fbpx

សម្តេចតេជោ ហ៊ុន សែន ៖ វិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM

Spread the love

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការយល់ឃើញថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។

ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងសុន្ទរកថាជាគន្លឹះក្នុងឱកាសបើកកិច្ចប្រជុំកំពូលដ៏សំខាន់នេះនារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា២០២១ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» បានលើកឡើងថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានកំណត់គោលដៅរបស់ខ្លួនដោយឈរលើគោលការណ៍នៃកំណើនរួមគ្នាការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធានច្បាប់។ ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយដែលតភ្ជាប់រវាងទ្វីបអាស៊ីនិងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ ។

ក្នុងស្មារតីនេះ សម្តេចតេជោបានបញ្ជាក់ថា ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន ប្រទេសជាសមាជិកទាំងអស់ មានការទទួលខុសត្រូវរួមគ្នាក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀតដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ៖

«កិច្ចប្រជុំកំពូល ASEM គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលដែលជាក្តីបារម្ភរួមគ្នា។ ក្នុងន័យនេះគោលបំណងសំខាន់ៗនៃកិច្ចប្រជុំកំពូល របស់យើងគឺ៖ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ដើម្បី អភិបាលកិច្ចសកលកាន់តែខ្លាំងឡើងនៅកិច្ចប្រជុំកំពូលនេះ ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីផ្អែកលើវិធានច្បាប់ ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ការ តភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ទី៥-ពង្រឹងភាពលេចធ្លោនិងភាពពាក់ព័ន្ធរបស់ ASEM និងទី៦-ដោះស្រាយបញ្ហាពហុវិស័យនានាជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត»

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖

«ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួនជាអាទិ៍ ភាពមិនផ្លូវការ ភាពបត់បែនបានការគោរពគ្នាទៅវិញទៅមកក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព ។ ខ្ញុំមានជំនឿថាក្នុងសភាពការណ៍បច្ចុប្បន្នយើងត្រូវការនូវគោលការណ៍ទាំងនេះកាន់តែខ្លាំង ឡើងថែមទៀតដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងនិងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប»

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ធ្វើឡើង២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០​២១ តាមរយៈប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំនេះ ផ្តោតលើ ប្រធានបទពាក់ព័ន្ធរួមមាន ១- ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២-ការធ្វើឱ្យប្រ សើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ៣- ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤- កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥-ការត ភ្ជាប់ ៦- ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧- បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំ ASEM ក៏នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយ​ផ្តោតលើ ១-ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២-ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង៣-ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។ បន្ថែមលើនេះកិច្ចប្រជុំ ASEM13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន ៣ រួមមាន១- សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ២-សេចក្តីថ្លែងការណ៍ទីក្រុង ភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង ៣- ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM៕


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារួមគ្នាលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ SMEs

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាសំដៅលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យ SME និងធុរកិច្ចថ្មីៗ ក្នុងប្រព័ន្ធអេកូឡូស៊ីនៃកម្ពុជា
ជំនួញ, ព្រឹត្តិការណ៍

តម្លៃប្រេងសកលបានកើនឡើងបន្តិចវិញនៅដើមសប្តាហ៍នេះមុនជំនួបរបស់ OPEC

តម្លៃប្រេងនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលភាគច្រើននៅដើមសប្តាហ៍នេះមានការកើនឡើងបន្តិចវិញធៀបទៅនឹងកាលពីសប្តាហ៍មុន ដោយក្នុងនោះបណ្តាក្រុមហ៊ុនធំៗរបស់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គួរស្វែងយល់ ៖ ដឹងទេថា ធនាគារវិនិយោគអឺរ៉ុប (EIB) បង្កើតនៅពេលណា មានគោលបំណងអ្វីខ្លះ?

ធនាគារវិនិយោគអឺរ៉ុបភាគច្រើនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសក្នុងសហភាពអឺរ៉ុប ប៉ុន្តែកម្ពុជាយើងក៏ទទួលបានប្រាក់កម្ចីពីធនាគារនេះផងដែរ ជាមួយនឹងការផ្តោតសំខាន់ទៅលើវិស័យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា៖ ការបិទជើងហោះហើរតភ្ជាប់មកពីអាហ្វ្រិក មិនប៉ះពាល់ខ្លាំងដល់កម្ពុជានោះទេ

មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានអះអាងថា ទោះជាមានការបិទជើងហោះហើរពីអាហ្វ្រិកក៏ដោយ ក៏មិនបានជះឥទ្ធិពលអាក្រក់ដល់វិស័យអាកាសចរកម្ពុជានោះទេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

អគារបៃតងកាន់តែច្រើនបានជួយពិភពលោកសម្រេចគោលដៅបន្ថយបម្រែបម្រួលអាកាសធាតុ

ការសាងសង់អគារបៃតង គឺជាវិធីសាស្ត្រដ៏ល្អ និងគួរតែធ្វើដែលអាចកាត់បន្ថយឧស្ម័នកាបូនិកចេញពីសំណង់អគារ និងអចលនទ្រព្យទាំងឡាយនឹងអាចជួយឲ្យពិភពលោកសម្រេច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ភួយដណ្តប់ផ្ទាំងទឹកកកតែមួយគត់លើពិភពលោកនៅប្រទេសស្វីសអាចទប់ស្កាត់ការកើនកំដៅប្រចាំឆ្នាំបាន

ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅនឹងការបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលនៃប្រទេសស្វីស បាន និងកំពុងបន្តអនុវត្តនូវគំនិតច្នៃប្រឌិតមួយ គឺការបង្កើត ភួយដណ្តប់ផ្ទាំង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សាលារាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យក្រុមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការ

បន្ទាប់ពីមានការស្រាកស្រាន្ត និងគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩មានភាពល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រកាសឱ្យក្រុមអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក បើកដំណើរ
ជំនួញ, ព្រឹត្តិការណ៍

រដ្ឋាភិបាលប្រទេសឆែក សន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

រដ្ឋាភិបាលប្រទេសឆែក តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគរបស់ខ្លួនឲ្យមកបណ្តាក់ទុននៅកម្ពុជាក្រោយពេលដែលវិបត្តិជំងឺកូវីដ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មណ្ឌលកម្សាន្តឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍទេសចរណ៍

មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកមួយដែលអាចនឹងក្លាយជាអត្តសញ្ញាណទីក្រុងថ្មីនៃខេត្តព្រះសីហនុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការឈានទៅរកការប្រើប្រាសប្រព័ន្ធឌីជីថល

វិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានត្រៀមជាស្រេចដើម្បីឈានទៅរកឌីជីថលនីយកម្ម ដោយទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមកពង្រឹងការអនុវត្ត

AMS ECONOMY
@amseconomy