សហភាពអឺរ៉ុប រំពឹងសេដ្ឋកិច្ចវិជ្ជមានឡើងវិញសម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់

ប្រ៊ូសែល ៖ ​សហភាពអ៊ឺរ៉ុប ឬហៅកាត់ថា EU បានធ្វើការរំពឹងទាំងភាពជឿជាក់ថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ 2021 នេះបន្ទាប់ពីសមាជិកក្នុងប្លុករបស់ខ្លួនទាំងអស់បានដាំក្បាលចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេសដោយទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពី បញ្ហា​រាត​ត្បាតនេះវីរុសកូវីដកាលពីឆ្នាំកន្លងទៅ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ EU កាលពីថ្ងៃពុធម្សិលមិញបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់នៅក្នុងប្លុកមួយនេះនឹងមានកំណើនខ្លាំងឡើងវិញសម្រាប់ឆ្នាំ2021នេះ ដែលតួលេខថ្មីនេះនៃទំហំសេដ្ឋកិច្ចអាចខ្ពស់ជាងការព្យាករណ៍ទុកលើកមុនទៅទៀត។

ប្រភពដដែលបានបន្តថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសសមាជិកទាំង27នឹងហក់ឡើងវិញដែលអាចធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់រួមនឹងកើនឡើងប្រមាណជា 4.2 ភាគរយដែលតួលេខនេះមានភាពខ្លាំងក្លាជាងការរំពឹងទុកដែលធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈក្នុងអត្រាត្រឹមតែ3.7 ភាគរយប៉ុណ្ណោះ។

ប្រធានគណៈកម្មការអ៊ឺរ៉ុប លោក Paolo Gentiloni បានធ្វើសេចក្តីថ្លែងការណ៍មួយផងដែរថា៖

“ស្រមោលនៃវិបត្តិកូវីដដែលនៅសេសសល់​នឹងក្លាយទៅជា​ពេលវេលាចាប់ផ្តើមសាជាថ្មីនៃសេដ្ឋកិច្ចរបស់អ៊ឺរ៉ុប។ បន្ទាប់ពីឆ្នាំមួយដែលសេដ្ឋកិច្ចរបស់យើងទទួលបាននូវភាពកំសោយបំផុតនោះយើងនឹងរំពឹងថាកំណើន​នឹង​មាន​ឡើងវិញទាំងនៅក្នុងឆ្នាំ2021នេះ ហើយនៅឆ្នាំ 2022ខាងមុខនេះក៏នៅតែបន្តឡើងដដែល”

លោកក៏បានធ្វើការកត់សំគាល់ទៀតដែរថា កត្តាសំខាន់ៗដែលអាចជួយដល់សន្ទុះកំណើនសេដ្ឋកិច្ចសាជាថ្មីនេះគឺបណ្តាលមកពីប្លុករបស់អ៊ឺរ៉ុបគឺកំពុងតែ​បានចាប់​ផ្តើម​ពន្លឿនយ៉ាងខ្លាំងនូវការចែកចាយវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។

គួរបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ការព្យាករណ៍នៅឆ្នាំក្រោយនេះ  EU អាចទទួលបានកំណើនប្រមាណជា 4.4 ភាគរយជំនួសឲ្យការព្យាករណ៍ទុកលើកមុនកាលពីខែកុម្ភៈដែលមានត្រឹមតែ 3.9 ភាគរយ ហើយវាក៏ជាពេលវេលាដែលរដ្ឋជាសមាជិកទន្ទឹងរង់ចាំជាយូរមកហើយដែរនៅពេលដែលកញ្ចប់ជំនួយដំបូងបំផុតរបស់ EU ប្រមាណជា 750 ពាន់លានអឺរ៉ូ ឬ 910 ពាន់លានដុល្លារនឹងត្រូវបានចាប់ផ្តើមយកមកប្រើប្រាស់បានក្នុងកិច្ចការងារស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ