិនិយោគបន្ថែមនៅកម្ពុជា បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២បានជួបពិភាក្សាស៊ីជម្រៅក្នុងឱកាស ដែលលោកនាយករដ្ឋមន្ត្រីនៃប្រទេសឡាវមកធ្វើទស្សនៈកិច្ចនៅកម្ពុជា។ 

តាមរយៈដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវ គឺលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ មកកាន់កម្ពុជាកាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចពិភាក្សាជាច្រើនត្រូវបានសម្រេចប្រកបទៅដោយផ្លែផ្កាយ៉ាងរលូន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយក​នៃមជ្ឈមណ្ឌល​សិក្សាចិន​ និងជាអ្នក​ជំនាញ​សេដ្ឋកិច្ច​នៃរាជបណ្ឌិត្យ​សភាកម្ពុជាបានសាទរននូវការបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរនេះ។ ទោះជាយ៉ាងណា លោកថា បើគិតពីទំនាក់ទំនងវិនិយោគរវាងឡាវ និងកម្ពុជា ហាក់មិនមានសកម្មភាពអ្វីធំដុំនោះទេ ពោលគឺពីកម្ពុជាទៅឡាវ អាចមានសកម្មភាពវិនិយោគតិចតួច ហើយបើមើលពីវិនិយោគិនជាជនជាតិឡាវមកកម្ពុជាក៏មិនសូវមាននោះដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

«កម្ពុជាសព្វថ្ងៃបាននាំចូលអគ្គិសនីពីប្រទសឡាវ តាមរយៈរោងចក្រវារីអគ្គរបស់ឡាវ។ ប្រការនេះ គឺយើងអា​ចមានប្រភពអគ្គិសនីដែលមានថ្លៃដើមទាប ដែលយើងអាចបំពេញនូវសេចក្ដីត្រូវការ និងការប្រើប្រាស់សម្រាប់ការវិវត្តន៍សេដ្ឋកិច្ចនៅកម្ពុជា។ ដោយឡែកពាក់ព័ន្ធទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យឯកជន ជាពិសេសវិស័យអចលនទ្រព្យ តម្លៃដីធ្លីនៅប្រទេសឡាវគឺនៅមានតម្លៃទាប និងមាននៅសល់ដីទូលំទូលាយច្រើន ដូច្នេះ ការវិនិយោគនៅប្រទសឡាវក៏អាចនឹងធ្វើបានដោយការបង្ហូរវិនិយោគិនពីប្រទេសកម្ពុជាទៅកាន់ប្រទេសជិតខាងមួយនេះ»

យ៉ាងណាក៏ដោយ ថ្វីត្បិតតែ ឡាវ ជា​ប្រទេស​តូច​ និងនៅមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងធៀបទៅនឹងប្រទេសក្នុងតំបន់នៅឡើយ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចស្នូលរបស់ប្រទេសមួយនេះគឺ​ពឹង​ផ្អែកលើ​ប្រាក់​ចំណូល​ដែលបាន​មក​ពី​ការលក់ថាមពល​វារីអគ្គិសនី ហើយមហិច្ឆតា​របស់ប្រទេសនេះ គឺ​សង្ឃឹមក្លាយ​ជា​អ្នក​នាំ​ចេញ​ថាមពល​អគ្គិសនី​ប្រមាណ​ជា ២០ ០០០ មេហ្គាវ៉ាត់​ទៅ​កាន់​ប្រទេស​ជិតខាង​ត្រឹម​ឆ្នាំ២០៣០។

គួររំលឹកផងដែរថា នៅក្នុងជំនួបផ្លូវការរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីប្រទេសឡាវដែលបានធ្វើឡើងកាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា កន្លងទៅនេះ ភាគីកម្ពុជា​បាន​ផ្តល់​ប្រាក់​ជំនួយចំនួន ​១៣​លាន​ដុល្លារ​អាមេរិកទៅឲ្យភាគីឡាវ​ ព្រមទាំងបានប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​៥០​ម៉ឺន​ដូស​ និង​រថយន្ត​ពីរ​គ្រឿង​ថែម​ទៀត​ជូន​ប្រទេស​ឡាវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​ផង​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ