ទោះគ្មានទ្រព្យបញ្ចាំក៏ដោយ ម្ចាស់អាជីវកម្មមួយចំនួននៅតែអាចខ្ចីឥណទានពីធនាគារបាន

ភ្នំពេញ ៖ អាចជាការជួយជ្រោមជ្រែងដ៏ល្អប្រសើរតាមរយៈការផ្តល់នូវប្រាក់កម្ចី ឬឥណទានពីវិស័យឯកជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅដល់ម្ចាស់សហគ្រាសធុនតូច ឬមធ្យម ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យ SME បើទោះជាគ្មានទ្រព្យធានាក៏អាចទទួលបានកម្ចី តាមវិធីសាស្ត្រមួយចំនួន។

សហគ្រាសធនតូច និងមធ្យម ឬហៅថា SME គឺសំដៅលើអាជីវកម្មតូចៗ ដែលបានរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។ វិស័យនេះបានទទួលការគាំទ្រពីសំណាក់រដ្ឋាភិបាលពេញទំហឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានគោលបំណងពង្រឹងអាជីវកម្មពលរដ្ឋឲ្យមានភាពរឹងមាំឡើងវិញ ជាពិសេសក្នុងវិបត្តិកូវីដ១៩នេះ។

កាលពីចុងខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទានដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជាមួយទំហំទឹកប្រាក់ ១០០ លានដុល្លារអាមេរិក ដែលនេះជាការអនុគ្រោះមួយដ៏ប្រសើរមួយសម្រាប់អនាគតវិស័យ SME។ សម្រាប់ការស្នើសុំខ្ចីឥណទាននេះ បើទោះបីជាពួកគេមិនមានទ្រព្យសម្រាប់បញ្ចាំក៏ដោយ ក៏អាចមានលទ្ធភាពក្នុងការទទួលបានកម្ចី ដោយតម្រូវឲ្យមានភ្ជាប់ជាមួយនូវឯកសារចាំបាច់ និងលក្ខខ័ណ្ឌមួយចំនួន ដើម្បីអាចធានាដល់ភាពរីកចម្រើនទាំងធនាគារ និងអ្នកខ្ចី។

លោកបណ្ឌិត គា បូរាណ​ នាយក​ប្រតិបត្តិ​នៃ​គ្រឹះ​សា្ថ​ន​មីក្រូហិរញ្ញវត្ថុ (AMK) បានមានបញ្ជាក់ថា SME នៅតែអាចទទួលបានខ្ចីទោះមិនមានទ្រព្យបញ្ចាំ។

លោកបានមានប្រសាសន៍ថា ៖

«យើងផ្ដល់ឥណទានដល់ SME ដែលពុំមានដាក់ប្លង់ដី ប្លង់ផ្ទះ ដោយប្រើព័ត៌មានផ្សេងជំនួស ដូចជា ផ្អែកលើ Cash Flow របស់អតិថិជន ឬក៏ពេលខ្លះប្រើប្រាស់តួលេខជាចំណូលរបស់គាត់ជាការធានាវិញ»

ក្នុងន័យនេះ លោកបានពន្យល់ដែរថាឲ្យដឹងថា ការត្រួតពិនិត្យឃើញពីភាពច្បាស់លាស់នៃរំហូរសាច់ប្រាក់របស់អាជីវកម្ម គឺជាលទ្ធភាពមួយដែលអាចធានាបាននូវការសងត្រលប់ ដូច្នេះក្នុងករណីនេះ ស្ថាប័នរបស់លោកអនុញ្ញាតឲ្យខ្ចីឥណទានបាន។ មួយវិញទៀត ស្ថាប័នអាចប្រើប្រាស់តួលេខចំណូលប្រចាំខែរបស់ម្ចាស់អាជីវកម្មផងដែរ។ មានន័យថា បើសិនអតិថិជនជាអ្នកផ្គត់ផ្គង់ភ្លើងនៅក្នុងក្របខ័ណ្ឌជនបទ គេច្បាស់ជាមានទ័ន្នន័យពីប្រាក់ចំណូលប្រចាំខែជាក់លាក់ ដែលអាចជាព័ត៌មានសំខាន់ក្នុងការទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមិនចាំបាច់មានការបញ្ចាំទ្រព្យនោះទេ។

ស្រដៀងគ្នានេះដែរ អ្នកស្រី ម៉ឹង លក្ខិណា នាយិកានៃធនាគារគូកមីនកម្ពុជា ភីអិលស៊ី បានមានប្រសាសន៍ថា ៖

«ធនាគារយើងក៏មិនខុសពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរ! ពោលគឺយើងនៅតែផ្ដល់ឥណទានជូនអតិថិជន ប៉ុន្តែការផ្ដល់ជូននេះគឺនៅក្នុងកម្រិតដែលយើងសិក្សាឃើញថា មិនប៉ះពាល់ដល់ការសងត្រលប់មកធនាគារវិញ»

អ្នកស្រីបន្ថែមថា ការផ្ដល់ឥណទានដល់ SME​ ដោយមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ធនាគារក៏នៅតែអាចផ្ដល់កម្ចីបានដែរ តែក្នុងតម្លៃមួយសម្រាប់ធានាដល់ហានិភ័យដែលអាចកើតឡើងនាពេលអនាគត។

យ៉ាងណាមិញ ទាំងតំណាងវិស័យមីក្រូហិរញ្ញវត្ថុ ទាំងតំណាងធនាគា បង្ហាញឆន្ទៈមួយចង់ឃើញម្ចាស់អាជីវកម្មដែលបានដាក់ស្នើសុំឥណទាន មានការរៀបចំផែនការអាជីវកម្មជាក់លាក់មួយ ងាយស្រួលដល់វិស័យទាំងពីរក្នុងការសិក្សា។ លើសពីនេះ ម្ចាស់អាជីវកម្មត្រូវផ្ដល់នូវព័ត៌មានពិតប្រាកដពីអាជីវកម្មរបស់ខ្លួន ពោលគឺមានភាពស្មោះត្រង់ក្នុងការចែករំលែកព័ត៌មានទៅកាន់អ្នកផ្ដល់កម្ចី ដើម្បីភាពរីកចម្រើនទាំងសងខាង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់