អ្នកជំនាញ ៖ រ៉ឺម៉កចល័តលក់ស្បៀងអាហារអាចជាដំណោះស្រាយល្អក្នុងស្ថានភាពបិទខ្ទប់

ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 រាជរដ្ឋាភិបាលបានធ្វើការប្រកាសបិទផ្សារទំនិញក្នុងភូមិសាស្ត្រមួយចំនួនធំនៅទីក្រុងភ្នំពេញ ដែលធ្វើឱ្យ​ការ​ទិញទីនិញ ជាពិសេសម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ពិសេសអ្នករស់នៅក្នុងតំបន់ក្រហមមានភាពលំបាកជាខ្លាំង។

មានការលើកឡើងស្រដៀងគ្នាជាច្រើនថា នៅក្នុងបរិបទនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅពេលនេះ សម្រាប់​ប្រជាពលរដ្ឋដែលមានជីវភាពធូរធាអាចមានលទ្ធភាពក្នុងការទិញស្បៀងទុកសម្រាប់ផ្គត់ផ្គង់ការហូបចុកបានរយៈពេលច្រើនថ្ងៃបាន ប៉ុន្តែចំពោះអ្នកដែល​មានជីវភាពមធ្យម និងក្រោមមធ្យម កំពុងជួបភាពលំបាកក្នុងការទិញទំនិញ និងអាហារប្រចាំថ្ងៃ ខណៈដែលផ្សារជាច្រើននៅក្នុងតំបន់ត្រូវបានបិទ​ និងស្ថិត​នៅក្នុងបំរាមហាមចេញពីផ្ទះជាដាច់ខាត។ 

លោកបណ្ឌិត ច័ន្ទ សុផល អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជាបានបង្ហាញពីទស្សនៈទានផ្ទាល់ខ្លួនថា នៅក្នុងកំឡុងពេលបិទខ្ទប់នេះបងប្អូន​ប្រជាពលរដ្ឋសម្ងំនៅផ្ទះ បរិភោគតែអាហារក្រៀមដោយមិនអាចចេញក្រៅបាន ចំណែកឯអ្នកលក់ចល័តក៏មិនអាចដឹកបានដូចមុន ដូច្នេះអាជ្ញាធរគួរតែ​អនុញ្ញាត​ឱ្យអ្នកលក់ចល័តមានសេរីភាពក្នុងការចេញលក់។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

“ខ្ញុំយល់ថា អាជ្ញាធរគួរអនុញ្ញាតឱ្យអាជីវករលក់បន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័ត ធ្វើការចល័តបានដោយ​សេរីក្រោម​ការ​គោរព និងអនុវត្តវិធានការការពារដោយរក្សាអនាម័យ។ បន្ថែមពីនេះ អាជ្ញាធរគួររៀបចំបង្កើតផ្សារលក់ដុំជាបណ្ដោះអាសន្នថែមទៀត ក្រៅពីនៅទីក្រុង​តាខ្មៅនៃខេត្តកណ្តាល ដើម្បីអាជីវករអាចទៅទិញទំនិញយកមកជិះលក់តាមភូមិ ជិតៗដើម្បីជាទីផ្សារសម្រាប់លក់បន្លែរបស់កសិករផង”

លោកបណ្ឌិតបានបន្ថែមទៀតថា ៖

“ការធ្វើដូច្នេះនឹងជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈពេលដែលមានការបញ្ឈប់នាំមកពី​ប្រទេសវៀត​ណាម​ជា​បណ្តោះអាសន្ន។ ប្រសិនបើយន្តការនេះត្រូវបានអនុវត្តបានល្អវាអាចឈានទៅជាភាពឈ្នះយូរអង្វែងផង ក្នុងការជំនួសឱ្យការនាំចូលបន្លែ​គីមីមួយ​ចំនួនធំ”

អ្នកស្រី សុធា ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា ប្រសិនបើមានការអនុញ្ញាតឱ្យរ៉ឺម៉ក​ដឹក​ទំនិញ​អាចចេញលក់បានសេរីគ្រប់ច្រកល្ហក វានឹងក្លាយទៅជាដំណោះស្រាយល្អមួយសម្រាប់បងប្អូនប្រជាជន​ពិសេស​អ្នកមានជីវភាពខ្សត់ខ្សោយ​ដែល​គាត់​អាចមានលទ្ធភាពទិញបន្លែ ត្រី សាច់ក្នុងតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ និងបំពេញក្រពះប្រចាំថ្ងៃ និងមិនចាំបាច់ធ្វើដំណើរទៅផ្សារឆ្ងាយ។ លើសពី​នេះ​ទៅ​ទៀតវាក៏ជាវិធីល្អមួយអនុគ្រោះដល់អាជីវករខ្នាតតូចអាចបន្តរកចំណូលពីការលក់បន្តិចបន្តួចសម្រាប់ចញ្ចឹមគ្រួសារ។ ប្រសិនបើមានការអនុវត្តដូចនេះ ទំនិញក៏មិនឡើងថ្លៃ ហើយកសិករដាំបន្លែក៏អាចនាំកសិផលរបស់ខ្លួនចូលទីផ្សារបានមិនខាតបង់ដូចប៉ុន្មានថ្ងៃនេះទេ។

អ្នកស្រីបន្តថា ៖

“ខ្ញុំឃើញគេទិញទំនិញតាមទូរស័ព្ទពីផ្សារទំនើប និងហាងទំនើបបានដែរ ប៉ុន្តែអាចចំណាយលុយច្រើន ប៉ុន្តែសម្រាប់គ្រួសារខ្ញុំអាច​ចំណាយ​ត្រឹម2ម៉ឺនរៀលយ៉ាងច្រើនសម្រាប់ទិញម្ហូបអាហារក្នុងមួយថ្ងៃដែលមានសមាជិក5នាក់ បើទិញពីផ្សារទំនើបដូចគេគឺមិនគ្រាន់នោះទេ ណាមួយមិន​សូវចេះប្រើទូរស័ព្ទទិញអីនឹងទៀត ប៉ុន្តែបើមានអ្នកដឹកលក់គឺងាយស្រួល ហើយមិនមែនល្អតែសម្រាប់ខ្ញុំទេ គឺល្អចំពោះមនុស្សច្រើនទៀត ព្រោះខ្ញុំគិតថា អ្នកចេះប្រើទូរស័ព្ទទិញទំនិញក៏មានមិនច្រើនដែរ”

គួរកត់សម្គាល់ផងដែថា ដើម្បីដោះស្រាយនូវភាពលំបាករបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងទប់ស្កាត់ការឡើងថ្លៃទំនិញ រដ្ឋាភិបាល​តាមរយៈ​ក្រសួងពាណិជ្ជកម្មបានបញ្ចេញផលិតផល និងស្បៀងយុទ្ធសាស្ត្រសំខាន់ៗដូចជាអង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងជាដើមលក់​ជូន​ប្រជាជន​ក្នុងតម្លៃទាប រួមជាមួយនឹងការឧបត្ថម្ភស្បៀងនៅតាមមូលដ្ឋានដែលត្រូវបានបិទខ្ទប់ ជាពិសេសតំបន់ក្រហម។

ក្រៅពីនេះ បន្ថែមពីលើការលក់ទំនិញរបស់រថយន្តចល័តនៃក្រសួងពាណិជ្ជកម្ម រដ្ឋបាលក្រុងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនវិស័យឯកជនវីរៈប៊ុនថាំធ្វើ​ការ​ផ្គត់ផ្គង់​ទំនិញចាំបាច់តាមរយៈរថយន្តចល័តចំនួន64គ្រឿង នៅតាមតំបន់នានាទូទាំងរាជធានីភ្នំពេញដោយចាប់អនុវត្តតាំងពីរសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2021 ម្សិលមិញនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ