អ្នកជំនាញ ៖ សៀមរាបនឹងកាន់តែមានសក្ដានុពលវិនិយោគអចលនទ្រព្យក្រោយបញ្ចប់គម្រោងសាងសង់ធំៗតម្លៃរាប់ពាន់លានដុល្លារ

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះទឹកដីខេត្តសៀមរាបថា ក្រោយពេលបញ្ចប់គម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារនាពេលខាងមុខនេះ នឹងកាន់តែលើកកម្ពស់សក្ដានុពល ទាក់ទាញការវិនិយោគបន្ថែម ដែលកាន់តែធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃ។

គម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជារួមមាន គម្រោងស្ដារ និងធ្វើឲ្យប្រសើរឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង38ខ្សែទូទាំងក្រុងសៀមរាប គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គម្រោងរមណីយដ្ឋានតម្លៃ 350លានដុល្លាររបស់ Naga Corp គម្រោងបង្កើតទីក្រុងចិន គម្រោងបង្កើតផ្សារទំនើប និងគម្រោងកែប្រែសោភ័ណភាពនៅតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទីតាំងទៀត ដែលសុទ្ធតែជាកម្លាំងចលករជួយលើកកម្ពស់សក្ដានុពល និងការវិនិយោគបន្ថែម។

ស្ថាបនិក និងជានាយកគ្រប់គ្រង​ក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate លោក សន សៀប បាន​ប្រសាសន៍​ថា ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់នៃខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការធ្លាក់ចុះក្នុងរង្វង់ប្រមាណ 5ភាគរយ ដែលការធ្លាក់ចុះនេះគឺបណ្ដាលមកពីការទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-19 ជាពិសេសទៅលើវិស័យទេសចរណ៍របស់ខេត្តនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែបង្ហាញក្ដីរំពឹងខ្ពស់ទៅលើសក្ដានុពលនៃខេត្តមួយនេះថា នឹងពិតជាងើបឡើងវិញយ៉ាងគំហុកបន្ទាប់ពីស្ថានការជំងឺកូវីដបានស្ងប់ស្ងាត់ ជាពិសេសក្រោយពេលគម្រោងធំៗដែលកំពុងបន្តសកម្មភាពអភិវឌ្ឍន៍នៅពេលបច្ចុប្បន្នត្រូវបានបញ្ចប់តាមការគ្រោងទុក។

“ទោះជាស្ថិតនៅក្នុងពេលកំពុងមានវិបត្តិ ប៉ុន្តែអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមួយចំនួនដែលមានដើមទុនគ្រប់គ្រាន់បានទិញដីរួចរាល់ ដែលនៅរង់ចាំតែវិបត្តិនៃជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់បន្តិច នោះសកម្មភាពអភិវឌ្ឍន៍អាចនឹងចាប់ផ្តើមជាមិនខាន។ តាមរយៈសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍រួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានោពេលនេះ នឹងក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំងក្លាក្នុងការជំរុញឲ្យខេត្តសៀមរាបផ្លាស់ប្ដូរមុខមាត់ក្នុងនាមជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេសជាមិនខាន”

លោក សន សៀប

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធំដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខេត្តសៀបរាបរួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ38ខ្សែ មានប្រវែងសរុប 108.74 គីឡូម៉ែត្រ គ្រោងចំណាយថវិការសាងសង់ប្រមាណ 140លានដុល្លារ។ គម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាបថ្មីតម្លៃប្រមាណ 900លានដុល្លា សង់នៅលើផ្ទៃដីប្រមាណ 700ហិកតា គ្រោងបញ្ចប់ក្នុងឆ្នាំ2023។

ក្រៅពីនេះនៅមានគម្រោងសាងសង់រមណីយដ្ឋានកម្រិតអន្តរជាតិរបស់ Naga Corp ក្នុងទំហំទឹកប្រាក់ប្រមាណ 350លានដុល្លា នៅលើផ្ទៃដីប្រមាណ 75ហិកតា, គម្រោងបង្កើតទីក្រុងចិន រួមជាមួយនឹងគម្រោងកែប្រែសោភ័ណភាពនៅតំបន់ទេសចរណ៍នានានៅក្នុងខេត្តដូចជាដងស្ទឹងសៀមរាប និងគម្រោងស្ដារធ្វើឲ្យប្រសើរឡើងផ្លូវក្រវាត់ក្រុងសៀមរាបជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB ព្យាករវិស័យកសិកម្មនឹងកើនឡើង១,៣%ក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា វិស័យកសិកម្មកម្ពុជា នឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥ ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

រដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងក្នុងអត្រា ៥,៣ ភាគរយ ដោយគិតចាប់ពីខែមករា ដល់ខែមីនា លើសពីការព្យាករណ៍ ៤,៨ ភាគរយ

តម្លៃមាសឡើងថ្លៃជាង ២ ៤០០ ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៤៣១ ដុល្លារក្នុងមួយអោន ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធ សប្ដាហ៍នេះនៅត្រឹម ២ ៣៨១ ដុល្លារក្នុងមួយអោន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយ គ្រោងនឹងបញ្ចប់នាពេលខាងមុខនេះ

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់