បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសហភាពអឺរ៉ុប EU នៅសប្តាហ៍នេះ បានបង្ហាញពីមហិច្ឆិតារបស់ខ្លួនទៅលើការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននាពេលអនាគតដោយផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ទៅលើកម្រិតនៃហានិភ័យរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅថា AI ដែលអាចគំរាមកំហែងទៅដល់សុវត្ថិភាព និងសិទ្ធិរស់នៅរបស់មនុស្ស ។
សេចក្តីព្រាងច្បាប់ដែលកំពុងតែត្រូវបានពិភាក្សា និងរៀបចំឡើងដោយគណកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធម្សិលមិញនេះ មានរួមបញ្ចូលទាំងការកំណត់ឲ្យបាននូវកម្រិតហានិភ័យខ្ពស់ដែលអាចកើតចេញពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI នៅតាមសាលារៀន ទីអាជីវកម្ម ឬកម្មវិធីកម្ចីលុយនៅតាមធនាគាជាដើមផងដែរ។
សំណើរសេចក្តីព្រាងច្បាប់នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយ និងសំខាន់បំផុតសម្រាប់បណ្តាប្រទេសជាសមាជិកក្នុងប្លុកអឺរ៉ុបទាំង 27 ដើម្បីអាចបន្តរក្សាកេរ្ត៍ឈ្មោះរបស់ខ្លួនក្នុងនាមគំរូស្តង់ដារបស់សកលលោកនៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសដើម្បីប្រកួតប្រជែងវិស័យមួយនេះជាមួយនឹងមហាអំណាចជំនាញខាងបច្ចេកវិទ្យាធំបំផុតទាំង2 លើលោកគឺអាមេរិក និងចិន។
លោក Margrethe Vestager អនុប្រធានគណៈកម្មការប្រតិបត្តិការអឺរ៉ុបទទួលបន្ទុកកិច្ចការងារឌីជីថលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ តាមរយៈវិធានការសំខាន់ៗដែលយើងបានព្រាងទាំងនោះ សហគមន៍អឺរ៉ុបកំពុងឈានមុខគេលើការអភិវឌ្ឍបទដ្ឋានពិភពលោកថ្មីដើម្បីធ្វើឱ្យប្រាកដថាបច្ចេកវិទ្យាAI សម្រាប់ការប្រើប្រាស់នឹងអាចគួរឲ្យទុកចិត្តបាន ហើយតាមរយៈការកំណត់បាននូវស្តង់ដានោះនឹងធ្វើឲ្យអឺរ៉ុបអាចត្រួសត្រាយផ្លូវក្នុងការបញ្ចូលបច្ចេកវិទ្យានេះទៅក្នុងសកលលោកប្រកបដោយសីលធម៌ និងធានាឲ្យបានថាអឺរ៉ុបនឹងនៅតែអាចប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយទីផ្សារផ្សេងទៀតនាពេលអនាគត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ