Elon Musk ប្រកាសបរិច្ចាគ100លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីដែលអាចលុបបំបាត់កាបូនឌីអុកស៊ីតពីផែនដី

ញូវយ៉ក៖ មហាសេដ្ឋីល្បីបំផុតលើពិភពលោក ដែលជាម្ចាស់​ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk បានប្រកាសបរិច្ចាកប្រាក់រហូតទៅដល់ 100​ លានដុល្លារ ដោយមានឈ្មោះថា XPRICE Carbon Removal ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការងារ​អភិវឌ្ឍន៍វិធីសាស្ត្រទាំងឡាយណា​ដែលនឹងអា​ច​មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការ​កើន​ឡើង​កំដៅរបស់ផែនដីតាមរយៈបច្ចេកវិទ្យាលុបបំបាត់ឧស្ម័នកាបូនឌីអុកស៊ីតឲ្យអស់ចេញពីបរិយាកាស ឬសមុទ្រ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បត៍ម្សិលមិញនេះ លោក Elon Musk បានលើកឡើងថា ៖ «បច្ចុប្បន្ននេះយើងមានភពផែនដីតែមួយប៉ុណ្ណោះ ទោះបីជាស្ថិតនៅក្នុងលទ្ធភាពទទួលយកហានិភ័យចេញពីគ្រោះមហន្តរាយដោយធម្មជាតិត្រឹមតែ 0.1 ភាគរយក៏ដោយ តែវាជាភាពប្រឈមនឹងសុវត្ថិភាព ហេតុអ្វីដែលយើងមិនត្រូវអង្គុយរង់ចាំមើលវានោះទេ ព្រោះថាវាគឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជីវិតមនុស្ស»។

ចំពោះការបរិច្ចាក ឬជាប្រាក់រង្វាន់ក្នុងការជួយទ្រទ្រង់កិច្ចសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីប្រមាណជា 100លានដុល្លារនេះត្រូវបានលោក Musk ប្រកាសម្តងហើយកាលពីខែមករា ប៉ុន្តែទើបតែលើកយកមកប្រកាសម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលត្រូវនឹងថ្ងៃបុណ្យសម្រាប់ភពផែនដី ឬ (Earth Day) ដោយបានបញ្ជាក់ពីគោលការណ៍មួយចំនួនដើម្បីអាចទទួលបានកញ្ចប់ប្រាក់នេះ។ ព្រឹត្តិការណ៍នៃការផ្តល់កញ្ចប់ប្រាក់រង្វាន់ដ៏សម្បើមនេះ ជាប្រវត្តិសាស្ត្រនេះស្ថិតនៅក្នុងចន្លោះពេលរហូតទៅដល់4ឆ្នាំ គិតត្រឹមឆ្នាំ2025។

ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតដែលមានចំនួនច្រើនទៅៗជារៀងរាល់ឆ្នាំបានធ្វើឲ្យកត្តាបម្រែបម្រួលអាកាសធាតុក៏កាន់តែអាក្រក់ទៅៗ ហើយតាមរយៈ​ការ​រលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល បានបង្កើតជាព្យុះត្រូពិចកាន់តែសាហាវ ដោយក្នុងនោះក្រុមជំនាញវិទ្យាសាស្ត្របានអះអាងថាភពផែនដីនៅសល់ពេល​កំណត់​ត្រឹមឆ្នាំ2050 ប៉ុណ្ណោះក្នុងការលុបបំបាត់ឧស្ម័នកាបូនឌីអុកស៊ីតឲ្យអស់ ដើម្បីអាចបញ្ចៀសបញ្ហាវិបត្តិអាកាសធាតុជាសកល។

គួរកត់សម្គាល់ផងដែរថា រហូតមកដល់ពេលនេះពិភពលោកនៅមិនទាន់មានបច្ចេកវិទ្យាណាមួយដែលអាចប្រើប្រាស់ជាកិច្ចការងារមានប្រសិទ្ធភាព​ខ្លាំងក្នុង​ការ​​លុបបំបាត់ទាំងស្រុងនៃវិបត្តិកាបូនឌីអុកស៊ីតនៅឡើយ ហើយវាទាមទារឱ្យមានការចំណាយលុយជាមធ្យមប្រហែលជា 300 ដុល្លារអាមេរិកសម្រាប់​ការលុប​បំបាត់កាបូនឌីអុកស៊ីតក្នុងមួយ metric tonne ខណៈដែលពិភពលោកបច្ចុប្បន្នគិតត្រឹមតែផលប៉ះពាល់ដោយផ្ទះកញ្ចក់ Greenhouse Gases អាចបញ្ចេញកាបូនឌីអុកស៊ីតរហូតទៅដល់ 50 ពាន់លានតោន​ក្នុងមួយឆ្នាំ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ