អ្នកជំនាញ ៖ អ្នកចង់បង្កើតក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យថ្មីក្នុងបរិបទនេះត្រូវកំណត់គោលដៅឱ្យបានច្បាស់

ភ្នំពេញ ៖ មិនថាទោះជាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ សម្រាប់អ្នកដែលមានបំណងចង់បង្កើតក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅតែមានឱកាស ទទួលបានចំណែកទីផ្សារបន្ទាប់ពីបញ្ហានៃវិបត្តិត្រូវបានកាត់បន្ថយបន្តិចម្ដងៗនៅពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការកំណត់​គោលដៅ​ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន និងទាមទារឱ្យមានចំណេះដឹងពាក់ព័ន្ធទៅនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជាឲ្យបានច្បាស់លាស់។  

ជាការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន លោក ឡុង គឹមសួគ៌ អគ្គនាយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century 21 Advance បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបង្កើតថ្មី ត្រូវស្វែងយល់ពីចំណេះដឹង ជំនាញពិតប្រាកដរបស់ខ្លួនដែលពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យ ព្រោះនៅពេលដែលមានការស្វែងយល់កាន់តែច្បាស់ ហើយមានបទពិសោធន៍ធ្វើការផ្នែកនោះកាន់តែច្រើន វាបានក្លាយជាបច្ច័យល្អជួយដល់ភាពរឹងមាំរបស់ក្រុមហ៊ុនបានមួយចំណែកធំ។

លោកថា ការទទួលបានជោគជ័យនៅលើការប្រកបអាជីវកម្មផ្តល់សេវាកម្មនៅក្នុងវិស័យមួយនេះ គឺមានការគួបផ្សំជាច្រើនដែលក្រៅពីចំណង់ចំណូលចិត្ត ចំណេះដឹង ជំនាញទំនាក់ទំនង បទពិសោធន៍ វាក៏ត្រូវការចាំនូវការធ្វើផែនការ និងការកំណត់គោលដៅរបស់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ផងដែរ ថាតើទីផ្សារជំនាញរបស់ខ្លួនស្ថិតនៅក្នុងផ្នែកលំនៅដ្ឋាន ដីឡូតិ៍ ខុនដូរ ឬផ្នែកទីផ្សារឃ្លាំងជាដើម។

លោក ឡុង គឹមសួគ៌ បានបន្តទៀតថា ៖

“នៅពេលដែលយើងបានកំណត់គោលដៅជាក់លាក់ទៅលើជំនាញណាមួយរួចរាល់ហើយនោះ ការជ្រើសរើសគម្រោងសម្រាប់លក់ក៏ជារឿងសំខាន់ផងដែរ។ មុនពេលសម្រេចចិត្តទទួលយកគម្រោងណាមួយលក់ ត្រូវតែចេះសិក្សាពីស្ថានភាពទូទៅនៃគម្រោង ស្គាល់ពីចំណុលល្អ ចំណុចអាក្រក់ លក្ខខណ្ឌដែលទាក់ទាញ ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ តម្លៃដែលត្រូវដាក់លក់នៅលើទៅផ្សារដែលប្រាកដថាអាចលក់ចេញប្រកបដោយភាពជឿជាក់”

លោកថា ៖ «តំបន់ដែលងាយស្រួលលក់ និងមានសក្តានុពលខ្ពស់ គឺជាតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ មិនថាស្ថិតនៅកណ្តាលទីក្រុង ជាយក្រុង ឬនៅតាមបណ្តាខេត្តនោះទេ ឱ្យស្ថិតនៅតំបន់មានការអភិវឌ្ឍន៍ ជាតំបន់ស្ថិតនៅក្បែរ ឬទីប្រជុំ គឺសុទ្ធតែមានឱកាសទាំងអស់»។

យ៉ាងណាក៏ដោយ លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា ចំពោះការចាប់យកចំណែកយកទីផ្សារនេះ ក៏ត្រូវដឹងដែរថា ក្រុមហ៊ុនរបស់យើងមានធនធានមនុស្សកម្រិតណា។ បើយើងមានធនធានច្រើន យើងអាចចាប់យកចំណែកទីផ្សារធំ  បើចំនួនធនធានតិច ឬនៅមានកម្រិត គួរតែចាប់យកចំណែកទីផ្សារតូច៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ