វៀតណាម ៖ របាយការណ៍មួយដែលមានឈ្មោះថា e-Conomy Southeast Asia (SEA) ដែលទើបតែបានបង្ហាញដោយ Google,Temasek និង Bain & Company អាចឲ្យដឹងថា ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាមក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ពោលគឺនៅក្នុងឆ្នាំ២០៣០នឹងអាចកើនឡើងរហូតទៅដល់ ២២០ពាន់លានដុល្លារគិតជាតម្លៃទំនិញសរុប។ មានន័យថា វៀតណាមនឹងតាមពីក្រោយប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានកម្លាំងសេដ្ឋកិច្ចឌីជីថលធំជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទិន្នន័យដដែលក៏បានបង្ហាញដែរថា សម្រាប់ឆ្នាំ២០២១នេះ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមអាចទទួលបានកំណើនសរុបដល់ទៅ ៣១ភាគរយត្រូវជាង ២១ពាន់លានដុល្លារ ដែលក្នុងនោះការទិញទំនិញអនឡាញគឺនឹងផ្ទុះឡើងដល់ទៅ៥៣ភាគរយធៀបទៅនឹងឆ្នាំចាស់បើទោះបីជាការកក់ការធ្វើដំណើរទេសចរណ៍អនឡាញធ្លាក់ចុះក្តី ហើយនៅត្រឹមឆ្នាំ២០២៣ទំហំសេដ្ឋកិច្ចឌីជីថលវៀតណាមនឹងមានការកើនឡើងបន្ថែមទៀតដល់ទៅជាង២ដងប្រមាណជា៥៧ពាន់លានដុល្លារ។
សេវាកម្មហិរញ្ញវត្ថុឌីជីថលមានសន្ទុះកើនឡើងខ្លាំង និងកំពុងទទួលបានការទុកចិត្តយ៉ាងខ្លាំងដោយអ្នកលក់ដល់ទៅ ៩៩ភាគរយមកហើយដែលព្រមទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថល ហើយប្រមាណជា ៧២ភាគរយទៀតនៃអ្នកប្រើប្រាស់ឌីជីថលគឺបានទំលាប់ខ្លួនជាមួយនឹងកម្ចីតាមបែបឌីជីថលផងដែរ។ គួរបញ្ជាក់ថា វៀតណាមបានក្លាយទៅគោលដៅដ៏គួរឲ្យទាក់ទាញបំផុតនៃក្រុមអ្នករកស៊ីលើវិស័យបច្ចេកវិទ្យា ហើយក្នុងនោះក្រុមហ៊ុនអន្តរជាតិជាបន្តបន្ទាប់បាននាំគ្នាបណ្តាក់ទុកក្នុងប្រទេសនេះ ដែលបានធ្វើឲ្យទំហំវិនិយោគកើនឡើង ដែលគិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានចំនួនដល់ទៅ ១,៣៧ពាន់លានដុល្លារ ផ្តោតសំខាន់ទៅលើមុខជំនួញផ្សេងៗ ដូចជាសេវាកម្មឌីជីថលថ្មីៗ អាជីវកម្មលក់អនឡាញ អាជីវកម្មបច្ចេកវិទ្យា ហិរញ្ញវត្ថុ Fintech, អាជីវកម្មសុខាភិបាល បច្ចេកវិទ្យា Healthtech និងអប់រំបែបបច្ចេកវិទ្យា edtech ជាដើម៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ