សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហានានាទាក់ទងនឹងនីតិវិធីគយសម្រាប់ការអនុវត្តឱ្យកាន់តែប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ភាគីទាំងពីរ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើននឹងអាចទទួលបានអត្ថប្រយោជន៍ពន្ធ ប្រសិនបើពួកគេដាក់ច្បាប់ចម្លងនៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៅពេលដែលពួកគេនាំចេញទំនិញទៅកាន់ប្រទេសសមាជិកអាស៊ានទាំង ១០។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap News Agency នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូងមានការលំបាក ដោយសារជំងឺរាតត្បាតកូវីដ១៩ បានពន្យារពេលការនាំចេញអន្តរជាតិនៃវិញ្ញាបនបត្រប្រភពដើម។
យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានស្នើថា ខ្លួន និងអាស៊ានយល់ព្រមទៅវិញទៅមកនូវច្បាប់ចម្លងនៃវិញ្ញាបនបត្របែបនេះ រហូតដល់ជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ហើយអាស៊ានបានទទួលយកការផ្តល់ជូននេះ ដោយភាគីទាំងពីរបានសម្រេចចិត្តពិភាក្សានៅពេលក្រោយ នៅពេលដែលពួកគេនឹងបញ្ចប់វិធានការនេះ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង។
ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បូង និងអាស៊ានចូលជាធរមានកាលពីខែមិថុនា ឆ្នាំ២០០៧ ពាណិជ្ជកម្មរបស់ប្រទេសជាមួយអាស៊ានបានកើនឡើងទ្វេដង។ តំបន់អាស៊ានមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម។ បច្ចុប្បន្ន អាស៊ានឈរជាដៃគូពាណិជ្ជកម្មធំទីពីររបស់កូរ៉េខាងត្បូង ដោយទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរ ឈានដល់ ១៤៣.៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ច្រើនជាងទ្វេដងពីចំនួន ៦១.៨ ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០០៩៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល