បរទេស ៖ នៅថ្ងៃដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពចាប់ផ្ដើមផែនការហេដ្ឋារចនាសម្ព័ន្ធសកលមួយដែលនឹងតភ្ជាប់អឺរ៉ុបទៅនឹងពិភពលោកក្នុងរូបភាពជាជំហានចុងក្រោយបង្អស់របស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀង និងកិច្ចសន្យាប្រហាក់ប្រហែលនេះ ជាមួយនឹងឥណ្ឌា ជប៉ុន និងក្រុមប្រទេសអ្នកមានទាំង៧ ឬហៅថា G7។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានជួបសមភាគីអឺរ៉ុបនៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកថា ៖
«យើងឃើញប្រទេសចិនប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ វាគ្មានប្រយោជន៍អ្វីក្នុងការស្រែកថ្ងូរអំពីបញ្ហានេះទេ យើងត្រូវតែផ្ដល់ជម្រើសផ្សេង»
«វាសំខាន់ណាស់ដែលសហភាពអឺរ៉ុបសម្របសម្រួលវា (ផែនការហេដ្ឋារចនាសម្ព័ន្ធ) យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»
លោកបានបន្ថែមទៀតថា៖
សហភាពអឺរ៉ុបបានចុះហត្ថលេខាលើភាពជាដៃគូជាមួយជប៉ុន និងឥណ្ឌារួចហើយ ដើម្បីសម្របសម្រួលគម្រោងដឹកជញ្ជូន ថាមពល និងឌីជីថល ដើម្បីតភ្ជាប់អឺរ៉ុប និងអាស៊ី។ ទីក្រុងតូក្យូ និងញូដេលី មានការព្រួយបារម្ភអំពីការផ្ដល់ជំនួយ និងប្រាក់កម្ចីមិនរើសមុខដោយចិន ដែលពួកគេនិយាយថាធ្វើឱ្យបណ្ដាប្រទេសក្រីក្រជាប់ជំពាក់ក្រុងប៉េកាំង ពីព្រោះពួកគេត្រូវបង្ខំចិត្តយកបំណុលដ៏ច្រើនបែបនេះ។
យុទ្ធសាស្ត្ររបស់អឺរ៉ុប ដែលមានឈ្មោះថា «អឺរ៉ុបតភ្ជាប់នឹងពិភពលោក» មិនបាននិយាយទាក់ទងនឹងប្រទេសចិនទេ ហើយរដ្ឋមន្ត្រីការបរទេសជើងចាស់របស់លុចហ្សំបួរ លោក Jean Asselborn បាននិយាយថា អឺរ៉ុបមិនគួរធ្វើឲ្យប្រទេសចិនក្លាយជាសត្រូវនោះទេ ដោយកត់សម្គាល់ថាក្នុងមួយឆ្នាំក្រុមហ៊ុនរថយន្តអាល្លឺម៉ង់លក់រថយន្តនៅចិនបានច្រើនជាងនៅអាល្លឺម៉ង់ទៅទៀត។
ចាប់តាំងពីឆ្នាំ២០១៣ ប្រទេសចិនបានចាប់ផ្ដើមគម្រោងសាងសង់នៅជាង ៦០ប្រទេស ក្នុងគោលបំណងកសាងបណ្ដាញផ្លូវគោក និងសមុទ្រ ដើម្បីតភ្ជាប់ប្រទេសខ្លួនជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល មជ្ឈឹមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។ ក្រុងប៉េកាំងបានបដិសេធថា យុទ្ធសាស្ត្រនេះគឺមិនមែនសម្រាប់បញ្ចាំងអំណាច និងឥទ្ធិពលរបស់ខ្លួននោះទេ ប៉ុន្តែវាគ្រាន់តែសម្រាប់បំពេញនូវតម្រូវការជាក់ស្ដែងរបស់ប្រជាជនទូទៅតែប៉ុណ្ណោះប៉ុណ្ណោះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប