ខេត្តព្រះសីហនុ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំហរសង្ឃឹមខ្ពស់ទៅលើការកើនឡើងវិញនៃចំណូលជាតិ បន្ទាប់ពីការអនុញ្ញាតឲ្យបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ។ មូលហេតុនេះ ការកើនឡើងវិញដោយហេតុថាតម្រូវការក្នុងស្រុកមានច្រើន ការនាំចូលក៏មានច្រើន ហើយពលរដ្ឋក៏បានទទួលវ៉ាក់សាំងក្នុងអាត្រាជាង ៨៨%។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២ធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងពីការចំណាយប្រាក់សន្សំរបស់កម្ពុជាទៅលើការស្រោចស្រង់ ដំណាក់កាលកូវីដ១៩ ថាកម្ពុជាបានចំណាយទឹកប្រាក់សន្សំរបស់ខ្លួនប្រមាណជា ២៥០០លានដុល្លារអាមេរិក ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋក្នុងដំណាក់កាលកូវីដ១៩នេះ។
សម្ដេចបន្ថែមថា ប្រសិនបើមិនមានជំងឺរាតត្បាតនេះទេ មកទល់ពេលនេះកម្ពុជាយើងម្លោះមានប្រាក់ សន្សំមិនតិចជាង ៥០០០ លានដុល្លារអាមេរិកឡើយ។ តែយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន នៅតែ បង្ហាញជំហរយ៉ាងមុតមាំថា បន្ទាប់ពីបើកប្រទេសឡើងវិញនេះ ចំណូលជាតិយើងនឹងមានការកើនឡើងយ៉ាងច្បាស់ទាំងនៅក្នុងទីក្រុងកំពង់ផែ និងផ្នែកគយព្រោះតម្រូវការក្នុងស្រុកមានច្រើន រីឯតម្រូវការនាំចូលក៏មានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អាត្រានៃប្រជាជនដែលបានចាក់វ៉ាក់សាំងប្រមាណជាង ៨៨% បានបង្កលទ្ធភាពឲ្យកម្ពុជាមានឱកាសបើកសេដ្ឋកិច្ចឡើងវិញទាំងអស់។
គួរបញ្ជាក់ថា សមិទ្ធផលនៅក្នុងខេត្តព្រះសីហនុដែលឈានមកដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ រួមមាន ផ្លូវចំនួន៣៧ខ្សែ និងអាងទឹកប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលបានចំណាយថវិការជាតិអស់ប្រមាណ ៣០០លានដុល្លារអាមេរិក។ សម្ដេចបានគូសបញ្ជាក់ថា នេះជាការវិនិយោគខ្នាតធំមួយសម្រាប់កម្ពុជា ហើយកម្ពុជាក៏មិនបានឈប់ត្រឹមនេះដែរ ពោលគឺ នឹងមានគម្រោងវិនិយោគទៅខេត្តដទៃបន្ថែមទៀតផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ