កម្ពុជា និង ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាង ៣៣២ លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់គម្រោងកម្មវិធីចំនួន ៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២,០៥ លានដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍន៍ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Anthony Robert Gill នាយកស្ដីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍ អាស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់តម្រោងកម្មវិធីចំនួន ៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២,០៥ លានដុល្លារអាមេរិក៖ ១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣) ២) គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ -ហិរញ្ញប្បទានបន្ថែម ៣) តម្រោងកែលម្អបណ្ដាញផ្លូវជាតិជំហានទី២ និង៤) គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ។

១- កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ទ (អនុកម្មវិធីទី៣)៖ គ្រោងចំណាយថវិកាសរុប ៤០ លាន ដុល្លារអាមេរិក ក្នុងគោលបំណងបន្ត និងគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗជាអាទិភាពក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ឱ្យកាន់តែរឹងមាំ និងផ្នែកលើគោលការណ៍ទីផ្សារ ដែលបម្រើឱ្យការកៀរគរ និងបែងចែកធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រមួយកម្រិតទៀត តាមរយះការបង្កើនលទ្ធភាពទទួលបានកម្ចីសម្រាប់សហត្រាសខ្នាតតូច និងមធ្យម (MSMEs) ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការអនុវត្តកំណែទម្រង់វិស័យហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។

កម្មវិធីនេះ នឹងគាំទ្រជាចម្បងទៅលើ៖ (១) ការពង្រីកសេវាកម្មហិរញ្ញវត្ថុឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្រីក្រ (២) ការពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ និង (៣) ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុ។

២- ហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ៖ គ្រោងចំណាយថវិកាសរុប ៣៥ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានសម្បទានពី ADB ចំនួន ២៥ លានដុល្លារអាមេរិក ហិរញ្ញប្បទានឥតសំណងពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន ៥ លានដុល្លារអាមេរិក និងការចូលរួមជាថវិកាបដិភាគចំនួន ៥ លានដុល្លារអាមេរិក សម្រាប់បន្តពង្រីកសកម្មភាពទប់ស្កាត់ និងបង្ការជំងឺឆ្លង រួមទាំងជំងឺកូវីដ-១៩ ឱ្យបានត្រប់ ២៥ រាជធានី-ខេត្តរបស់កម្ពុជា ដោយពង្រីកសកម្មភាពបន្ថែមក្នុងរាជធានី-ខេត្តគោលដៅចំនួន ១១ បន្ថែមលើខេត្តគោលដៅកំពុងអនុវត្តចំនួន ១៤ នឹងគាំទ្រលើសកម្មភាពសំខាន់ៗចំនួន ០៣ រួមមាន+(១) ការពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបនឹងជំងឺឆ្លង (២) ការលើកកម្ពស់សេវាមន្ទីរ ពិសោធន៍ និងមន្ទីរពេទ្យក្នុងការបង្ការ និងព្យាបាលជំងឺឆ្លង និង (៣) ការពង្រឹងសមត្ថភាពក្នុងការត្រៀម និងឆ្លើយតប ជាបន្ទាន់នឹងជំងឺជំងឺកូវីដ-១៩។

៣- គម្រោងកែលម្អបណ្តាញផ្លូវជាតិ ជំហានទី ២៖ គ្រោងចំណាយថវិកាសរុប ៩០ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៨២,០៥ លានដុល្លារអាមេរិក និងការចូលរួមជាថវិកាបដិភាគចំនួន ៧,៩៥ លានដុល្លារអាមេរិក សម្រាប់បង្កើនប្រសិទ្ធភាព និងការដឹកជញ្ជូនតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ មេគង្គ តាមរយៈការកែលមួផ្លូវជាតិលេខ ២៣ និងផ្លូវលេខ ៣១២ ក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង នឹងផ្តោតសំខាន់លើ (១) កែលម្អផ្លូវជាតិ និងផ្លូវខេត្ត ឱ្យមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, និង (២) ការពង្រឹងការត្រួតពិនិត្យលើការ ដឹកជញ្ជូនលើសទម្ងន់ ។ ៤- គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ៖ គ្រោងចំណាយថវិកាសរុប ១៩៣,៥ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានសម្បទានពី ADB ចំនួន ១៨០ លានដុល្លារអាមេរិក និងការចូលរួមជាថវិកាបដិភាគចំនួន ១៣,៥០ លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ក្រុងបាវិត កំពត និងប៉ោយប៉ែត តាមរយះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹង ព្រមទាំងការកាត់បន្ថយមហន្តរាយដោយ គ្រោះទឹកជំនន់តាមរយះការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង។ គម្រោងនេះ នឹងគាំទ្រចម្បងលើ ១) ការកែលម្អក្របខ័ណ្ឌគោលនយោបាយ វិធាន និងបទប្បញ្ញត្តិ ២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង៣) ការលើកកម្ពស់ប្រសិទ្ធភាព និងអភិបាលកិច្ចស្ថាប័ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»