ក្រុមហ៊ុន CBC ប្រកាសចូលសាច់ប្រាក់ជាមួយធនាគារជាតិដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនស៊ីប៊ីស៊ី (CBC) បានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេ​លប្រាំឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួមសាច់ប្រាក់មួយចំនួនតាមលទ្ធភាពជាមួយធនាគារជាតិ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ក្នុងស្រុកក្នុងការគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ (ហៅកាត់ថា NFIS ឆ្នាំ ២០១៩ – ២០២៥) ដោយផ្តោតលើគំនិតផ្តួចផ្តើមជុំវិញការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ការទទួលបានហិរញ្ញប្បទាន និងការអប់រំផ្នែកហិរញ្ញវត្ថុ។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនស៊ីប៊ីស៊ី បានបញ្ជាក់ថា CBC បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអនុវត្ត NFIS ២០១៩-២០២៥ និងចូលរួមចំណែកជំរុញការទទួលបានសេវាហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយដើម្បីបង្កើនឱកាសសេដ្ឋកិច្ច និងលើកកំពស់សុខុមាលភាពដល់ប្រជាជនកម្ពុជាទាំងអស់។

លោកបញ្ជាក់ថា ៖

“ស៊ីប៊ីស៊ី នឹងគាំទ្រការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសហការជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុក្នុងប្រទេស ដើម្បីបន្តពង្រឹងវឌ្ឍនភាពបន្ថែមទៀតលើផ្នែកបរិយាបន្នហិរញ្ញវត្ថុ។ ការពង្រឹងរបាយការណ៍ឥណទាន និងការគាំទ្រដល់ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ តាមរយៈការបង្កើនវិសាលភាពនៃស្ថាប័នហិរញ្ញវត្ថុដែលត្រូវរាយការណ៍ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងផែនការនេះ។ បន្ថែមពីលើនេះ ផ្នែកអាទិភាពផ្សេងទៀតរួមមានការផ្តល់លទ្ធភាពឱ្យស្ត្រីទទួលបានហិរញ្ញវត្ថុ ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងរបាយការណ៍ឥណទាន ការអប់រំផ្នែកហិរញ្ញវត្ថុឌីជីថល និងការការពារអ្នកប្រើប្រាស់”

ប្រជាជនកម្ពុជាប្រមាណ ៥៩% មិនបានទទួលសេវាហិរញ្ញវត្ថុផ្លូវការទេ ចំណែកឯ ២៩% នៃប្រជាជនកម្ពុជាពេញវ័យមិនបានទទួលសេវាហិរញ្ញវត្ថុទាំងស្រុង ទាំងផ្លូវការ និងក្រៅផ្លូវការ។ សកម្មភាពអាទិភាពនៅក្នុង NFIS ២០១៩-២០២៥ រួមមានការផ្សព្វផ្សាយផលិតផលឥណទានថ្មីៗ ការពង្រឹងអំណាចនិងការការពារអ្នកប្រើប្រាស់ តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ក្នុងចំណោមសកម្មភាពផ្សេងទៀតដែលមានគោលបំណងកាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុចំនួនពាក់កណ្តាលពី ២៧% ទៅ ១៣% និងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ដល់ ៧០% នៅត្រឹមឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលរបស់ស៊ីប៊ីស៊ី មានប្រសាសន៍ថា « បរិយាបន្នហិរញ្ញវត្ថុគឺជាកត្តាចំបងមួយក្នុងការជម្រុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងការកាត់បន្ថយវិសមភាព។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងប្រទេស ការគាំទ្ររបស់ស៊ីប៊ីស៊ី នឹងនាំឲ្យកិច្ចសហការនៅក្នុងការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ សកម្មភាពដែលគាំទ្រដោយស៊ីប៊ីស៊ី នឹងជួយកែលម្អបន្ថែមទីផ្សារឥណទានប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព កាត់បន្ថយចំណាយលើប្រតិបត្តិការ និងកាត់បន្ថយភាពងាយរងគ្រោះសម្រាប់អ្នកប្រើប្រាស់»។ គួរកត់សម្គាល់ផងដែរថា ស៊ីប៊ីស៊ី គ្រប់គ្រងប្រព័ន្ធរបាយការណ៍ឥណទានដ៏ទូលំទូលាយបំផុតនៅក្នុងប្រទេសដែលគ្របដណ្តប់លើប្រវត្តិឥណទានរបស់អ្នកខ្ចីប្រាក់ជាង ៧ លាននាក់ ពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកជាង ១៧០ ក្រោមប្រកាសស្តីពីរបាយការណ៍ឥណទានរបស់ធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យអ្នកផ្តល់ប្រាក់កម្ចីពិនិត្យមើលប្រវត្ដិឥណទានរបស់អ្នកខ្ចីដោយមិនចាំបាច់ឆ្លងកាត់ដំណើរការសម្រេចចិត្តយូរ និងស្មុគស្មាញ។ តាមរយៈការបំពេញនូវចន្លោះព័ត៌មានដូចនេះ និងការកាត់បន្ថយចំណាយប្រតិបត្តិការ ស៊ីប៊ីស៊ី បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រទេស។ ថ្មីៗនេះ ជាមួយនឹងការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា ស៊ីប៊ីស៊ីបាន និងកំពុងធ្វើការផ្តួចផ្តើមដើម្បីអាចប្រើប្រាស់ទិន្នន័យពីប្រភពផ្សេងៗ និងប្រើប្រាស់កាវិភាគទិន្នន័យកម្រិតខ្ពស់ ដើម្បីអនុញ្ញាតឲ្យមានការ សម្រេចចិត្តផ្តល់ឥណទានលឿនជាងមុន និងជួយប្រជាជនដែលមិនមាន ឫមានប្រវត្តិឥណទានតិចតួចឲ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ