ស្វែងយល់ពីប្រភពដើមនៃក្រុមហ៊ុនកាត VISA

ចំណេះដឹង ៖ Visa Inc. គឺជាម៉ាកយីហោទូទាត់ប្រាក់ឌីជីថលដ៏ធំមួយ ដែលផ្តល់សេវាកម្មនៅក្នុងប្រទេស និងអន្តរជាតិច្រើនជាង១៣០ប្រទេស និងតំបន់ដែលមនុស្សរស់នៅលើពិភពលោក។ អ្នកប្រើប្រាស់រួមមានទាំងបុគ្គលទូទៅ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាល។

ក្នុងពេញមួយឆ្នាំ២០១៩ ប្រជាជននៅសហរដ្ឋអាមេរិកបានធ្វើការទូទាត់តាមប្រាក់តាមកាតឥណពន្ធ ឬកាតឥតទានចំនួនប្រមាណ ៦,៧ ពាន់លានដុល្លារ។ ក្នុងនោះច្រើនជាង ៦០% នៃទំហំទូទាត់ប្រាក់នៅអាមេរិកត្រូវបានធ្វើឡើងតាមយៈកាត Visa ។ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុន Visa មានតម្លៃទីផ្សារជាង ៤៩១ ពាន់លានដុល្លារអាមេរិក ហើយភាគហ៊ុនរបស់ VISA បានកើនឡើងជាង ១៧០% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

ធនាគារ Bank of America បានដាក់ដំណើរការ Visa ជាកាតឥណទានដែលមានអាជ្ញាប័ណ្ណដំបូងគេបង្អស់កាលពីឆ្នាំ១៩៥៨ ក្នុងទម្រង់ជាកាតក្រដាស ជាមួយនឹងការរីកលូតលាស់នៃម៉ានស៊ីនកុំព្យូរទ័រនាសម័យនោះ។ ក្រោយមក នៅឆ្នាំ១៩៧០ ធនាគារ Bank of America បានបោះបង់ចោលការគ្រប់គ្រងផ្ទាល់របស់ខ្លួនលើ VISA ដោយបានផ្តល់ការគ្រប់គ្រងទៅឱ្យ National BankAmericard Inc ដែលជាអ្នកចេញប័ណ្ណ បន្តគ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍបណ្តាញបច្ចេកវិទ្យាថ្មីៗ នៅក្នុងសហរដ្ឋអាមេរិក។ លោក Dee Hock ជាស្ថានិក និងជានាយកប្រតិបត្តិនៃ National BankAmericard Inc ហើយក្រុមហ៊ុននេះបានរីកចម្រើនក្លាយជាក្រុមហ៊ុនអន្តរជាតិក្នុងឆ្នាំ១៩៧៤ និងបានដាក់ដំណើរការកាតឥណពន្ធដំបូងបង្អស់នៅឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦ National BankAmericard Inc បានប្តូរឈ្មោះទៅជា Visa ដែលជាឈ្មោះសាមញ្ញ និងមានសំឡេងហៅដូចគ្នាគ្រប់ភាសា។

ត្រឹមឆ្នាំ២០០១ ចំនួនកាត Visa មានចំនួនរហូតដល់១ពាន់លានកាតនៅលើទីផ្សារជុំវិញពិភពលោក។ ហើយក្នុងឆ្នាំ២០០៧ អាជីវកម្ម Visa តាមតំបន់ជុំវិញពិភពលោកបានបញ្ចូលគ្នាដើម្បីបង្កើតជា Visa Inc ។ មួយឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០០៨ ក្រុមហ៊ុន VISA បានបោះលក់ភាគហ៊ុនជាសាធារណៈ ប្រមូលទុនបាន ១៧,៩ពាន់លានដុល្លារ ដែលជា IPO ដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ នៅឆ្នាំ២០១៦ Visa Inc បានទិញយក Visa Europe ។ សព្វថ្ងៃនេះ Visa ប្រតិបត្តិការនៅក្នុងប្រទេស និងដែនដីជាង ២០០ ជាមួយនឹងផលិតផល និងសេវាកម្មដែលមាននៅលើឧបករណ៍ច្រើនដូចជាកាត កុំព្យូទ័រយួរដៃ ថេប្លេត និងទូរសព្ទទំនើប។ សព្វថ្ងៃនេះ VISA បានរីកចម្រើនក្លាយជាបណ្តាញដំណើរការទូទាត់ដ៏ធំបំផុតមួយរបស់ពិភពលោក ដោយមានចំនួនកាតប្រមាណជាង ៣,៤ ពាន់លាននៅលើទីផ្សារពិភពលោក ជាមួយនឹងប្រតិបត្តិការទូរទាត់ប្រាក់តាមរយៈប្រព័ន្ធកាត VISA មានទំហំប្រមាណ ៤ពាន់ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ Nelson ខែកុម្ភៈ ឆ្នាំ២០២១។ Visa បាននឹងកំពុងគ្រប់គ្រងលើទីផ្សារនៃសេវាកម្មទូរទាត់ប្រាក់តាមអេឡិចត្រូនិចធំជាងគេ បើប្រៀបធៀបទៅនឹងគូប្រកួតប្រជែងដូចជា ក្រុមហ៊ុន Mastercard Inc. (មានចំនួនកាតប្រមាណ ២,៣ពាន់លានកាត) និងក្រុមហ៊ុន PayPal Holdings Inc ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣