ការគំរាមកំហែងផ្នែកបរិស្ថានគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់មនុស្សជាតិ

បរទេស ៖ អង្គការ​សហ​ប្រជាជាតិ​ព្រមាន​ថា​ ការ​គំរាម​កំហែង​ផ្នែក​បរិស្ថាន​កំពុង​ធ្វើ​ឱ្យ​ជម្លោះ​នៅ​ទូទាំង​ពិភព​លោក​កាន់​តែ​អាក្រក់​ឡើង​ ហើយ​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​មនុស្ស​ជាតិនា​ពេល​ឆាប់​ៗខាងមុខ​នេះ​។​

អ្នក​​ស្រី ​Michelle Bachelet ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាននិយាយ​កាល​ពី​ថ្ងៃដើមសប្ដាហ៍នេះថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ការ​បំពុល​បរិស្ថាន​ និង​ការ​បាត់​បង់​ធម្មជាតិ​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​ ខណៈ​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​ចាំ​បាច់​។​

អ្នក​​ស្រី​និយាយ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​លើក​ទី​៤៨ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប.​​​ នៅ​ទីក្រុង​ហ្សឺណែវ​យ៉ាង​ដូច្នេះ​ថា ​៖

«​វិបត្តិ​ទាក់​ទង​គ្នា​នៃ​ការ​បំពុល​បរិស្ថាន​ ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ជីវៈចម្រុះ​ ដើរ​តួ​ជា​ការ​គំរាម​កំហែង​ ពង្រីក​ភាព​តាន​តឹងនៃជម្លោះ​ ​ និង​វិសម​ភាព​រចនា​សម្ព័ន្ធ​ ​បង្ខំ​មនុស្ស​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើង​។ នៅ​ពេល​ដែល​ការ​គំរាម​កំហែង​ផ្នែក​បរិស្ថាន​ទាំង​នេះ​កើន​ឡើង​ ពួក​គេ​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​តែ​មួយ​គត់​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​សម័យ​យើង​»


អតីត​ប្រធានាធិបតី​ស៊ីលី​រូប​នេះ​និយាយ​ថា​ ការ​គំរាម​កំហែង​ដល់​បរិស្ថាន​​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ និង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ទូទៅ​ រួម​ទាំង​សិទ្ធិ​ទទួល​បាន​អាហារ​ ទឹក​ ការ​អប់រំ​ លំនៅដ្ឋាន​ សុខភាព ​ការអភិវឌ្ឍន៍ ​និង​សូម្បី​តែ​ជីវិត​ខ្លួន​ឯង​ផ្ទាល់​ ដែល​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​បំផុត​ជួប​ការ​លំបាក​បំផុត​។​


របាយការណ៍​របស់​ធនាគារ​ពិភព​លោក​កាលពីពេលកន្លងទៅបានចេញ​ផ្សាយ​ថា​  ការ​ប្រែប្រួល​អាកាសធាតុ​អាច​រុញ​ច្រាន​មនុស្ស​ជាង​ ២០០ ​លាន​នាក់​នៅ​តំបន់​ចំនួន​៦​ធំ​ៗ​ ​ឱ្យ​ផ្លាស់​ទីលំ​នៅ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ៣ទសវត្សរ៍​ខាង​មុខ​ និង​បង្កើត​ចំណុច​ក្តៅ​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ លុះ​ត្រា​តែ​មាន​វិធានការ​បន្ទាន់​ដើម្បី​កាត់​បន្ថយ​ការបំ​ភាយ​ឧស្ម័ន​ពិភព​លោក​ និង​កាត់ប​ន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍន៍​។​

​យ៉ាងណាក៏ដោយ បើទោះ​បី​ជា​មិនមានការ​បង្ហាញ​ពី​ផលអ​វិជ្ជមាន​រយៈ​ពេល​ខ្លី​ក្ដី​​​ របាយការណ៍​ដដែល​បានសិក្សា​​ថា ​តើ​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​​ដូច​ជា​កង្វះ​ខាត​ទឹក​ ការធ្លាក់ចុះ​នៃ​ផលិតភាព​ដំណាំ ​និង​ការ​កើន​ឡើង​នៃ​នីវ៉ូ​ទឹក​សមុទ្រ​ ជា​កត្តា​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​​នាក់​ផ្លាស់​ទី​ ឬ​ហៅ​ថា​ «​​ចំណាក​ស្រុក​អាកាស​ធាតុ​»​ នៅ​ឆ្នាំ​២០៥០​។​

យោង​តាម​សេណារីយ៉ូ​អាក្រក់​បំផុតចំនួន ៣ ​របស់​របាយការណ៍​ អនុតំបន់​សាហារ៉ា​អាហ្រ្វិក ​ដែល​ជា​តំបន់​ងាយ​រងគ្រោះ​បំផុត​ដោយ​សារ​ការ​រាល​ដាល​នៃ​វាល​ខ្សាច់​ កម្រិត​នីវ៉ូ​ទឹក​សមុទ្រ​កើន​ឡើង​ ​និង​ការ​ពឹងផ្អែ​កទាំ​ង​ស្រុង​របស់​ប្រជាជន​លើ​វិស័យ​កសិកម្ម​នឹង​ធ្វើ​ឱ្យ​មនុស្ស​​ ៨៦ ​លាន​នាក់​​ផ្លាស់​ទី​ ខណៈ​ដែល​កំណើន​នៃក​ង្វះ​ខាត​ទឹក​​​នៅ​អាហ្វ្រិក​ខាងជើង​ធ្វើ​ឱ្យ​មនុស្ស​ ១៩ ​លាន​នាក់​ប្ដូរ​ទី​លំនៅ​​ ស្រប​ពេល​​អាស៊ី​ខាង​ត្បូង​ ដូច​ជា​ប្រទេស​បង់ក្លាដែស​ រង​ផល​ប៉ះពាល់​​ដោយ​សារ​ទឹក​ជំនន់​ និង​​ការ​ខូច​ដំណាំ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជិត​ ២០ ​លាន​ផ្លាស់​ទី​​ដូច​​គ្នា​។
​ ​

អង្គការ​សហប្រជាជាតិ​ក៏​បានបង្ហាញពីក្ដីព្រួយ​បារម្ភ​​ផង​ដែរ​អំពី​ «​គ្រា​អាសន្ន​នៃ​មនុស្ស​ធម៌​» ​ដែល​បង្កើត​ឡើង​ដោយ​បម្រែ​​បម្រួល​​អាកាសធាតុ​ ​នៅតាមបណ្តាប្រទេសមួយចំនួន។​ គ្រោះ​រាំង​ស្ងួត​យូរ​អង្វែង​ អម​ដោយ​ជំនន់​ទឹក​ភ្លៀង​ លទ្ធភាព​ទទួល​បាន​ធនធាន​ធម្មជាតិ​មិន​ស្មើ​គ្នា​ និង​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​ខ្ពស់​កំពុង​ញាំញី ​។​

អ្នក​ស្រី​ ​Agnès Callamard ​អគ្គលេខាធិការ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​និយាយ​​​ថា​ ​៖​

«​ផល​ប៉ះពាល់​គួរ​ឱ្យ​កត់​សម្គាល់​នៃ​បម្រែ​បម្រួល​អាកាស​ធាតុ​ បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូវ​ការ​បំផ្លិច​បំផ្លាញ​ ថា​តើ​បរិស្ថាន​​ល្អ​​អាច​ឱ្យ​​យើង​ទទួល​បាន​សិទ្ធិ​របស់​យើង​យ៉ាង​ដូច​ម្តេច​។​ វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​ភព​ផែនដី​របស់​យើង​រហូត​​ឃើញ​ពី​តម្លៃ​របស់​មនុស្ស​ចំពោះ​ការ​រិច​រិល​របស់​វា​ដូច​ជា​ ​ភាព​អត់​ឃ្លាន​ ការ​ផ្លាស់​ទី​លំនៅ​ ភាព​អត់​ការងារ​ធ្វើ​ ភាព​គ្មាន​ផ្ទះ​សម្បែង​ ជំងឺ​ និង​ការ​ស្លាប់​ជា​ដើម​»​

អគ្គលេខាធិការ​រូប​នេះ​បន្ត​ថា​ ៖​

«​ភាពបរាជ័យ​របស់​រដ្ឋាភិបាល​នានា​ក្នុង​ការ​ធ្វើ​សកម្មភាព​ឆ្លើយ​តប​នឹង​បម្រែ​បម្រួល​អាកាសធាតុ​ចំពោះ​មុខ ​ភស្តុតាង​វិទ្យាសាស្ត្រ​ដ៏​ច្រើន​ អាច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរ​ជំនាន់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​ ក្នុង​នាម​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជា​សកល​ចម្បង​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ត្រូវ​ប្រើ​ឧបករណ៍​ទាំង​អស់​ដើម្បី​កំចាត់​វិបត្តិ​។​ យើង​សូម​អំពាវនាវ​ដល់​រដ្ឋ​ទាំង​អស់​ គាំទ្រ​ការ​ទទួល​ស្គាល់​សិទ្ធិ​ដើម្បី​បាន​បរិស្ថាន​ល្អ​​​នៅ​អង្គការ​សហប្រជាជាតិ​ និង​នៅ​ថ្នាក់​ជាតិ​។​ អ្នក​ដែល​មិន​ធ្វើ​ នឹង​នៅ​លើ​ផ្នែក​ខុស​នៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រឆាំង​នឹង​អនាគត​រួម​របស់​មនុស្ស​ជាតិ​»​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ