សមាគមធនាគារនៅកម្ពុជា សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៣ ជំរុញការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញអន្តរប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិរួមមាន-Visa, MasterCard និង UnionPay International បានប្រារព្ធពិធី ដោះដូរអនុស្សរណៈយោគយល់ស្តីពី “សហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច”(Cambodian Shared Switch)។

ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងអនុវត្តគោលនយោបាយប័ណ្ណទូទាត់អន្តរជាតិ រួមស្លាកសញ្ញាជាមួយប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន និងស្ថិរភាព។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធទូទាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។

លោកជំទាវ សិរី បានបន្ថែមថា ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដូចជា ATM/POS, Contactless, Mobile Payment និង QR Payment ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានគេជឿថានឹងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់បន្ថែមទៀត ដោយអនុញ្ញាតឱ្យមានការអនុម័តប្រព័ន្ធ CSS កាន់តែលឿនសម្រាប់សមាជិកនៃស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ប័ណ្ណទូទាត់ និងប្រព័ន្ធ CSS។ ការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ គឺជាគោលបំណងចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្ររបៀបវារៈបរិយាបន្នហិរញ្ញវត្ថុរបស់របស់រដ្ឋាភិបាល និងឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានក្រដាស់ប្រាក់។ ដើម្បីសម្រេចបាននូវចំណុចនេះ វាទាមទារឱ្យមានការប្តេជ្ញាចិត្ត និងកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ បាន និងកំពុងតែសហការយ៉ាងសកម្មដើម្បីផ្សព្វផ្សាយរបៀបវារៈឌីជីថលក្នុងសង្គមកម្ពុជា ហើយវាក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។

នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា អ្នកស្រី ជុំ ម៉ូនីកា បានមានប្រសាសន៍ថា តាមរយៈការផ្តល់នូវបច្ចេកវិទ្យាសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

នាយកក្រមហ៊ុន Mastercard ប្រចាំប្រទេសកម្ពុជា និង ឡាវ លោកស្រី Winnie Wong មានប្រសាសន៍ឲ្យដឹងថា នៅទូទាំងពិភពលោក និងរួមទាំងកម្ពុជាផងដែរ អ្នកប្រើប្រាស់កំពុងសម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ជីវីតប្រចាំថ្ងៃ ការងារ និងការចំណាយ។ Mastercard គឺមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងធ្វើឲ្យប្រសើរឡើងនូវមហិច្ឆតារបស់កម្ពុជា ក្នុងការឈានទៅរកសេដ្ឋកិច្ចឌីជីថល។ ជាមួយនឹងដៃគូសំខាន់ៗផ្សេងទៀត នៅក្នុងវិស័យឯកជន និង វិស័យសាធារណៈ Mastercard នឹងស្រូបយកនូវចំណេះដឹងសកល ជំនាញ និងគំនិតនវានុវត្តន៍ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្តល់ឲ្យអតិថិជននៅកម្ពុជា ទទួលបានជម្រើសល្អបំផុត និងមានភាពបត់បែននូវអ្វីដែលពួកគេចង់ទូទាត់នៅក្នុងទីកន្លែង និងគ្រប់ពេលវេលា។

លោកស្រី លាង ចិន្តា នាយកគ្រប់គ្រងនៃក្រុមហ៊ុន UnionPay International ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន UnionPay International គឺមានទស្សនវិស័យស្របទៅនឹងធនាគារជាតិនៃកម្ពុជា លើការលើកកម្ពស់សង្គមដែលមិនប្រើប្រាស់ក្រដាសប្រាក់ នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើឲ្យសេវាហិរញ្ញវត្ថុ មានបរិយាបន្ន និងប្រសិទ្ធភាព។

លោកស្រីបន្តថា UnionPay International ពិតជាមានសេចក្តីរីករាយត្រេកអរ ដែលបានសហការជាមួយ សមាគមធនាគារនៅកម្ពុជា ដើម្បីជួយធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទូទាត់នៅកម្ពុជា និងលើកទឹកចិត្តបន្ថែមទៅលើនវានុវត្តន៍ផលិតផល សេវាកម្ម ក្នុងប្រព័ន្ធទូទាត់។ ក្រោមការអនុវត្តប័ណ្ណទូទាត់អន្តរជាតិរួមស្លាកសញ្ញា (co-badge debit card)សមាជិកនៃសមាគមធនាគារនៅកម្ពុជា នឹងអាចពង្រីកវិសាលភាពអតិថិជនរបស់ពួកគេអាចចូលទៅក្នុងប្រព័ន្ធ CSS នៅក្នុងស្រុក ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធទូទាត់នៅក្នុងស្រុក។ ខាងក្រៅប្រទេសកម្ពុជា អតិថិជន UnionPay  អាចប្រើប្រាស់កាត UnionPayនៅទូទាំងពិភពលោក តាមរយៈបណ្តាញរបស់យើងនៅលើទីផ្សារប្រមាណ ១៧៩ប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។