អ្នកជំនាញនិយាយពីភាពប្រឈមនៃវិបត្តិកូវីដក្នុងសហគមន៍ និងតម្លៃទំនិញនៅលើទីផ្សារ

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលគួរភ័យខ្លាចនាពេលបច្ចុប្បន្នរហូត​បណ្តាលឱ្យមាន​មនុស្សស្លាប់ក៏ដោយ ប៉ុន្តែបើគេសង្កេតមើលទៅលើស្ថានភាពទីផ្សារនៃមុខទំនិញចាំបាច់ផ្សេងៗហាក់​នៅតែរក្សា​តម្លៃ​ធម្មតាមិនមានការឡើងថ្លៃ ដូចកាលពីដើមឆ្នាំ2020នោះទេ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់ AMS ថា ព្រឹត្តិការណ៍ដែល​បង្ក​ឱ្យ​មាន​ភាពភ័យខ្លាចនៅកម្ពុជានាពេលបច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានភាពស៊ាំទៅហើយ ហើយមនុស្សភាគច្រើនក៏បានយល់​ដឹងពីជំងឺឆ្លងមួយនេះកាន់តែច្រើន ដូច្នេះពួកគេហាក់បានកាត់បន្ថយនូវភាពភ័យខ្លាចជ្រុល រហូតទិញស្បៀងត្រៀមទុកដូចកាលដើមឆ្នាំ2020​នោះ​ទៀតហើយ។

លោកបានពន្យល់ថា ទាក់ទងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច អ្វីៗដែលទាក់ទងទៅនឹងឧបករណ៍ និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាស្បៀងអាហារជាដើម វានៅតែជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺមានភាពខុសគ្នាកាលពីមួយឆ្នាំមុន ដែលជាព្រឹត្តិការណ៍ថ្មីសម្រាប់​កម្ពុជា​ធ្វើឱ្យមនុស្សភ័យខ្លាច ផ្អើលទិញទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសស្បៀងត្រៀមទុកដែលធ្វើឱ្យឈ្មួញបានចិត្តតម្លើងថ្លៃ។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖

” កាលណាទំនិញមានតម្រូវការ វាត្រូវតែឡើងថ្លៃ តែចាំបាច់ត្រូវតែមានគុណភាព។ ដូច្នេះការ​ទិញសម្ភារស្តុកទុកដោយសារតែពលរដ្ឋមួយចំនួនខ្លាចគឺពិតជាធ្វើឱ្យទំនិញឡើងថ្លៃ ប៉ុន្តែវាផ្អើលតែមួយឆាវប៉ុណ្ណោះ។ ក្រោយមានភាពស៊ាំ ទាំង​អ្នកលក់ និងអ្នកទិញដែលក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យប្រជាជនមិននាំគ្នាទិញទំនិញស្តុកទុកទៀត ជាក់ស្ដែងដូចជានៅក្នុង​ព្រឹត្តិការណ៍ដែលកំពុងកើតមាននេះស្រាប់ “

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានធ្វើការព្យាករថា វិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលកំពុងកើតមានេះអាច​នឹងផុតរលត់ទៅវិញ​យ៉ាង​យូរត្រឹមចុងត្រីមាសទី3 នៃឆ្នាំ2021នេះ ឬដើមឆ្នាំ2022 នឹងចប់ជាស្ថាពរក្រោយការប្រើប្រាស់វ៉ាក់សាំងកាន់តែទូលាយទូទាំងប្រទេស ហើយ​ចរន្តនៃសេដ្ឋកិច្ចក៏ចាប់ផ្តើមមានដំណើរការ និងកំណើនឡើងវិញបន្តិចម្ដងៗ៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ