មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជា៖ ការបិទជើងហោះហើរតភ្ជាប់មកពីអាហ្វ្រិក មិនប៉ះពាល់ខ្លាំងដល់កម្ពុជានោះទេ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានអះអាងថា​បើទោះជាមានការបិទជើងហោះហើរតភ្ជាប់ពីតំបន់អាហ្វ្រិកដើម្បីការពារការរាតត្បាតជំងឺថ្មី អូមីក្រុង (Omicron) ក៏ដោយ ប៉ុន្តែមិនបានជះឥទ្ធិពលអាក្រក់ដល់វិស័យអាកាសចរកម្ពុជានោះទេ ខណៈដែលមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ហើយក្រុមហ៊ុនចំនួន២ផ្សេងទៀតស្នើសុំបន្ថែមជើងហោះហើរ​របស់ខ្លួននៅកម្ពុជា។

ជាមួយនឹងភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យនៅទូទាំងប្រទេស រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរផងដែរ។ តាមរយៈការស្នើរសុំនេះ ជើងហោះហើរនឹងមានកំណើនរហូតដល់ ៤៣ជើងក្នុង១សប្តាហ៍។ យ៉ាងណាមិញ ក្ដីបារម្ភនៅតែមានចំពោះវិស័យឯកជន ខណៈវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងវាយលុកនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលបានសម្រេចបិទជើងហោះហើរមកពីបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រីកដែលជាប្រភពនៃវីរុសថ្មីនេះ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ការស្នើសុំរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង៨នេះ នៅតែអាចដំណើរការទៅបាន បើទោះកាលពីពេលថ្មីៗនេះ កម្ពុជាបានសម្រេចបិទជើងហោះហើរដែលតភ្ជាប់ជាមួយបណ្ដាប្រទេសមួយចំនួនមកពីអាហ្វ្រីកក៏ដោយ ព្រោះវិស័យអាកាសចរណ៍កម្ពុជាមួយផ្នែកធំគឺពឹងផ្អែកលើជើងហោះហើរក្នុងអាស៊ាន។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ភ្ញៀវដែលធ្វើដំណើរមកពីអាហ្វ្រិកចូលមកកម្ពុជាគឺមានតិចតួចណាស់ ដែលអ្នកទាំងនោះភាគច្រើនជាអ្នកធ្វើការឲ្យអង្គការ និងក្រៅពីនេះជាអ្នកការទូត…ប៉ុន្តែសម្រាប់អ្នកជំនួញគឺកម្រមានណាស់!»

ឯកឧត្តមបន្តថា ៖

«អ្វីដែលកាន់តែធ្វើឲ្យវិស័យអាកាសចរណ៍មានទំនុកចិត្តបន្ថែមទៀត គឺជាទូទៅកម្ពុជាមិនមានជើងហោះហើរផ្ទាល់ពីប្រទេសនៅទ្វីបអាហ្វ្រីកមកកាន់កម្ពុជានោះទេ ពោលគឺអ្នកដំណើរពីអាហ្វ្រីកមកកម្ពុជានឹងត្រូវផ្លាស់ប្ដូរជើងហោះហើរ (Transition) នៅប្រទេសកូរ៉េ ឬសិង្ហបុរីជាមុនសិន ហើយមកទល់ពេលនេះ ប្រទេសទាំងពីរនេះបានហាមឃាត់រួចជាស្រេចនូវអ្នកធ្វើដំណើរមកពីបណ្ដាប្រទេសអាហ្វ្រីកចូលក្នុងប្រទេសខ្លួន​ ដូច្នេះក៏បានន័យថា មានភាគរយតិចតួចណាស់ដែលអ្នកដំណើរទាំងនោះអាចឆ្លងកាត់ការហាមឃាត់ទាំងពីរដំណាក់កាលនេះបាន»

យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ការស្នើសុំគឺនៅតែអាចទៅរួច គ្រាន់តែមិនទាន់អាចដឹងបានថា ភាគីអាកាសចរស៊ីវិលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះដំណើរការបានគ្រប់ជើងហោះហើរទៅតាមការស្នើសុំរបស់ក្រុមហ៊ុនទាំងនោះបាន១០០ភាគរយ ឬអត់ប៉ុណ្ណោះ ព្រោះចង់ ឬមិនចង់អាចនឹងមានការប៉ះពាល់តិចតួចដល់ការហោះហើរទូទាំងប្រទេស។

គួរបញ្ជាក់ថា សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។

សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរលើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាសជាមួយបណ្តាប្រទេសអាស៊ានជាអាទិភាពទី១ (ចម្បង) ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ អាកាសចរស៊ីវិល នឹងជម្រុញកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ