fbpx

អ្នកជំនាញសេដ្ឋកិច្ច ៖ ស្ថិតក្នុងស្ថានភាពបិទខ្ទប់ការដំឡើងថ្លៃទំនិញជារឿងមួយដែលមិនគួរប្រព្រឹត្ត

នៅក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង​​​​ក្រុងតាខ្មៅនៃខេត្តកណ្តាល ក៏ដូចជាក្រុងនៅតាមបណ្តា​ខេត្ត​មួយចំនួនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកំពុងជួបភាពលំបាក បាត់បង់ចំណូល និងត្រូវចំណាយទៅលើការហូបចុកជាប្រចាំនោះ រាល់ការលក់​ទំនិញយុទ្ធសាស្ត្រគ្រប់ប្រភេទមិនគួរមានការដំឡើងថ្លៃ ឆ្លៀតឱកាសយកចំណេញក្នុងស្ថានភាពដ៏លំបាកនោះទេ។

អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បាន​បង្ហាញពីទស្សនទាន​ផ្ទាល់ខ្លួន​ថា នៅក្នុងអំឡុង​ពេលបិទខ្ទប់នេះ បងប្អូន​អាជីវករ​មួយចំនួនបានឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​ផ្សេងៗ ដែលជារឿងមិនល្អ និងជាឥរិយាបទមួយមិនគួរប្រព្រឹត្តនោះឡើយ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖

“ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់កំពុង​ទទួលរង​នូវផល​លំបាក​ទាំងអស់គ្នា ពិសេស តំបន់ក្រហមតែម្ដង។ ខ្ញុំគិតថាឥរិយាបទបែបហ្នឹងខ្ញុំមិនអាចទទួលយកបានទេ​ចំពោះការ​ដំឡើងថ្លៃទំនិញផ្សេងៗ​ប្រសិន​បើចរន្ត និងតម្លៃនៃប្រភពដើមទំនិញនៅដំណើរ និងរក្សាជាធម្មតា”

ជាការពិត ចំពោះទិដ្ឋភាពសេដ្ឋកិច្ច តម្រូវការកើន ការ​ផ្គត់​ផ្គង់ធ្លាក់ចុះ ​ទំនិញ​ចាំបាច់ត្រូវតែឡើងថ្លៃ។ នេះ​ជាទ្រឹស្ដី​សេដ្ឋកិច្ច ​កាលណា​តម្រូវ​ការកើន ការផ្គត់ផ្គង់​មិន​គ្រប់​​គ្រាន់ទំនិញនោះត្រូវឡើងថ្លៃជាស្វ័យប្រវត្តិ។ ប៉ុន្តែក្នុងករណី ដោយឡែកការ​ឡើងថ្លៃ​ទំនិញ​នៅកម្ពុជា​មិន​​ទាន់​ឈាន​ដល់ដំណាក់កាលហ្នឹងទេ។

លោក ហុង វណ្ណៈ បានពន្យល់ថា ៖

“ធ្វើយ៉ាង​ណាឱ្យអ្នកពាក់​ព័ន្ធ​ ជាពិសេសអាជ្ញាធរ ត្រូវទុក​ច្រកបង្ហូរទំនិញ​ប្រ​ចាំ​ថ្ងៃ បើ​គាត់មិនមានបញ្ហាអ្វី គួរតែជួយសម្រួលឱ្យគាត់បានដឹកទំនិញដូចជាបន្លែ ផ្លែឈើ​ ឬក៏ដូចជា​ត្រី ​សាច់​ផ្សេង​ៗជាដើម មក​ដាក់លក់នៅគោលដៅណាមួយជាក់លាក់ និងគួរយើងសម្រួលឱ្យគាត់ចូល ជៀសវាង ​ការ​ពិបាកសព្វ​បែបយ៉ាង នោះទំនិញ អាចឡើងថ្លៃទៅតាមហ្នឹងដែរ។ គាត់ដឹកលំបាក ហើយមានការ​ស្មុគ​ស្មាញ ទម្រាំមកដល់គោលដៅលក់នោះ ចង់មិនចង់គាត់​ត្រូវដំឡើងថ្លៃហើយ ព្រោះអាចខកខាន​មួយថ្ងៃ ឬពីរថ្ងៃ ទើបបានចូលមកលក់”

លោកបណ្ឌិតក៏បានលើកឡើងដែរថា ករណីខ្លះ អាជ្ញាធរដែលអនុវត្តមិន​យល់ច្បាស់​ទៅតាម​គោល​ការណ៍ណែនាំពី សេចក្តីសម្រេច ឬ​អនុក្រឹត្យ​ផ្សេងៗអាចធ្វើឱ្យមានការរាំងស្ទះបញ្ហាដឹងជញ្ជូនទំនិញ និងអាហារ​ ដែលនាំឱ្យទំនិញឡើងថ្លៃ។

ជាដំណោះស្រាយ ទី1-ត្រូវសម្រួលរាល់ទំនិញការផ្គត់ផ្គង់ម្ហូបអាហារ​ឱ្យជាក់លាក់​ធ្វើឱ្យគាត់ងាយស្រួល​ក្នុងការ​ផ្គត់ផ្គង់។ ទី2-បើសិនមានស្ថាន​ភាព​រលូនហើយគាត់នៅ​តែឡើងថ្លៃ នោះច្បាប់យើងមាន​ គួរតែអនុវត្តទៅតាមច្បាប់អន្តរកាលនោះ។ ទី3- រដ្ឋគួរត្រៀមស្បៀងសម្រាប់​ទុកលក់​ជូនពលរដ្ឋ​ក្នុងតំបន់បិទខ្ទប់ ឬតំបន់ក្រហម កុំឱ្យគាត់​ជ្រួលច្របល់ នោះបញ្ហាក៏មិនសូវកើតមានដែរ​៕

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

វិស័យទេសចរណ៍ចាប់មានដង្ហើមឡើងវិញ ខណៈដែលទេសចរក្នុងស្រុកមានទំនោរទៅលើតំបន់ធម្មជាតិ

ជាមួយនឹងភាពវឹកវរនៃការរីករាលដាលជំងឺឆ្លងកូវីដ-19ក្នុងរយៈពេលជាងមួយឆ្នាំនេះ វិស័យទេសចរណ៍ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់យ៉ាងដំណំ និងស្ទើរតែមិនបានរួមចំណែកក្នុងការរកចំណូលថវិការចូលជាតិឡើយ។ …
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹងពីឥណទានកសិកម្ម និងអត្រាការប្រាក់កម្ចី

ឥណទានកសិកម្ម ជាប្រភេទឥណទានដែលបង្កើតឡើងដើម្បីគាំទ្រដល់ប្រជា…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ចិន ប្រើប្រាស់ AI ជំនួយសាងសង់ទំនប់វារីអគ្គិសនីធំបំផុតលើពិភពលោកក្នុងតម្លៃជាង26ពាន់លានដុល្លារ

ឈរនៅរយៈកម្ពស់ជាង 300 ម៉ែត្រ និងចំណាយបេតុងរហូតទៅដល់ 8 លានម៉ែត្រគូប មានទីតាំងស្ថិតនៅផ្នែកមួយនៃចំណុចកំពូលរបស់ទន្លេ Yangtze ទំនប់ Baihetan គម្រោងសាងសង់ទំនប់វារីអគ្គិសនី Baihetan ត្រូវបានចិនដាក់បញ្ចូលបច្ចេកវិទ្យាសិប្បនិម្មិតឆ្លាតវៃ ឬ AI ដើម្បីជាជំនួយដល់ការសាងសង់។…
ជំនួញ, ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងសាងសង់ផ្សារទំនើប AEON MALL ក្នុងរដ្ឋធានីយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្អាក

យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគលើការសាងសង់ផ្សារទំនើប ដ៏ល្បីរបស់ជប៉ុន Aeon Mall Co,បានប្រកាសផ្អាក…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ចំណេះដឹង៖ តើគួរចាប់ផ្តើម អាជីវកម្មអនឡាញអំឡុងពេលកូវីដល្អ ឬត្រូវរង់ចាំ?

អាជីវកម្មភាគច្រើនបានរាំងស្ទះ ឬឈានទៅដល់ការផ្អាកដំណើរការទាំងស្រុងនៅក្នុងអំឡុងពេលកូវីដ ប៉ុន្តែមានអ្នកខ្លះបានចាប់ឱកាសទីផ្សារថ្មីបន្ថែមកាន់តែរីកចម្រើនទៅវិញ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អ្នកវិភាគ ៖ សិង្ហបុរី អាចនឹងមានកំណើនសេដ្ឋកិច្ចប្រមាណ 6.5 ភាគរយក្នុងឆ្នាំនេះ

យោងតាមការស្ទាបស្ទង់ថ្មីមួយដែលត្រូវបានធ្វើឡើងដោយអជ្ញាធរជាតិសិង្ហបុរីលើកិច្ចការងារថវិកា ឬហៅកាត់ថា MAS ដែលបានបង្ហាញនៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា …
ជំនួញ, ព្រឹត្តិការណ៍

Airbus បង្កើនផលិតកម្មផលិតយន្តហោះវិញឆ្នាំនេះ ដើម្បីត្រៀមបំពេញតម្រូវខ្លាំងប៉ុន្មានឆ្នាំខាងមុខ

យោងតាមការប្រកាសដដែលបានបញ្ជាក់ទៀតថា Airbus នឹងមានផែនការផលិតយន្តហោះត្រកូល A320neo ឲ្យបានច្រើនជាងមុនប្រមាណជា 10 ភាគរយ ឬពី 40-45
ជំនួញ, ព្រឹត្តិការណ៍

Zoom ប្រមូលបានប្រាក់ចំណូលជិត 1,000លានដុល្លារនៅដើមឆ្នាំនេះ

គិតត្រឹមថ្ងៃអង្គារទី1 ខែមិថុនា ម្សិលមិញនេះ ក្រុមហ៊ុន Zoom ដែលជាអ្នកជំនាញបម្រើឲ្យសេវាកម្មទំនាក់ទំនងគ្នាតាមរយៈ Video Call នោះបានធ្វើការបង្ហាញតួលេខព្យាករណ៍ថ្មីមួយ…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន 2លានដូសទៀតនឹងមកដល់កម្ពុជាក្នុងខែមិថុនានេះ

បន្ថែមពីលើវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន1លានដូសដែលទើបទទួលបាននៅព្រឹកថ្ងៃនេះ នៅមានចំនួន2លានដូសទៀត ត្រូវបានរំពឹងថាអាចនឹងដឹកជញ្ជូនមកដល់ទឹកដីកម្ពុជា

AMS ECONOMY
@amseconomy