សហភាពអឺរ៉ុបគ្រោងបង្កើតអជ្ញាធរប្រឆាំងការលាងលុយខុសច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

ប្រ៊ូសែល ៖​ គណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារបានរៀបចំជាសំណើមួយដើម្បីសុំបង្កើតអាជ្ញាធរទទួលរ៉ាប់រងកិច្ចការងារលាងលុយខុសច្បាប់ដែលនឹងមានឥទ្ធិពលក្នុងការជួយកាត់បន្ថយករណីឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅទូទាំងតំបន់អឺរ៉ុបទាំងមូល។

សំណើនេះត្រូវបានគេមើលឃើញដែរថាគឺជាផ្នែកមួយនៃសំណើច្បាប់ជាច្រើនទៀតដែលបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងវិធានរបស់សហភាពអឺរ៉ុបស្តីពីការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ជាពិសេសពាក់ព័ន្ធហិរញ្ញប្បទានភេរវកម្ម។

គណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ដែរថាគោលបំណងនៃសំណើនេះគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការស្វែងរកឲ្យឃើញនូវប្រតិបត្តិការ និងសកម្មភាពគួរឱ្យសង្ស័យទាំងឡាយ និងឈានទៅដល់ការដោះស្រាយបញ្ហាដែលជាចន្លោះប្រហោង និងសកម្មភាពដែលឧក្រិដ្ឋជនធ្វើដើម្បីលាងលុយខុសច្បាប់ ឬសកម្មភាពភេរវកម្មតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ។

លោក Valdis Dombrovskis អនុប្រធាននាយកប្រតិបត្តិនៃគណៈកម្មការទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចសម្រាប់មនុស្សជាតិបានថ្លែងថា ៖ គ្រប់ករណីលាងលុយកខ្វក់ដែលមាននៅក្នុងទ្វីបអឺរ៉ុបកាលពីពេលថ្មីៗនេះបានក្លាយទៅជាសញ្ញាព្រមានមួយដែលអាចបញ្ជាក់ថាការងារដែលធ្វើឡើងដើម្បីរាំងខ្ទប់ និងធ្វើឲ្យរឹងមំាចំពោះប្រព័ន្ធហិរញ្ញវត្ថុនៅមិនទាន់រួចរាល់ និងគ្រប់គ្រាន់បានល្អនៅឡើយនោះទេ។

សំណើច្បាប់ថ្មីនេះត្រូវបានគេដឹងដែរថានឹងបានបែងចែកជាបួនសេចក្តីព្រាងច្បាប់ផងដែរ ក្រៅតែអំពីការសុំបង្កើតអាជ្ញាធរថ្មី ក្នុងនោះក៏មានវិធានការទៅលើសកម្មភាពជាច្រើនដូចជា Customer Due Diligence ឬ CDD សេចក្តីណែនាំស្តីអំពីការប្រឆាំងនឹងការលាងលុយកខ្វក់ ក៏ដូចជាការកំណត់ការទូទាត់ប្រាក់សុទ្ធនៅទូទាំងសហភាពអឺរ៉ុបក្នុងចំនួនកំណត់ ១០ ០០០ អឺរ៉ូ ឬ ១១ ៨០០  ដុល្លារប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី នីតិប្បញ្ញត្តិថ្មីនេះនឹងត្រូវយកទៅដាក់ឲ្យសភារបស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុបដើម្បីពិនិត្យ ពិភាក្សាគ្នាជាមុនសិនមុននឹងត្រូវបានអនុម័តឲ្យអនុវត្តនាពេលខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ