អ្នកជំនាញ ៖ ជំនួសឲ្យការទុកដីទំនេរចោល កសិករគួររៀនប្រើប្រាស់ដីដាំដំណាំឲ្យអស់លទ្ធភាព

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ វិស័យកសិកម្មនៅកម្ពុជានៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយបានចូលរួមប្រមាណ ២២% នៅក្នុង GDP និងបានផ្ដល់ការងារប្រមាណ ១/៣ នៃកម្លាំងពលកម្មក្នុងប្រទេស។ ជាការកត់សម្គាល់ រាប់ចាប់ពីមុនពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ពោលគឺតាំងពីឆ្នាំ២០១៣ ការរីកចម្រើនជាសកលនៃវិស័យកសិកម្មត្រូវបានប៉ះពាល់រួចទៅហើយ ដោយមួយផ្នែកធំជាការប៉ះពាល់បណ្ដាលមកពីភាពរាំងស្ងួត ដែលជាហេតុធ្វើឲ្យប្រជាជនកម្ពុជាចាប់ផ្ដើមចេញធ្វើចំណាកស្រុក។


ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាល តាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានស្វះស្វែងរកវិធីក្នុងការជួយជ្រោមជ្រែងប្រជាកសិករ ជាពិសេសសំដៅលើការរៀនរស់ក្នុងបរិបទនេះ ដោយគ្រាន់តែផ្លាស់ប្ដូរទម្លាប់ដាំដុះបែបកសិកកម្មប្រពៃណីរបស់ពួកគេ។ តួយ៉ាង ដូចជាការប្ដូរពីដាំដំណាំតែមួយមុខទៅជាការដាំចម្រុះ។

ឯកឧត្តមបណ្ឌិត សួង ណយ អ្នកជំនាញកសិកម្ម និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ផលិត១ បានគាំទ្រនូវការដាំដុះចម្រុះ ខណៈដែលធ្វើបែបនេះប្រជាជននឹងរួចផុតពីហានិភ័យសេដ្ឋកិច្ចគ្រួសារដោយការពឹងផ្អែកតែលើដំណាំតែមួយមុខ។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«ការដាំដំណាំចម្រុះ ងាយស្រួលក្នុងការរកទីផ្សារ ដោយសារតែមនុស្សត្រូវការបន្លែចម្រុះ…ពួកគេមានតម្រូវការច្រើនក្នុងការផ្លាស់ប្ដូរមុខម្ហូបជាប្រចាំ ដូច្នេះ ខ្ញុំណែនាំឲ្យប្រជាកសិករងាកមកដាំដំណាំឲ្យបានច្រើនមុខទើបល្អ! ប៉ុន្តែទោះជាយ៉ាងណា ការដាំដំណាំចម្រុះក៏ត្រូវតែមានការសិក្សាទៅលើប្រភេទដំណាំផងដែរ»

ឯកឧត្តមបានលើកជាឧទាហរណ៍ជាក់ស្ដែងថា បើសិនជាកសិករម្នាក់ដាំដំណាំដូង ជាដំណាំស្នូល កសិករនោះច្បាស់ជាត្រូវការរយៈរហូតដល់ ៦ ទៅ ៧ឆ្នាំទើបអាចប្រមូលផលបាន។ ដូច្នេះ ចន្លោះពេលទម្រាំការប្រមូលផលមកដល់នោះ កសិករអាចជ្រើសរើសដាំដំណាំនៅតាមរង ក៏ដូចជាពីចន្លោះដូងមួយទៅដូងមួយទៀតបាន។ វិធីងាយៗក្នុងការរកដំណាំបន្ទាប់បន្សំមកដាំនេះ គឺគ្រាន់តែសិក្សាទៅលើការលូតលាស់របស់វា ដោយធ្វើយ៉ាងណា ជ្រើសរើសយកដំណាំណាដែលមានឬសខ្លីជាងដូង ចៀសវាងប៉ះពាល់ដល់ដំណាំស្នូល។

ម្យ៉ាងទៀត ត្រូវរកដំណាំណាដែលទាបជាងដូង ពោលគឺដំណាំណាដែលមិនប៉ះពាល់ដល់បរិយាកាសការលូតលាស់របស់ដូងនោះឯង ជាក់ស្ដែងដូចជាដំណាំស្ពៃ ត្រាវ សណ្ដែក ត្របែកជាដើម។ក្រៅពីនេះ​ ការដាំដំណាំចម្រុះក៏ថែមទាំងបានជួយទៅដល់គុណភាពដីទៀតផង។

ជាចុងក្រោយ ឯកឧត្តមនៅតែបន្តលើកទឹកចិត្តដល់កសិករខ្មែរឲ្យប្រើប្រាស់ដីរបស់ខ្លួនក្នុងការដាំដំណាំឲ្យអស់លទ្ធភាព និងមិនគួរទុកដីឲ្យទំនេរ ដោយការជ្រើសរើសដំណាំបន្ទាប់បន្សំមកដាំដោយប្រើប្រាស់វិធីរបស់ឯកឧត្តមខាងលើ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣