អ្នកជំនាញ ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមិនទាន់ឈានដល់ចំណុចប្រសើរនៅឡើយ

បើទោះបីជាការបិទខ្ទប់ត្រូវបានបិទបញ្ចប់ ហើយផ្សាររដ្ឋនៅទូទាំងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយក្ដី ប៉ុន្តែស្ថានភាពជាក់​ស្ដែង​នៃជំងឺកូវីដ-19 ដែលផ្ទុះចេញពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ ហាក់នៅតែអូសបន្លាយពីមួយខែទៅមួយខែដោយមិនទាន់អាចសន្មត់បញ្ចប់នៅពេល​ណានោះឡើយ ហើយនៅតែជះឥទ្ធិពលអាក្រក់ដល់ដំណើរការអាជីវកម្មស្ទើរគ្រប់ប្រភេទដដែល។

អ្វីដែលជាការគួរឲ្យកត់សម្គាល់នៅក្នុងចំណោមបណ្តាអាជីវកម្មដែលបានអនុញ្ញាតឲ្យដំណើរការឡើងវិញ និងមានសកម្មភាពឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងការ​ប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការរីករាលដាលជំងឺកូវីដ-19 នៅពេលនេះ សម្រាប់អ្នកប្រកបអាជីវកម្មខ្នាតតូច ឬលក្ខណៈគ្រួសារដែលជាផ្នែក​មួយនៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធត្រូវបានគេមើលឃើញថា​ បានរងនូវផលប៉ះពាល់ស្ទើរតែទ្វេដង ដោយសារតែនៅមិនទាន់មានអ្វីដែលអាចយកមកធានាបានចំពោះសុវត្ថិភាពនៃការ​ប្រកបមុខ​របរ​ជាប្រចាំថ្ងៃរបស់ពួកគេ។

ជុំវិញបញ្ហានេះ លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបង្ហាញថា៖

ការបើកផ្សាររដ្ឋឡើងវិញនេះ វាជាសញ្ញាមួយនៃការងើបឡើងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែការងើបឡើងនេះវាមានដំណើរយឺតបន្តិចម្ដងៗ ព្រោះថាហានិភ័យដែលអាចនឹងប្រឈម គឺនៅតែមានភាគរយខ្ពស់។ មានន័យថា ភាពមិនទាន់ធូរស្រាលនៃការរាលដាលជំងឺកូវីដ-19 នៅតែផ្តល់នូវភាពខ្លាចរអាដល់ប្រជាពលរដ្ឋក្នុងការបញ្ចេញសកម្មភាពលក់ដូរ ក៏ដូចជាចេញក្រៅជាសាធារណៈផងដែរទោះបីជាផ្សារបើកឡើងវិញ ប៉ុន្តែចរាចរណ៍ និងសកម្មភាពទិញលក់ដូរគឺនៅមានកម្រិតទាបនៅឡើយ។ ជាទស្សនៈរួមរបស់ខ្ញុំ សេដ្ឋកិច្ចក្រៅប្រព័ន្ធពិតជាមិនសូន្យដូចកាលនៅបិទខ្ទប់នោះទេ ប៉ុន្តែលទ្ធផលចំណូល និងសកម្មភាពគឺអាចនៅត្រឹមចន្លោះពី 30 ទៅ 50ភាគរយប៉ុណ្ណោះ រីឯប្រាក់ចំណូលរបស់ពួកគេក៏នៅទាបទៅតាមនោះដែរ

លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាពមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

ជាមួយគ្នានេះ លោកឧកញ៉ាក៏បានផ្ដល់ជាទស្សនៈទានបន្ថែមទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ពួកគេគួរតែរៀនសម្របខ្លួនជាមួយស្ថានការណ៍បច្ចុប្បន្ន ហើយគួរតែងាកមករៀនប្រើប្រាស់បណ្ដាញសង្គមសម្រាប់ធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគេ។ ធ្វើបែបនេះ ទើបអាចជួយជាដំណោះស្រាយបានខ្លះក្នុងមុខរបរអាជីវកម្មរបស់ពួកគេ ក៏ដូចជាអាចកាត់បន្ថយហានិភ័យបានមួយចំនួនផងដែរ។

អ្នកប្រកបអាជីវកម្ម និងមុខរបរក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែទទួលរងនូវផលប៉ះពាល់នៅឡើយ

គួរជម្រាបថា សេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្មការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុញ្ញាតបើកឲ្យដំណើរការលក់ដូរឡើងវិញកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 កន្លងទៅ ប៉ុន្តែតម្រូវឲ្យមានការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/04/2024

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ។

ពាងទឹក ត្បិតថាគេមិនសូវប្រើប្រាស់នៅតាមផ្ទះច្រើនដូចមុន ប៉ុន្តែតម្រូវការទីផ្សារនៅតែមាន

ជំនួញ, ព្រឹត្តិការណ៍

• 22/04/2024

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ទីផ្សារពាងទឹកហាក់មានការកើនឡើងជាងសព្វមួយដង ដោយសារតែគេនិយមទិញយកទៅដាក់នៅតាមវត្តអារាម ក៏ដូចជាកន្លែងដែលគេលេងទឹក

ចំណេះដឹងហិរញ្ញវត្ថុ ! ស្វែងយល់ពីអត្ថប្រយោជន៍នៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/04/2024

បច្ចុប្បន្ន ការផ្តល់កម្ចីផ្លូវការដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន និងកំពុងរីកសាយភាយទៅដល់ស្ទើរតែគ្រប់កន្លែងនៅទូទាំងប្រទេសរួចទៅហើយ

សេដ្ឋកិច្ចចិនអាច​នឹង​យក​ឈ្នះ​ក្រុមប្រទេស G7 រួមបញ្ចូលគ្នាក្នុ​ងរយៈពេល ៥ ឆ្នាំខាងមុខទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិនអាចនឹងមានចំណែកប្រហែល ២១ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ពិភពលោកនៅឆ្នាំ ២០២៩

យន្តហោះរបស់ Air Asia Cambodia ដែលមានរូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia គ្រឿងទី១ ត្រៀមបើកការហោះហើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2024

យន្តហោះគ្រឿងទី១របស់ Air Asia Cambodia ដែលមានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia ត្រៀមបើកការហោះហើរសាកល្បងនៅចុងខែមេសា ខាងមុខនេះ