fbpx

តម្លៃថាមពលអគ្គិសនីដែលជាកម្លាំងស្នូលក្នុងការជំរុញសេដ្ឋកិច្ចជាតិអាចជាបញ្ហាក្នុងការស្រូបទាញកម្លាំងវិនិយោគ

បើទោះជាគោលនយោបាយថាមពលអគ្គិសនីកម្ពុជាបានបង្ហាញថា ការផ្គត់ផ្គង់ទៅលើការប្រើប្រាស់នៅទូទាំងប្រទេសសម្រេចបានដល់ទៅប្រមាណ 97.38 ភាគរយនៅទូទាំងប្រទេស ប៉ុន្តែអ្នកជំនាញនៅតែបង្ហាញពីក្ដីកង្វល់ពាក់ព័ន្ធទៅនឹងទំហំនៃលទ្ធភាពក្នុងការផ្គត់ផ្គង់ទៅលើខ្សែចង្វាក់ផលិតកម្មធំៗនៃគម្រោង វិនិយោគនានាដូចជារោងចក្រជាដើមដែលនឹងចូលមកកាន់កម្ពុជាបន្ថែមទៀតក្រោយបញ្ចប់វិបត្តិកូវីដ-19។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់AMS​ថា បញ្ហានៃការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅលើ​ខ្សែចង្វាក់​ផលិត​កម្មគឺនៅតែ​មាន​ភាព​ប្រឈម ទាំងទំហំនៃការផ្គត់ផ្គង់ ទាំងបញ្ហានៃតម្លៃបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

“នៅក្នុងបញ្ហានៃការត្រៀមលក្ខណៈពាក់ព័ន្ធទៅនឹងរឿងថាមពលអគ្គិសនីនេះអាចនៅមានបញ្ហាខ្លះ ព្រោះបើនៅស្រុក​គេ​​អ្នក​​​បង្កើតរោងចក្រ គឺមានរដ្ឋគេភ្ជាប់បណ្តាញឱ្យ តែនៅក្នុងស្រុកយើង អ្នកបង្កើតរោងចក្រ​ត្រូវរត់ការ​សុំភ្ជាប់អគ្គិ​ស​នីដើម្បីឱ្យគេមកភ្ជាប់ និងចេញ​ឧបករណ៍​មួយចំនួនទៀត។ នេះជា​បញ្ហាប៉ះពាល់​ដល់​កា​រ​បង្កើត​សហគ្រាស​ធុន​តូច និងមធ្យម”

លោកឧកញ៉ាបានមានប្រសាសន៍ថា

“អ្នកដែលគាត់​បង្កើតកូនសិប្បកម្មមួយ ត្រូវកក់​ប្រាក់ ​​រួមទាំងថ្លៃត្រង់ស្វ័រ​ ហើយមួយតម្លៃ​អស់រាប់ម៉ឺន​ដុល្លារទៅ​ហើយ នេះមិនទាន់​គិតដល់តម្លៃ​ថ្លៃអគ្គិសនីនោះទេ….កម្ពុជា​យើងថ្លៃជាង​ប្រទេសជិតខាងយើងផង។ នេះជាបញ្ហាពិបាក ដែលស្នើសុំឱ្យរដ្ឋជួយ​ សម្ភារៈអគ្គិសនី ត្រូវលើរដ្ឋជា​អ្នកចំណាយដើម្បីផ្គត់ផ្គង់​ដល់​សហគ្រាសរោងចក្រដែលគេបង្កើត”

លោកឧកញ៉ាលឹម ហេង បានបន្តថា

ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ាបញ្ជាក់ថា ថ្វីត្បិតអគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃបន្តិចបើធៀបទៅនឹងបណ្តាប្រទេសជិតខាង ប៉ុន្តែគួបផ្សំជាមួយនឹង​ការ​ចំណាយទៅលើថ្លៃកម្មករនៅទាបនោះ កម្ពុជានៅតែអាចមានលទ្ធភាពក្នុងការស្រូបទាញគម្រោងវិនិយោគបន្ថែម ខណៈដែលរដ្ឋាភិបាលក៏មានផែនការបញ្ចុះ​តម្លៃ​អគ្គិសនីឲ្យទាបបន្តិចម្ដងៗជារៀងរាល់ឆ្នាំ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបាន​ប្រាប់ AMS​ថា រដ្ឋាភិបាលមានផែនការ​គ្រប់​គ្រង​ថាមពល​ សម្រាប់​ការ​ធ្វើវិនិយោគរួចហើយ ដោយបានក្រសោបមិន​មែនតែផ្ទះ​សម្បែងប្រជាពលរដ្ឋនៅទាំងប្រទេសមួយមុខទេ ពោលគឺរួមទាំង​ការ​​​ផ្គត់​ផ្គង់ ​ ទៅដល់សហគ្រាស​ឧស្សា​ហកម្ម ព្រោះជាចំណុចសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ច និងការបង្កើត​ការងារជូនដល់​ប្រជា​ពល​រដ្ឋ​។

“ការងារផ្គត់ផ្គង់ថាមពលដល់ប្រជាជន​នៅតាម​ជន​បទ ក៏ស្ថិត​នៅ​ក្នុងផែន​ការមេ ដែលក្រសួងបាន​កសាង​ដែរ ហើយពាក់ព័ន្ធនឹងតម្លៃសម្រាប់​ថាមពលផ្គត់ផ្គង់ការវិនិយោគ​គឺត្រូវបានរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ដោយឡែកតម្លៃវាថ្លៃក្នុងការតចេញពី​អនុស្ថានីយ៍ ឬ​ក៏​ថ្លៃតចេញ​ពីខ្សែ​បណ្ដាញ ​វាថ្លៃតាម​ប្រភេទថ្នាក់ និងមានលំអៀងថ្លៃគ្នាតិចតួច។ តម្លៃវាខ្ពស់ជាងប្រទេស​​​​ជិត​ខាង ក៏អាចជាចំណុចដែលនាំឱ្យ​អ្នក​វិនិយោ​គិនពិបាកមករកស៊ីបណ្តាក់ទុននៅស្រុកខ្មែរ ប៉ុន្តែ​បញ្ហា​ថ្លៃ​នេះ​ វា​ពាក់ព័ន្ធទៅនឹងថ្លៃដើម ការលក់ចេញបានទាល់តែដឹងថ្លៃដើម។ ​ដូច្នេះ​អាជ្ញាធរ​អគ្គិសនី គឺ​គេមានមូល​ដ្ឋាន​សិក្សា​ថ្លៃដើមរួមរបស់ប្រព័ន្ធថាមពលយើង”

ឯកឧត្តម វិចទ័រ ហ្សូនា បានមានប្រសាសន៍ថា
ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល
ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល

“ខ្ញុំមានសុទិដ្ឋិនិយមថា ក្រោយ​ពេលវិបត្តិកូវីដ​ទៅ សេដ្ឋកិច្ចកម្ពុជានឹង​ងើប​ឡើង​វិញ​តាមរយៈ​នៃការចូលរួម​វិនិយោគ ​ទាំងអ្នកក្នុងស្រុក និងអ្នកក្រៅស្រុក​ ដើម្បី​បង្កើត​​​ការងារ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច​ ហើយ​ក្នុងនោះវិស័យថាមពល នឹងដើរ​តួនាទី​ជាស្នូលក្នុង​ការ​អភិវឌ្ឍន៍ ហើយសម្រាប់អ្នកអភិវឌ្ឍន៍ ឬអ្នកវិនិយោគក៏ប្រាកដជាមានផែនការ និងយុទ្ធសាស្ត្រនៅក្នុងដំណើរការអាជីវកម្ម​ដែល​សង្វាក់​គ្នា​ជាក់ជាមិនខាន”

ឯកឧត្តម វិចទ័រ ហ្សូនា បានបង្ហាញពីជំនឿថា

ជាមួយគ្នានេះ ឯកឧត្តម វិចទ័រ ហ្សូនា បានប្រាប់ឲ្យដឹងថា ការសិក្សាថ្លៃដើម ការ​កំណត់ថ្លៃលក់​ចេញ  គឺជាការ​ងារសំខាន់បំផុត។ ដូច្នេះការ​កំណត់ថ្លៃ​អគ្គិសនី​​នេះ អាជ្ញាធរអគ្គិសនី ដែលជាអ្នក​កំណត់​យុទ្ធសាស្ត្រតម្លៃត្រូវតែមានភាពប្រាកដប្រជាប្រកបដោយនិរន្តរភាពសម្រាប់អ្នក​វិនិ​យោគក្នុងការ​ប្រើប្រាស់​នៅក្នុងអា​ជីវ​កម្ម​ ដែលអាចទទួលបានចំណេញ​ និងមានលំនឹងទៅតាមលទ្ធភាពសម​ស្របដែល​បាន​រៀបចំ៕

electric engineer

ព្រឹត្តិការណ៍

វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិនិយោគិនចិនបានបោះទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនៅកម្ពុជា

វិនិយោគចិនបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា គិត ខណៈច្បាប់វិនិយោគត្រូវបានដាក់ឲ្យអនុវត្ត និងរំពឹងថាអាចទាក់ទាញវិនិយោគិនចិន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានបង្កើតនៅឆ្នាំ ២០១៦ (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងយកទៅកែច្នៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ចដែរ ប្រសិនបើយើងចេះញែកតាមប្រភេទ និងយកទៅកែច្នៃ ឲ្យក្លាយរបស់ដែលមានប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពលរដ្ឋនៅតំបន់ទីបេមានចំនួនតិច ប៉ុន្តែអាចផលិតថាមពលអគ្គិសនីបានជិត៩ពាន់លានគីឡូវ៉ាត់ម៉ោង

ក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd របស់ទីបេ បានបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទៅដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់
ជំនួញ, ព្រឹត្តិការណ៍

ភាគហ៊ុនវិនិយោគគម្រោងកសិកម្មនៃ BRI កើនឡើងលើសពី ១៧ពាន់លានដុល្លារអាមេរិក

ភាគហ៊ុនវិនិយោគរបស់ប្រទេសក្នុងបណ្តាប្រទេសនៃគម្រោង BRI បានកើនលើសពី ១៧ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានដំណើរការអស់រយៈពេល៨ឆ្នាំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា

ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងសំខាន់ និងឈានមុខគេនៅកម្ពុជា ក្រោយការខិតខំអភិវឌ្ឍន៍សំណាក់រាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត

AMS ECONOMY
@amseconomy