fbpx

អ្នកជំនាញលើកឡើងពីបញ្ហាប្រឈមដែលនាំឲ្យវិស័យ SME នៅកម្ពុជាមិនទាន់ជោគជ័យ

ភ្នំពេញ ៖ ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី ព្រមទាំងជាសមាជិកអាស៊ាន កម្ពុជាបើកឲ្យមានការនាំចេញ-នាំចូលទំនិញផ្សេងៗយ៉ាងទូលាយ ដែលទីផ្សារប្រភេទនេះបានធ្វើឲ្យកម្ពុជាមានផលិតផលប្រើប្រាស់គ្រប់គ្រាន់ ព្រោះតែផលិតផលមួយចំនួនធំ កម្ពុជាមិនទាន់អាចមានលទ្ធភាពផលិតបាននៅឡើយ។

ដោយឡែក ការមានសេដ្ឋកិច្ចទីផ្សារសេរីក៏ជាបញ្ហាមួយសម្រាប់ការរីកពន្លករបស់បណ្ដាផលិតករក្នុងស្រុកផងដែរ ដោយទាំងគុណភាព និងតម្លៃគឺនៅមិនទាន់អាចប្រកួតប្រជែងជាមួយគេបាន។ បន្ថែមពីនេះ​ អ្វីដែលកាន់តែជាបញ្ហាទៀតនោះគឺចំណេះដឹងផ្នែកបច្ចេកទេសរបស់បណ្តាផលិតករក្នុងស្រុកនៅមានកម្រិត តម្លៃវត្ថុធាតុដើមថ្លៃ ហើយការយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធក៏នៅមានកម្រិត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការចងក្រងជាសហព័ន្ធនៃ SME ជារូបភាពល្អ ប៉ុន្តែភាគច្រើនគ្រាន់តែជាការសហការគ្នាតែរូបសម្បកខាងក្រៅ មិនមានភាពស្មោះត្រង់ជាមួយគ្នា មិនស្មោះត្រង់ជាមួយរដ្ឋ ដូចជា​មា​នការបង់ពន្ធតិច ឬ​គេចពន្ធ មិនបង់ពន្ធលើការនាំចូល​វត្ថុធាតុដើម។ ក្រៅពីនេះក៏មាន ​SME ខ្លះព្យាយាមប្រគួតប្រជែងជាមួយ SME គ្នាឯង ហើយភ្លេចគិតពី​ការវាយលុកនៃការ​ប្រគួតប្រជែងពីប្រទេសក្រៅ ដែលកំពុងជ្រៀតខ្លួនចូលមកក្នុងស្រុកគួរឲ្យព្រួយបារម្ភ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

«ក្នុងវិស័យ SME នៅកម្ពុជាភាគច្រើនមាន​បញ្ហាកង្វះខាតលើ​បច្ចេកទេស និង​បច្ចេកវិទ្យា រួមទាំងខ្វះអ្នកជំនាញ។ ជាក់ស្ដែង ​ម៉ាស៊ីនកែឆ្នៃពីវៀតណាមជាច្រើនដែលប្រជាពលរដ្ឋបានទិញ​ក្នុងតម្លៃទាបៗយកមក ជារបស់ដែលវៀតណាមគេលក់​ចោល និងឈប់ប្រើ ។ ទន្ទឹមនឹងនេះ បញ្ហាស្តង់ដារខុសគ្នា ដោយពីក្រុមហ៊ុន១ ទៅក្រុមហ៊ុន១ ស្តង់ដារផ្សេងគ្នា មិនច្បាស់លាស់ ជាកត្តាប្រឈមក្នុងការប្រជែងជាមួយការនាំចូល ដែលនាំឱ្យ SME ដួលរលំផងដែរ»

លោកបន្តថា ៖

« វិស័យនេះក៏នៅមានបញ្ហាលើកត្តាដើមទុនផងដែរ ហើយម្ចាស់​ SM​E មួយចំនួនមិនអាចយក​ទុនដោយ​កម្ចីពីធនគារ SME បាន ខណៈដែលពួកគាត់បានជាប់បំណុលធនាគារឯកជនរួចទៅហើយ។ ម៉្យាងវិញទៀត ម្ចាស់ SME ខ្លះដែលជាប់បំណុលធនាគារឯកជន ឬបានខ្ចី​លុយពីធនាគារ SME យកទៅទិញដីទុកលក់ចំណេញ ដោយមិនយកដើមទុនទាំងនោះទៅអភិវឌ្ឍ SME ពិតប្រាកដរបស់ខ្លួនឡើយ ដែលនេះជាការដើរខុស​ពីអ្វីដែលពួកគេកំពុងធ្វើ»

គួរបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដែលហៅកាត់ថា SME នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ រួមចំណែកបង្កើតការងារដល់ពលរដ្ឋ និងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ។ ហេតុនេះ ការយល់ដឹង និងការឲ្យតម្លៃរបស់អ្នកប្រើប្រាស់ក៏ជាអ្វីដែលគួរបង្កើនដើម្បីគាំទ្រដល់វិស័យនេះឲ្យកាន់តែប្រសើរឡើងផងដែរ៕


ព្រឹត្តិការណ៍, អចលនទ្រព្យ

ទីផ្សារការិយាល័យជួលនឹងកើនឡើងវិញក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ច

យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈតម្រូវការជួលនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

JICA ផ្តល់ថវិកា ៥៨ លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ជំនួយដល់រាជរដ្ឋភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាបចំនួន ៦
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិការហូតប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អ្នកវិភាគ ៖ តម្លៃប្រេងឆៅលើទីផ្សារសកលលោកអាចនឹងឡើងថ្លៃដល់ ១០០ដុល្លារក្នុង១បារ៉ែល

ខណៈដែលបណ្តាប្រទេសនានានៅលើសាកលលោកកំពុងព្យាយាមងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចជាបណ្តើរៗនោះ តម្លៃប្រេងឆៅនៅលើទីផ្សារជាសាកលកំពុងកើនឡើងនូវតម្លៃយ៉ាងខ្ពស់មិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

របកគំហើញ ៖ រោងចក្រដ៏ធំបំផុត និងលើកដំបូងលើពិភពលោកអាចទាញយកកាបូនិចទៅចាក់ចោលនៅក្រោមដីបាន

ប្រទេសអ៊ីស្លង់ បានបង្កើតរោងចក្រធំជាងគេបំផុតលើពិភពលោក ដែលមានជំនាញក្នុងការកម្ចាត់ឧស្ម័នកាបូនិច (CO2) ចេញពីបរិយាកាស និងស្រូបយកទៅកប់ចោលនៅក្រោមដីបាន
ជំនួញ, ព្រឹត្តិការណ៍

ស្ត្រីខ្មែរក្នុងសហគមន៍មួយ នៅបន្តស្នាដៃកែច្នៃដើមក្រចៅធ្វើជាសម្ភារប្រើប្រាស់ និងដាក់លក់លើទីផ្សារ

ស្ត្រីមួយក្រុម ភាគច្រើនមានវ័យចំណាស់បាននាំគ្នាបន្តអាជីព និងជំនាញក្នុងនាមជាអ្នកផលិតសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងលម្អធ្វើឡើងដោយដៃ ដែលកែច្នៃពីដើមក្រចៅសម្រាប់ដាក់
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

វិស័យធានារ៉ាប់រងនៅកម្ពុជា សង្ឃឹមថានឹងមានកំណើន ១០ភាគរយ នៅត្រឹមដំណាច់ឆ្នាំ២០២១

កាលពីឆ្នាំ២០២០ វិស័យធានារ៉ាប់រងកម្ពុជា បានរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ហើយនៅឆ្នាំ២០២១នេះ រំពឹងថានៅតែមានភាពល្អប្រសើរជាមួយនឹងការទទួលបានកំណើនប្រមាណ ១០ភាគរយ
ព្រឹត្តិការណ៍, អចលនទ្រព្យ

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី គាំទ្រឲ្យមានការប្រកួតប្រជែងទីផ្សារលំនៅដ្ឋានកាន់តែខ្លាំងនៅដើមឆ្នាំក្រោយ

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានគាំទ្រឲ្យមានការប្រកួតប្រជែងគ្នា ព្រោះការប្រកួតប្រជែងគ្នាបានបង្កើតឲ្យមានផលប្រយោជន៍ និងមានផលល្អដល់វិស័យ
ជំនួញ, ព្រឹត្តិការណ៍

ឲ្យតែមានគំនិត លក់នំខ្មែរត្រឹមតែមួយថាស ក៏អាចចិញ្ចឹមចៅកំព្រា៤នាក់ឱ្យរៀនសូត្របានគ្រប់គ្នា

ស្ត្រីវ័យចំណាស់ម្នាក់មានវ័យ៦៨ឆ្នាំ កំពុងតស៊ូជាមួយមុខរបរវេចនំអន្សមលក់ ដើម្បីទទួលបានកម្រៃគ្រាន់ចិញ្ចឹមជីវិត និងត្រូវចិញ្ចឹមចៅកំព្រារហូតដល់៤នាក់ទៀត
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

«សេវាប៊េងកាសួរេន» កំពុងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង

ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ ផ្តល់សេវា ប៊េងកាសួរេន តាមរយៈម៉ូលឌែលណែនាំអតិថិជន តាមរយៈម៉ូលឌែលភ្នាក់ងារ

AMS ECONOMY
@amseconomy