អ្នកសេដ្ឋកិច្ច និយាយពីផលប៉ះពាល់ និងសារប្រយោជន៍នៃបំរាមគោចរនៅទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ ៖ មានការលើកឡើងផ្សេងៗពីគ្នាជាច្រើនពាក់ព័ន្ធទៅនឹងការដាក់បំរាមគោចររយៈពេល14ថ្ងៃនៅទូទាំងរាជធានីភ្នំពេញ ដោយក្នុងនោះមានទាំង​ការ​លើកឡើង​​ពីផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈជនមួយចំនួនដែលជាអាជីវករលក់ដូរពេលរាត្រី ក៏ដូចជាការលើកឡើងពីគុណប្រយោជន៍នៃការដាក់​បំរាម​នេះ​ផង​ដែរ​។

សម្រាប់តែការទិញ-លក់បន្លែផ្លែឈើពេលយប់ចាប់ពីម៉ោង8យប់ដល់ម៉ោង5ភ្លឺ រយៈពេល2សប្តាហ៍នៅទីផ្សារដើមគរ ត្រូវបានប្រធានផ្សារអះអាងថា​នៅតែ​បន្ត​មានសកម្មភាពធម្មតា មិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូចធម្មតា ដោយគណៈកម្មការ ផ្សារបាន និងកំពុងបំពេញការងារ​យ៉ាង​មមាញឹក​ក្នុងការបំពេញឯកសារ និងកាតសំគាល់ខ្លួនជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរទាំងនេះ ដើម្បីឱ្យពួកគាត់ មានសិទ្ធិអាចធ្វើដំណើរចេញចូល​រាជធានីភ្នំពេញដោយមិនមានការឃាឃាំង និងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច ។

លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី2 ខែមេសា នេះថា ៖

“ចំពោះផ្សារដើគរគឺ មិនមានការបិទការលក់ដូរ ឬ ផ្គត់ផ្គង់បន្លែផ្លែឈើនោះទេ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារបាន នឹងកំពុងរៀបចំធ្វើកាតសម្គាល់ ខ្លួនជូនពួកគាត់ហើយដើម្បីឱ្យពួកគាត់បានមកបំពេញការងារ និងប្រកប អាជីវកម្មដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច”

ទិដ្ឋភាពលក់ដូរនៅក្នុងផ្សារបន្លែនាទីក្រុងភ្នំពេញ

លោក អ៊ូ ចន្ថា ដែលជាអាជីវករលក់មីឆា នៅមុខផ្សារអូឫស្សីបាននិយាយបែបត្អូញត្អែរថា ការសម្រេចដាក់ចេញនូវបំរាមបិតការធ្វើចរាចរនៅ​ពេលយប់​របស់​រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឱ្យប៉ះពាល់ដល់ការរកទទួលទានរបស់ប្រជាពលរដ្ឋដែប្រមុខរបរនៅពេលយប់យ៉ាងខ្លាំង។

លោកបញ្ជាក់ថា «ជាទូទៅខ្ញុំបើកលក់ចាប់ពីម៉ោង6ល្ងាច ហើយទម្រាំរៀបចំកន្លែងរួចរាល់អាចម៉ោងជិត7យប់ ហើយមិនទាន់បានមួយម៉ោងស្រួលបួល​ផង​ដល់​ម៉ោង8ដែលជាពេលវេលាត្រូវបិទចរាចរណ៍ ផ្អាកការធ្វើដំណើរតាមផ្លូវ​។ សាលាក្រុងឱ្យលក់ដោយការវេចខ្ចប់បាន ប៉ុន្តែបើមិនអនុញ្ញាតឱ្យមានការ​ធ្វើ​ចរាចរណ៍ផង តើមានអ្នកណាគេមកទិញ? វាខុសប្លែកពីអ្នកលក់បន្លែបោះដុំពេលយប់នៅផ្សារដើមគរ ដែលអតិថិជនរបស់ពួកគេភាគច្រើនជាអាជីវករធំៗ ដែល​ជាឈ្មួញទិញយកទៅលក់បន្តតាមផ្សារនានា ឬតាមបណ្តាខេត្ត ដែលមានលិខិតបញ្ជាក់ពីផ្សារ ប៉ុន្តែសម្រាប់អ្នកទិញមីឆា បាយឆា គ្មានលិខិតធ្វើដំណើរ ឬលិខិតដឹកជញ្ជូនដូចគេនោះទេ»។

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានមានប្រសាសន៍ថា លោកគាំទ្រទៅនឹងការសម្រេចផ្អាកការធ្វើចរាចរណ៍ពេលយប់ ឬហាម​មិន​ឱ្យមានការជួបជុំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ប៉ុន្តែគួរពិនិត្យលើការពន្យាពេលត្រឹមម៉ោង9 ឬ10យប់ ដើម្បីទុកពេលឱ្យអាជីវករ ឬអ្នករត់កងបី​អាច​រកចំណូលសម្រាប់ទំនុកបម្រុងគ្រួសារបានខ្លះ។

លោកបានបន្តថា «មានអាជីវករមួយចំនួនបានសំណូមពរមកដែរថា សុំឱ្យជួយសម្របសម្រួលខ្លះ ព្រោះពួកគាត់រកស៊ីបានតែពេលយប់ ដូចជាលក់មីឆា បាយឆា ទឹកក្រឡុក ហើយអ្នកខ្លះរត់ម៉ូតូកង់បីជាដើម លុះពេលបំរាមបិតការធ្វើដំណើរលឿនពេក ដូចបិទឆ្នាំងបាយពួកគាត់។ ពួកគាត់បានស្នើសុំរដ្ឋាភិបាល​ជួយ​ពន្យាពេលវេលាបន្តិច ឬអាចត្រឹមម៉ោង10យប់ ដើម្បីពួកគាត់អាចរកចំណូលពីការលក់បានខ្លះ»។

អ្នកវិភាគសេដ្ឋកិច្ច និងជានាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ លោក ចាន់ សុផល បានលើកឡើងថា​ វិធានការនេះល្អ សម្រាប់ទប់ស្កាត់កូវីដ19 ប៉ុន្តែបើមើលក្នុងរយៈពេលខ្លី នាំឱ្យមនុស្សពិបាករកស៊ី ធ្វើឱ្យមានភាពតានតឹងមួយរយៈ តែប្រសិនបើវិធានការនេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងរីករាលដាលពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ នោះមានន័យថា ល្អសម្រាប់រយៈពេលវែងទៅមុខទៀត គឺថាអាចមានការបើកទូលាយឡើងវិញ នោះដំណើរការសេដ្ឋកិច្ចនឹងងើបឡើងវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។