មណ្ឌលកម្សាន្តឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍទេសចរណ៍

ព្រះសីហនុ ៖ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ដែលមានទីតាំងនៅឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយដោយផ្តោតសំខាន់លើការលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ មានទេសភាពកែច្នៃដ៏ល្អឥតខ្ចោះ មានចំណតកប៉ាល់ ទីកន្លែងចុះឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន បន្ទប់សម្រាក និងសណ្ឋាគារលំដាប់ខ្ពស់ ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គោលដិន សាន់ស្តាយ អេនធើធេនម៉ិន លោក ហេង តុង បានលើកឡើងថា មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកមួយបន្ថែមនៃការបោះជំហានយ៉ាងម៉ឺងម៉ាត់នៅក្នុងផែនការមេនៃការសាងសង់គម្រោង ហាយ ហ្គ្រេន ហូថេល និងគម្រោងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ដែលអាចនឹងក្លាយជាអត្តសញ្ញា​ណទីក្រុងថ្មីនៃខេត្តព្រះសីហនុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះផងដែរ។

លោក ហេង តុង បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿននៅអាស៊ី។ ពេលនេះគឺជាខួបលើកទី៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងជំនួបកិច្ចសន្ទនាអាស៊ាន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការដ៏ត្រចះត្រចង់ ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ក្រុមហ៊ុននឹងបន្តលើកកម្ពស់វិស័យឧស្សាហកម្ម រួមទាំងពន្លឿនគម្រោងសាងសង់ពង្រីកវិស័យថ្មីៗទៀត និងបង្កើតជាឧស្សាហកម្មដែលមានការតភ្ជាប់គ្នា ដែលជាកន្លែងពោរពេញអាជីវកម្មបែបទំនើប និងការអភិវឌ្ឍលក្ខណៈសេវាកម្សាន្ត ក្រោយបញ្ចប់នៃជំងឺកូវីដ-១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះការបើកសម្ពោធ និងដាក់ដំណើរការមណ្ឌលកម្សាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មីនៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ជាពេលវេលាដ៏សមស្របបំផុត។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ទទួលបានជោគជ័យ ពិសេសការបើកយុទ្ធនាការចាក់វ៉ាក់សាំង។ ការវិនិយោគបានផ្ដល់ឱកាសការងារដល់ប្រជាជន និងយុវជនកម្ពុជារបស់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើឱ្យពួកគេមានឱកាសទទួលបានប្រាក់ចំណូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដោយចាប់ផ្ដើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមដោយការប្រុងប្រយ័ត្នព្រមៗគ្នា សម្រាប់ខេត្តព្រះសីហនុ ការអនុវត្តគោលនយោបាយ ” ផ្លូវមួយ ខ្សែក្រវាត់មួយ ” របស់សាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិតជាបានរួមចំណែកកែលម្អសោភ័ណភាពទីក្រុង និងផ្លូវថ្នល់ជាច្រើនក្នុងក្រុងខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កញ្ចប់ថវិកាធ្វើការអភិវឌ្ឍក្រុងខេត្តព្រះសីហនុ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញអគ្គិសនីបំភ្លឺសាធារណៈ ភ្លើងស្តុប កាំម៉ារ៉ាសុវត្ថិភាព ផ្លូវថ្មើរជើង និងលំហរឆ្នេរសមុទ្រ បន្ទប់ទឹកសាធារណៈ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្តល់ឱកាសដល់ការវិនិយោគកាន់តែមានភាពងាយស្រួល និងទាក់ទាញបំផុត ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានជំរុញការវិនិយោគកំពង់ផែទឹកជ្រៅ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុន ពង្រីកកំពង់ផែឱ្យមានសមត្ថភាពទទួលនាវាដែលមានជម្រៅទឹក ១៤,៥០ម៉ែត្រ អាចចូលចតបាន។ បង្កើនលទ្ធភាពព្រលានយន្តហោះកងកេង ពង្រីកផ្លូវរត់រហូតដល់ ៣ ៣០០ម៉ែត្រ ដែលវែងជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន និងមានសមត្ថភាពឱ្យយន្តហោះធុនធំ(ពីរជាន់)ចុះចតបាន។ បន្ថែមពីនេះ នៅមានការកសាងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ -ខេត្តព្រះសីហនុ ដែលជាសក្តានុពលយ៉ាងខ្លាំង ផ្តល់ឱកាសឱ្យអ្នកវិនិយោគ ភ្ញៀវទេសចរ បន្តការចាប់អារម្មណ៍មកវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់