Facebook នឹងបន្ថែមមុខងារថ្មីឲ្យអ្នកផលិត និងសរសេរអត្ថបទឯករាជ្យរកលុយបានដោយខ្លួនឯង

បរទេស៖ នៅពេលឆាប់ៗខាងមុខនេះ បណ្តាញសង្គមដ៏ពេញនិយម Facebook នឹងត្រៀមធ្វើការដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីមួយទៀតនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យក្រុមអ្នកសេរសេរព័ត៌មាន និងផលិតព័ត៌មានឯករាជ្យទាំងឡាយមានលទ្ធភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រថ្មីៗរបស់ខ្លួន ហើយជាពិសេសគឺអាចរកលុយថែមទៀតផង។អ្នកនិពន្ធ និងអ្នកសារព័ត៌មានកាន់តែច្រើនឡើងៗអាចនឹងផ្ញើព័ត៌មានដែលខ្លួនបានផលិតទៅតាមព្រឹត្តិបត្រព័ត៌មានតាមរយៈអ៊ីម៉ែលទៅកាន់ទស្សនកិច្ចដែលនិយមចូលចិត្តវិចារណកថាបែបឯករាជ្យនិងសេរីភាព។ តាមវិធីនេះនឹងអាចធ្វើឲ្យអត្ថបទរបស់ពួកគេអាចគេចចេញពីមជ្ឈដ្ឋានដែលតែងតែពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មដែលបច្ចុប្បន្នកំពុងតែមានការធ្លាក់ចុះជាលំដាប់។

តាមពិតទៅការប្រកួតប្រជែងទីផ្សារលើមុខងាររកលុយតាមវិធីនេះគឺកំពុងតែមានសន្ទុះខ្លាំងរួចទៅហើយ ដូចជានៅ Substack, Medium និង Twitter ជាដើម ដែលវាបានប្រើប្រាស់មុខងារអនុញ្ញាតឲ្យអ្នកផលិតបង្ហោះមតិកាថ្មីអាចស្វែងរកវិធីមួយចំនួនដែលអាចរកចំណូល ក៏ដូចជាការចុះឈ្មោះដោយមិនគិតថ្លៃដើម្បីទទួលបានព្រឹត្តិបត្រព័ត៌មានផងដែរ។

យោងតាមការបញ្ជាក់បន្ថែមរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថាមុខងារថ្មីរបស់ខ្លួននេះគឺអាចអនុញ្ញាតឲ្យក្រុមអ្នកសរសេរព័ត៌មានក្នុងការរកលុយ monetise បានតាមរយៈចំនួននៃអ្នកចុះឈ្មោះ subscriptions ហើយវាថែមទាំងអាចភ្ជាប់ទៅកាន់ផេក Facebook របស់ពួកគេផងដែរ។ ក្រុមអ្នកផលិត និងសរសេរព័ត៌មាននឹងអាចបង្កើតទៅជាក្រុមដែលប្រមូលផ្តុំទៅដោយក្រុមអ្នកតាមដាន និងអានព័ត៌មានរបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថា កាលពីខែមុន Facebook បានសម្រេចចិត្តក្នុងការវិនិយោគកញ្ចប់ប្រាក់រហូតទៅដល់ 1 ពាន់លានដុល្លារដើម្បីស្វែងរកពីវិធីថ្មីនៅក្នុងឧស្សាហកម្មសារព័ត៌មាន ហើយប្រើប្រាស់ពេលវេលា 3 ឆ្នាំក្នុងការសិក្សាបន្ទាប់ពីខ្លួនបានប្រឈមមុខទៅនឹងជម្លោះជាមួយរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធទៅនឹងការបង់ប្រាក់សម្រាប់មាតិកាព័ត៌មានដែល Facebook ទាញយកពីបណ្តាញសារព័ត៌មានក្នុងស្រុកនាពេលកន្លងមក៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ