អាជីវកម្មបង្កើតទូភ្ញាស់ពងសត្វលក្ខណៈគ្រួសារកំពុងមានតម្រូវការក្នុងស្រុក

ការចិញ្ចឹមសត្វនៅកម្ពុជាហាក់មានការរីកចម្រើនខាងបច្ចេកទេស ពិសេសការភ្ញាស់ពងមាន់ ពងទាជាដើម ដោយប្រើប្រាស់​នូវ​ឧបករណ៍ទូភ្ញាស់អគ្គិសនីបែបសម័យថ្មីដែលអាចផ្ដល់នូវអត្រាញាស់បានច្រើនតាមការចង់បាន និងផលិតរៀបចំឡើងនៅ​ក្នុង​ស្រុក។

លោក អេង​ រស់ ជាអ្នកផលិតទូភ្ញាស់មួយកន្លែងនៅតំបន់ចាក់អង្រែក្រោមបានមានប្រសាសន៍ AMS ឲ្យដឹងថា​ស្ទើរតែគ្រប់​អាជីវកម្មភ្ញាស់ពងមាន់ ពងទា ឬពងគ្រួចកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនបាននាំចូលទូភ្ញាស់ពីប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ទូភ្ញាស់ត្រូវបានបង្កើតឡើងនៅក្នុងស្រុក និងមានប្រសិទ្ធភាពលើការភ្ញាស់បានដូចគ្នា។

ប្រភេទទូភ្ញាស់ដែលលោករៀបចំបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារមានច្រើនទំហំដែលអាចដាក់ពងបានចាប់ពី144គ្រាប់រហូតដល់ 1056 គ្រាប់ ដោយទូមួយអាចមានតម្លៃពី 150-600 ដុល្លារអាស្រ័យទៅតាមទំ ហំនិងប្រភេទក្បាលម៉ាស៊ីន​ដែល​បំពាក់ក្នុងទូ។ ដោយឡែកវត្ថុធាតុដើម និងសម្ភារៈសំខាន់ៗសម្រាប់បង្កើតទូនេះរួមមានដូចជា ជញ្ជាំងកាបូន ស្នោ ក្បាល​បញ្ជា កញ្ច្រែង ដែក ជាដើមដែលសុទ្ធតែគាត់នាំចូលមកពីក្រៅស្រុក។ ចំពោះការរៀបចំបង្កើតទូភ្ញាស់វិញ លោកបាន​លើក​ឡើងថា មិនសូវមានភាពលំបាក​នោះទេដោយ​ទូ1អាច​ចំណាយ​ពេល​ចន្លោះ 2-3ថ្ងៃប៉ុណ្ណោះ ហើយអាចទទួលបានប្រាក់​ចំណេញចាប់ពី 30ដុល្លាឡើងទៅអាស្រ័យទៅតាមទំហំទូ។

លោក អេង រស់ បានប្រាប់ផងដែរថា  ដោយសារគុណភាព និងទំនុកចិត្តលើការប្រើប្រាស់ ទូភ្ញាស់របស់លោក ត្រូវបានទទួលការបញ្ជាទិញពីអតិថិជនតាមបណ្តាខេត្តផ្សេងៗជាច្រើន ដូចជាខេត្តព្រះវិហារ សៀមរាប និងតាកែវជាដើម ដែលសុទ្ធតែដឹងពីគុណភាពទូតៗគ្នា ហើយក៏មានអ្នកខ្លះបានធ្វើការបញ្ជាទិញតាមហ្វេសប៊ុកផងដែរ។

ចំពោះពងដែលដាក់ភ្ញាស់វិញ លោកបានបញ្ជាក់ប្រាប់ឱ្យដឹងថា គឺត្រូវចំណាយពេលត្រឹមចន្លោះពី 18-21ថ្ងៃ ពងនឹងញាស់ ប៉ុន្តែមិនមែនញាស់ទាំងអស់ទេ ដោយក្នុង1សប្ដាហ៍ដំបូងតត្រូវពិនិត្យមើល​ទៅលើការវិវឌ្ឍ របស់ពង ប្រសិនពិនិត្យឃើញ​ថាពងណា​គ្មានសរសៃមេជីវិតវាត្រូវយកចេញព្រោះខូចមិនញាស់បាននោះទេ។

លោកបញ្ជាក់ដែរថា អាជីវកម្មមួយនេះបានចាប់ផ្ដើមផលិត និងកែច្នៃទូភ្ញាស់អស់រយៈពេល 4ឆ្នាំមកហើយ ដោយរៀន​បច្ចេក​ទេស​​ពី​គេ​បង្ហាញតាម YouTube ខ្លះ និងអនុវត្តកែច្នៃដោយខ្លួនឯងបន្ថែម។​ ដំបូងឡើងការតម្លើង និងរៀបចំបង្កើតទូភ្ញាស់នេះ​មានមតិ​ពី​អ្នកជិតខាង និងអ្នកប្រើប្រាស់ក្នុងការកែលម្អជារឿយៗ ហើយលោកក៏បានព្យាយាមអភិវឌ្ឍបន្ថែមទាំងរូបរាង និងគុណភាពទូ​ដែលអាច​ផ្ដល់លទ្ធភាពញាស់បានច្រើន។

ទូភ្ញាស់នេះទាំងរូបរាង និងគុណភាពមិនចាញ់ផលិតផលនាំចូលទេ ដោយលោកបានច្នៃជាប្រព័ន្ធស្វ័យ​ប្រវត្តិក្នុងការបង្វិល​កញ្ច្រែង បាញ់ទឹក និងបឺតកម្ដៅចេញពេលក្ដៅជ្រុលជាដើម។ អតិថិជនរបស់លោកតែងនិយមទិញប្រភេទទូតូចដែល​មានទំហំ​សមល្មមអាចផ្ទុកពងបាន144គ្រាប់ និងមានតម្លៃ​ ត្រឹម150ដុល្លារ។

ចុងក្រោយ លោក អេង រស់ ក៏បានថ្លែងគំណរគុណដល់អតិថិជន​ទាំងអស់ដែលបានគាំទ្រទូភ្ញាស់​របស់លោកជា​បន្តបន្ទាប់​មកនេះ ហើយលោកក៏មានបំណងចង់ពង្រីកអាជីវកម្មមួយនេះឲ្យបានកាន់តែធំជាងនេះផងដែរ ដើម្បីអាចបំពេញតម្រូវការ​របស់​កសិករដែលប្រកបរបរភ្ញាស់ពងមាន់ ពងទាកាន់តែច្រើនតាមការចង់បាន៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

​ ​