ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងអំពីចំណូលប្រចាំឆ្នាំរបស់គយ និងពន្ធដាថា ផ្នែកទាំងនេះមានសន្ទុះងើបឡើងវិញបន្ទាប់ពីការប្រកាសឲ្យបើកប្រទេសឡើងវិញ។ ងើបឡើងវិញដោយហេតុថា សន្ទុះនៃការធ្វើចរាចរណ៍សេដ្ឋកិច្ចក្នុងស្រុកមានសកម្មភាពឡើងវិញ ដែលធ្វើឲ្យមានការនាំចូលបន្ថែមដើម្បីបម្រើតម្រូវការក្នុងស្រុក។
ជាមួយនឹងសមិទ្ធផលជាបន្តបន្ទាប់របស់កម្ពុជានាត្រីមាសទី៤ តាមរយៈរូបភាពខុសៗគ្នាកន្លងមកនេះ កម្ពុជាហាក់បានដើរចេញឆ្ងាយពីការត្រាំត្រែងក្នុងវិបត្តិសកលហើយ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពគគ្រឹកគគ្រេងនៃការសម្ពោធអគាររដ្ឋ និងឯកជនត្រូវបានធ្វើឡើងជាហូរហែ ក្នុងនោះ ក៏មានអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផង ដែលទើបនឹងដាក់សម្ពោធផ្លូវការនាព្រឹកថ្ងៃទី២៣ធ្នូនេះ។
ក្នុងឱកាសនេះផងដែរសម្ដេចបានថ្លែងពីសមិទ្ធផលដែលទទួលបានក្នុងរយៈពេល១១ខែកន្លងមកនេះថា ៖
“ឆ្នាំនេះយើងរំពឹងថានឹងសម្រេចបានដល់ទៅ៩៧% នៃផែនការ ព្រោះ១១ខែកន្លងទៅ យើងរកបាន ២ ០៥៥លានដុល្លារ ដែលស្មើនឹង ៨៧%រួចស្រេចទៅហើយ។ ជាការកត់សម្គាល់ នៅពេលដែលកម្ពុជាបើកប្រទេសឡើងវិញ តម្រូវការក្នុង ស្រុកមានការកើនឡើង ដែលនាំឲ្យមាននូវតម្រូវការនៃការនាំចូល និងបន្តធ្វើឲ្យផ្នែកគយរើបឡើង”
សម្ដេចក៏បានគូសបញ្ជាក់ដែរថា៖
“បើយើងពិនិត្យពីប្រាក់ចំណូលឆ្នាំនេះ គយអាចបានដល់ទៅ ២ ២០០លានជាង ឯពន្ធដារបានសម្រេចរួចហើយគឺ ២ ២៤៣លានដុល្លារ ស្មើនឹង ១១៤,១៣% … គិតទាំងគយ ទាំងពន្ធដារ យើងអាចមានទំហំទឹកប្រាក់ប្រមាណជាជាង ៤ ៥០០លានដុល្លារសហរដ្ឋ អាមេរិក”
យ៉ាងណាក៏ដោយ សម្ដេចបានលើកឡើងផងដែរថា ចំនួននេះបើប្រៀបធៀបជាមួយចំណូលមុនកូវីដ គឺមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែចំនួនប៉ុណ្ណេះ កម្ពុជាអាចនឹងគ្រប់គ្រាប់សម្រាប់ទ្រទ្រង់ការចំណាយរបស់ខ្លួនបាន។ គួរបញ្ជាក់ថា រយៈពេលមុនកូវីដ ទំហំទឹកប្រាក់ដែលកម្ពុជាទទួលបានសម្រាប់ចំណូលផ្នែកគយឈានទៅដល់ជាង ៣ ១៨៦លានដុល្លាអាមេរិក។ ពេលនោះគឺលើសទ្វេដង នៃចំនួនដែលបានទទួលនៅឆ្នាំ២០១៤ ដោយពេលនោះកម្ពុជាសម្រេចបានរហូតទៅដល់ ១៤២,៣%។ នៅពេលកូវីដមកដល់ ចំនួនទឹកប្រាក់របស់កម្ពុជាជួបនូវការលំបាក ដោយសម្រេចបានត្រឹមតែ៨៣% នៃផែនការតែប៉ុណ្ណោះ។ ហើយរហូតមកទល់ពេលនេះ សាច់ប្រាក់ជាតិដែលសន្សំបានប្រមាណជា ៣ ៥០០លាន ត្រូវបានចំណាយអស់ពាក់កណ្ដាលទៅហើយ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល