Khmer Insider - S1:E10 - ផ្ទះបាយ ស្រួយៗ
ស្រួយៗ អាចដឹងជាសាមញ្ញថា ជាប្រភេទអាហារដែលចំអិនក្តៅៗ ស្រួយៗ ឆ្ងាញ់ និងចង់ទទួលទាន។ ដូច្នេះជាមូលហេតុដែល លោក មិន ផាណ្ណារ៉ាក់ និងភរិយា បង្កើតតូបអាហារតូចមួយដោយ ច្នៃគ្រឿងផ្សំមកចំអិនចង្រិត កណ្តូប អាពីង ជាដើម។ តែដោយសារគ្រឿងក្លែមទាំងនេះមិនសូវសំបូរ និងមានតាមរដូវនោះ ធ្វើឲ្យលោក និងភរិយា សម្រេចចិត្តបង្កើតមុខម្ហួបប្រចាំថ្ងៃជាប្រភេទចាក់ស្រាក់ដាក់ខែ ជូនបុគ្គលិកនៅក្រុមហ៊ុនវិញ។
សំខាន់ជាងនេះលោកបានកៀងគរមិត្តភក្តិដែលផ្គត់ផ្គង់គ្រឿងសមុទ្រ បន្លែ ប្រហិត មកចូលហ៊ុនជាមួយគ្នា សម្រាប់បំរើដល់សេវាកម្មម្ហូបពេលល្ងាច។
មើលទៅដូចជាលក់ចង្រិតផង បាយស្រាក់ផង គ្រឿងសមុទ្រផងជ បែបចាប់ហួយបន្តិច តែលោក មិន ផាណ្ណារ៉ាក់បានបញ្ជាក់ថា កំឡុងពេលកូវីដ យើងមិនអាចលក់អ្វីដែលមួយមុខទេ គឺត្រូវUpdate រហូត ផ្អែកតាមតំរូវការរបស់ប្រជាជននិងនិន្នាការសង្គម បើនៅតែមួយកន្លែង អាជីវកម្មយើងក៏នៅទ្រីងតាមនោះ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧តើអាជីវកម្មទាំង ៥ ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់?
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2021
អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់....
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឱកាសល្អសម្រាប់សហគ្រាសធុនតូច និងមធ្យម បានមកដល់ហើយជាមួយ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2024
ឱកាសល្អសម្រាប់សហគ្រាសធុនតូច និងមធ្យម បានមកដល់ហើយជាមួយ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ នៅកោះពេជ្រ
Erikagen Inc.,ម្ចាស់ពានរង្វាន់ធុរកិច្ចបរិយាបន្នដំបូងបង្អស់របស់អាស៊ានកំពុងពង្រីកខ្លួនជាង៧០០សាខា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/03/2024
ម្ចាស់ពានរង្វាន់ធុរកិច្ចបរិយាបន្នអាស៊ានដំបូងគេនៅក្នុងព្រឹត្តិការណ៍លើកទី១ ដែលជាអាជីវកម្មលក់ឱសថ និងលក់យីហោ Erikagen Inc.,កំពុងមមាញឹកខ្លាំងនៅហ្វីលីពីន
បច្ចេកទេសថ្មី ប្រើអេប៉ុងលាងចានធម្មតាទាញយកកម្ទេចមាសចេញពីកាកសំណល់អេឡិចត្រូនិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2024
Mint Innovation បានស្រាវជ្រាវរកឃើញនូវរបកគំហើញថ្មីមួយដែលអាចទាញយកសារធាតុមាសចេញពីកាកសំណល់អេឡិចត្រូនិកដោយប្រើប្រាស់អេប៉ុងលាងចានជាវត្ថុធាតុដើម