ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ភ្នំពេញ ៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនាគត។ AIIB បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមករាឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះមានសមាជិកផ្លូវការចំនួន ១០៤ ប្រទេស នៅទូទាំងពិភពលោក។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន។ AIIB ចាប់ផ្តើមជាមួយទុនចំនួន ១០០ ពាន់លានដុល្លារអាមេរិក និងត្រូវបានវាយតម្លៃ Triple-A ដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិធំៗ។ ដោយធ្វើការជាមួយដៃគូ AIIB បំពេញតាមតម្រូវការរបស់អតិថិជនដោយផ្តល់ជាដើមទុន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង បច្ចេកវិទ្យា និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

មេដឹកនាំប្រទេសចិន លោកប្រធានាធិបតេយ្យ Xi Jinping បានស្នើជាលើកដំបូងនូវការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅក្នុងកិច្ចប្រជុំកំពូល APEC នៅកោះបាលីក្នុងឆ្នាំ២០១៣។ មានអ្នកសង្កេតការណ៍ជាច្រើនបានបកស្រាយថា ធនាគារនេះជាការប្រជែងនឹងស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិធំៗមួយចំនួនដែលស្ថិតនៅក្រោមផលប្រយោជន៍គោលនយោបាយការបរទេសរបស់អាមេរិក ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ជាដើម។

ប្រទេសចិនគ្រប់គ្រងពាក់កណ្តាលនៃភាគហ៊ុនបោះឆ្នោតរបស់ AIIB ដែលបញ្ជាក់ថា AIIB នឹងដំណើរការដើម្បីផលប្រយោជន៍របស់រដ្ឋាភិបាលចិន។ សហរដ្ឋអាមេរិកបានរិះគន់អំពីស្តង់ដារគ្រប់គ្រងរបស់ធនាគារ ការការពារសង្គម និងបរិស្ថាន ដែលប្រហែលជាមានបំណងដាក់សម្ពាធដល់សម្ព័ន្ធមិត្តមិនឱ្យដាក់ពាក្យសុំចូលជាសមាជិក។ នេះបើយោងតាមគេហទំព័រ Investopedia ។ យ៉ាងណាក៏ដោយ បើទោះបីជាមានការជំទាស់របស់អាមេរិកក៏ដោយ ប្រមាណជាពាក់កណ្តាលនៃប្រទេសសមាជិកអង្គការណាតូបានចុះហត្ថលេខាចូលជាសមាជិក AIIB ក៏ដូចជាប្រទេសអាស៊ីធំៗស្ទើរតែទាំងអស់ លើកលែងតែប្រទេសជប៉ុន។

ធនាគារនេះត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាលដែលមានអភិបាលមួយរូប និងអភិបាលស្ដីទីមួយរូប ដែលត្រូវបានតែងតាំងដោយប្រទេសសមាជិកនីមួយៗក្នុងចំណោមប្រទេសសមាជិកទាំងអស់ ។ បុគ្គលិកធនាគារត្រូវបានដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសដោយភាគទុនិករបស់ AIIB សម្រាប់អាណត្តិ៥ ឆ្នាំ ហើយមានសិទ្ធិឈរឈ្មោះបោះឆ្នោតឡើងវិញម្តង។ នៅក្រោមប្រធានមាន អ្នកគ្រប់គ្រងជាន់ខ្ពស់ រួមទាំងអនុប្រធានប្រាំនាក់សម្រាប់កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រ ប្រតិបត្តិការវិនិយោគ ហិរញ្ញវត្ថុ រដ្ឋបាល លេខាធិការដ្ឋានសាជីវកម្ម ទីប្រឹក្សាទូទៅ និងប្រធានផ្នែកគ្រប់គ្រងហានិភ័យ។

អាទិភាពរបស់ធនាគារនេះគឺលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងដើម្បីគាំទ្រដល់ប្រទេសដែលកំពុងខិតខំបំពេញតាមគោលដៅបរិស្ថាន និងការអភិវឌ្ឍន៍។ ធនាគារផ្តល់មូលនិធិដល់គម្រោងតភ្ជាប់ប្រទេសក្នុងតំបន់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែនសម្រាប់ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ បំពង់បង្ហូរថាមពល និងទូរគមនាគមន៍ឆ្លងកាត់អាស៊ីកណ្តាល ផ្លូវសមុទ្រនៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។ អាទិភាពរបស់ធនាគារក៏រួមបញ្ចូលផងដែរនូវការកៀរគរមូលធនឯកជន និងការលើកទឹកចិត្តដល់ភាពជាដៃគូដែលជំរុញការវិនិយោគទុនឯកជន ដូចជា​ ធនាគារអភិវឌ្ឍន៍ពហុភាគី រដ្ឋាភិបាល និងអ្នកផ្តល់ហិរញ្ញប្បទានឯកជន។ គូសបញ្ជាក់ថាប្រទេសកម្ពុជាបានចូលជាសមាជិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ