អ្នកជំនាញ ៖ សេដ្ឋកិច្ចសិង្ហបុរីនៅតែអាចកើនលើស 6ភាគរយសម្រាប់ឆ្នាំនេះ

បរទេស៖ អ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានធ្វើការលើកឡើងថា​ផលិតផលក្នុងស្រុកសរុប(GDP) របស់សិង្ហបុរីនឹងនៅតែមានលទ្ធភាពក្នុងការទទួលបានកំណើនរហូតទៅដល់ 6 ភាគរយ ឬច្រើនជាងនេះបើទោះបីជាមានការវាយប្រហារសាជាថ្មីដោយសារកូវីដ-19ក៏ដោយ។

ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់អ្នកសេដ្ឋកិច្ចខាងលើនេះ អជ្ញាធរជាតិនៃប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសដែរថា សិង្ហបុរីនឹងប្រឹងប្រែងដើម្បីអាចរក្សាកំណើនសេដ្ឋកិច្ចឲ្យបានដូចការព្យាករណ៍លើកមុនប្រមាណជា 4 ភាគរយទៅ 6 ភាគរយសម្រាប់ឆ្នាំ2021នេះ ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)របស់សិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញនេះដែរបានព្រមានថា ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហារាតត្បាតកូវីដនៅក្នុងប្រទេសក៏ដូចជាសកលផងនោះកំពុងតែទាញឲ្យដំណើរសេដ្ឋកិច្ចរបស់ខ្លួនឲ្យដើរថយក្រោយ ជាងការរំពឹងទុក។

លោក Brian Tan អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារ Barclays Bank បានបង្ហាញការគាំទ្រចំពោះការព្រមានរបស់ក្រសួង ដែលប្រឈមនឹងបញ្ហានៃការរាតត្បាតក្នុងសហគមន៍នៅពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកនៅតែមានជំនឿថារហូតដល់ចុងឆ្នាំ2021 សិង្ហបុរីនឹងនៅតែអាចធ្វើបានកំណើនរហូតទៅដល់ 7 ភាគរយដោយសារ កំណើន GDP នៅត្រីមាសដំបូងនេះគឺបានជួយឲ្យកំណើនសេដ្ឋកិច្ចជាតិកើនប្រមាណ 6.7  ភាគរយរួចទៅហើយសម្រាប់ឆ្នាំនេះ។

គួរឲ្យដឹងដែរថា GDP របស់សិង្ហបុរីសម្រាប់ត្រីមាសដំបូងបានកើនឡើងខ្លាំងរហូតដល់ទៅ 1.3 ភាគរយធៀបទៅនឹងឆ្នាំចាស់ ហើយក្នុងនោះវិស័យផលិតកម្មដែលជាវិស័យធំបំផុតមួយក្នុងចំណោម 5 នោះគឺបានលោតឡើងខ្លាំងជាងគេ ពោលគឺកើនឡើងបាន 10.7 ភាគរយលើសពីត្រីមាសចាស់កាលពីចុងឆ្នាំ2020 ដែលទទួលបានត្រឹមតែ 10.3 ភាគរយតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់