អន្ទង់នៅជប៉ុនអាចលក់បានតម្លៃជិត ៤ម៉ឺនដុល្លារក្នុង ១គីឡូក្រាម

បរទេស៖ អន្ទង់ត្រូវបានគេចាត់ទុកថាប្រភេទសត្វរស់នៅក្នុងទឹក និងផ្តល់សាច់ជាអាហាររបស់មនុស្សដ៏មានតម្លៃ និងកម្របំផុតនៅក្នុងប្រទេសជប៉ុនដែលជារៀងរាល់ឆ្នាំតម្លៃរបស់វាមានការប្រែប្រួលជានិច្ច ខណៈដែលកាលពីឆ្នាំ២០១៨ គ្រាន់តែតម្លៃរបស់កូនអន្ទង់រស់បានកើនឡើងរហូតទៅដល់ ៣៥ ០០០ ដុល្លារក្នុង១គីឡូក្រាម។

តើហេតុអ្វីបានជាអន្ទង់នៅប្រទេសជប៉ុនមានតម្លៃថ្លៃខ្លាំងបែបនេះ ហើយពិបាកក្នុងការផ្គត់ផ្គង់?

អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ពលរដ្ឋជប៉ុនចូលចិត្តទទួលទានសាច់អន្ទង់ជាអាហារ ដោយភោជនីយដ្ឋានខ្លះនៅក្នុងប្រទេសជប៉ុនអាចប្រើប្រាស់សាច់អន្ទង់ពេញវ័យដល់ទៅ ៤០ ឬ ៥០ តោនក្នុងមួយឆ្នាំដើម្បីបម្រើសេវាកម្មម្ហូបអាហារ។

អន្ទង់ដែលប្រើប្រាស់នៅជប៉ុនជាប្រភេទអន្ទង់ដែលមានឈ្មោះថា Anguilla Japonica ដែលសំបូរឃើញមាននៅតំបន់អាស៊ីខាងកើត ប៉ុន្តែដោយសារតែមានការនេសាទច្រើនពេក និងកំណើននៃចំនួនមនុស្សដែលមានទំនោរចូលចិត្តទទួលទានផងនោះ បច្ចុប្បន្ននេះបានបណ្តាលឲ្យចំនួននៃសត្វអន្ទង់មានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ១៩៨០រហូតមក វត្តមាននៃសត្វអន្ទង់បានធ្លាក់ចុះទៅដល់ ៧៥ភាគរយ ដែលនេះគឺជាកត្តាធំបំផុតធ្វើឲ្យតម្លៃអន្ទង់បានស្ទុះឡើងខ្លាំងនៅក្នុងទីផ្សារប្រទេសជប៉ុន។

ម្ចាស់ភោជនីយដ្ឋាន Surugaya លោក Rui Kinoshita បានប្រាប់ឲ្យដឹងថា តម្លៃរបស់សត្វអន្ទង់ពេញវ័យបានកើនឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះគឺមានការកើនឡើងដល់ទៅ ៣ ដងធៀបនឹងឆ្នាំទៅ។ លោកបន្តថា តម្លៃអន្ទង់វាប្រៀបបានទៅនឹងអាយុជីវិតនៃភោជនីយដ្ឋានរបស់លោកព្រមទាំងភោជនីយដ្ឋានផ្សេងទៀតដែលពឹងផ្អែកលើអាហារមួយប្រភេទនេះ ដូច្នេះបើតម្លៃកើនឡើងខ្លាំងនោះពួកគេនឹងជួបផលលំបាកក្នុងការស្វែងរកប្រាក់ចំណេញពីការលក់ជាក់ជាមិនខាន។

បញ្ហាចម្បងដែលធ្វើឲ្យអន្ទង់ក្លាយទៅជាប្រភេទសត្វកម្រនៅក្នុងប្រទេសជប៉ុន​ ដោយសារកសិដ្ឋានចិញ្ចឹមអន្ទង់នៅក្នុងប្រទេសជប៉ុនភាគច្រើនមិនសូវមានបច្ចេកទេសក្នុងការបង្កាត់ពូជវានោះទេ ពោលគឺពួកគេបានត្រឹមតែទទួលទិញកូនអន្ទង់តូចៗប្រភេទ (Glass Eel) ដែលចាប់បានពីក្នុងព្រៃប៉ុណ្ណោះ។ ពួកគេចំណាយពេលវេលាមួយឆ្នាំដើម្បីទទួលបានសត្វអន្ទង់ពេញវ័យ និងអាចយកទៅលក់បាន មិនត្រឹមតែប៉ុណ្ណោះវាត្រូវការចំណាយលុយច្រើនសម្រាប់ការចិញ្ចឹមទាំងបច្ចេកវិទ្យា និងចំណីរបស់សត្វអន្ទង់។

អន្ទង់ពេញវ័យត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ទាំងអាយុ និងខ្នាត ឧទាហរណ៍ដូចជានៅភោជនីយដ្ឋានមួយដែលមានឈ្មោះថា Surugaya  និងមានអាយុកាលច្រើនឆ្នាំរហូតដល់ទៅ ១៥០ ឆ្នាំមកហើយនោះពួកគេប្រើប្រាស់តែអន្ទង់ដែលមានគុណភាពល្អបំផុតប៉ុណ្ណោះ។

រាល់មុខម្ហូបធ្វើពីសាច់អន្ទង់ដែលល្បីបំផុតរបស់ហាងគឺំមានឈ្មោះថា Kabayaki ដែលមនុស្សទូទៅត្រឹមមើលឃើញមុខម្ហូបហាក់ដូចជាធម្មតា ប៉ុន្តែចុងភៅដែលអាចចម្អិនអាហារពិសេសប្រភេទនេះបានគឺទាមទារឲ្យបានបទពិសោធន៍ និងជំនាញដល់ទៅ ៨ឆ្នាំ ទាំងផ្នែកវះយកសាច់ វះយកឆ្អឹង ប្រឡាក់គ្រឿងផ្សំ ហើយសូម្បីតែការឈរអាំងសាច់អន្ទង់ក្តីក៏ទាមទារឲ្យមានបទពិសោធន៍ច្បាស់លាស់ ហើយសម្រាប់តម្លៃម្ហូប១ប្រអប់តូចសម្រាប់មនុស្សម្នាក់វាអាចមានតម្លៃរហូតទៅដល់ជាង ៩០ ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់