ហេតុផលចំនួន៤ ដែលជំរុញឲ្យមនុស្សចំណាយលុយទិញសម្ភារប្រណីតមានតម្លៃថ្លៃ

ចំណេះដឹង ៖ សម្រាប់មនុស្សមួយចំនួនដែលមានធនធានគ្រប់គ្រាន់ ការទិញសម្ភារប្រើប្រាស់បែបប្រណីត និងមានតម្លៃថ្លៃកប់ពពកមិនមែនជារឿងចម្លែកនោះទេ បើទោះជាទំនិញប្រណីតៗមួយចំនួនមានគុណសម្បត្តិក្នុងការប្រើប្រាស់ដូចគ្នាទៅនឹងសម្ភារៈ ឬទំនិញធម្មតាក៏ដោយ ខណៈដែលរាល់ទំនិញប្រណិតទាំងនោះផលិតចេញមកសុទ្ធតែបានកំណត់អតិថិជនគោលដៅដែលជាអ្នកមានលុយច្រើនរួចទៅហើយនោះ។

ពាក់ព័ន្ធទៅនឹងទំនោរនៃការទិញសម្ភារនិយមនេះ មានមនុស្សមួយចំនួនសុខចិត្តលះបង់នូវលំនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន ខំប្រឹងឡើងសេរីទិញទំនិញប្រណិតប្រើប្រាស់ ដែលនាំឲ្យខ្លួនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក៏មាន។ ខាងក្រោមនេះជាមូលហេតុចិត្តវិទ្យា ៤យ៉ាង ដែលជំរុញឲ្យមនុស្សចូលចិត្តទិញទំនិញប្រណីត ៖

១- ការសម្រេចចិត្តដោយមិនមានភាពច្បាស់លាស់ ៖ អ្នកប្រើប្រាស់មិនមានអាកប្បកិរិយាសមហេតុផលគ្រប់ពេលនោះទេ។ មនុស្សដែលមានហេតុផលល្អ តែងតែធ្វើសកម្មភាពស្របតាមហេតុផល ឬកត្តាសមរម្យ។ ម្យ៉ាងវិញទៀត បុគ្គលដែលមានហេតុផលល្អ នឹងតែងតែធ្វើសកម្មភាពគិតមុខ គិតក្រោយពីផលប្រយោជន៍ផ្ទាល់ខ្លួន (រួមទាំងផលប្រយោជន៍ហិរញ្ញវត្ថុផងដែរ)។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាផ្នែកចិត្តវិទ្យាពីអាកប្បកិរិយាសម័យទំនើបជាច្រើនបានបង្ហាញថា មនុស្សភាគច្រើនតែងតែធ្វើសកម្មភាពដែលមិនប្រកបដោយហេតុផលនោះទេ។ អ្នកប្រើប្រាស់ជាច្រើនដែលទិញទំនិញប្រណីតមិនស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុល្អនោះទេ ជាពិសេសប្រជាជនមេរិកជាច្រើននាក់មានអត្រាបំណុលខ្ពស់តាមរយៈការទិញទំនិញថ្លៃៗ។​ អាស្រ័យលើចំណុចនេះគេអាចនិយាយបានថា ជនជាតិអាមេរិកជាច្រើនតែងធ្វើសកម្មភាពលើសពីស្ថានភាពពិតនៃហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ឧទាហរណ៍ ៖ ផលិតផលកាបូបដែលមានគុណភាពខ្ពស់ប្រើបានយូរ អាចទិញបានក្នុងតម្លៃប្រហែល ១០០ ដុល្លារ ប៉ុន្តែអ្នកខ្លះសុខចិត្តចំណាយលុយរាប់ពាន់ដុល្លារលើកាបូបម៉ាកប្រណិតដែលមុខងារដូចគ្នា និងមានគុណភាពប្រហាក់ប្រហែលគ្នា។

២-​ តើ​ទំនិញ​តម្លៃ​ខ្ពស់​ពិត​ជា​មាន​គុណភាព​ខ្ពស់​មែន​ទេ? មនុស្សតែងមានទំនោរសង្កត់ធ្ងន់លើភាពវិជ្ជមាននៃផលិតផល ហើយមិនអើពើគុណវិបត្តិរបស់វា។ ឧទាហរណ៍ ក្នុងករណីរបស់ក្រុមហ៊ុន Apple Inc. អ្នកប្រើប្រាស់រង់ចាំពេញមួយយប់សម្រាប់ការចេញផ្សាយថ្មីនៃកុំព្យូទ័រ iPhone, iPad និង Mac ​បើ​ទោះ​បី​ជា​ផលិតផល Apple មិន​មាន​លក្ខណៈ​បច្ចេកវិជ្ជា​ប្លែកដាច់ពី​គេ​ក៏​ដោយ។ តាមពិត Samsung បានផលិតទូរស័ព្ទដែលមានមុខងារល្អជាង (បើប្រៀបធៀបទៅនឹងម៉ូដែល iPhone មួយចំនួន) ហើយ Microsoft Corporation និង Xiaomi ផលិតទូរស័ព្ទដែលជាធម្មតាមានតម្លៃថោកជាង។ ទោះជា​ណា​ក៏​ដោយ Apple រក្សាបាននូវ​ភាព​ស្មោះត្រង់លើ​ម៉ាក​យីហោ (Brand Loyalty) ពីអតិថិជន ជាមួយនឹងកំណើនការលក់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយក្នុងនោះ មានមនុស្សមួយចំនួនយល់ថាទំនិញមិនប្រណីត មិនល្អ ដោយលក្ខណៈនៃភាពមិនប្រណិត (ហើយមិនផ្អែកលើលក្ខណៈឬគុណភាពរបស់វា) ដូច្នេះគេក៏សន្និដ្ឋានមិនសមហេតុផលថាទំនិញដែលមានតម្លៃខ្ពស់គឺមានគុណភាពល្អជាងជានិច្ច។

៣- ការជឿជាក់លើខ្លួនឯងជះឥទ្ធិពលដល់ការទិញរបស់បុគ្គលម្នាក់ ៖ ក្នុងករណីខ្លះ ការជឿជាក់លើខ្លួនឯងទាបអាចជាកត្តាដែលជះឥទ្ធិពលដល់ការសម្រេចចិត្តទិញទំនិញប្រណីត ជាពិសេស ក្នុងករណីមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការទិញទំនិញប្រណីតៗ ។ សម្រាប់អ្នកប្រើប្រាស់មួយចំនួន ការប្រើសម្ភារល្អប្រណិតបង្កើនភាពជឿជាក់លើខ្លួនឯង។ អារម្មណ៍​នៃ​ការ​សម្រេច​ ​គឺ​ជា​ហេតុផល​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ទិញ​ទំនិញ​ប្រណីត។ ពួកគេចង់ផ្តល់រង្វាន់ដល់ខ្លួនសម្រាប់ការខិតខំប្រឹងប្រែងតាមរយៈការផ្តល់នូវអ្វីដែលមនុស្សទូទៅមិនធ្លាប់មាន។

៤. ការគោរពលើភាពត្រឹមត្រូវ ៖ ហេតុអ្វីបានជាមនុស្សមិនទិញនាឡិកា Rolex ក្លែងក្លាយ ហើយសុខចិត្តចំណាយប្រាក់យ៉ាងច្រើនទិញ Rolex ពិតប្រាកដ បើទោះបីវាមានរូបរាងដូចគ្នាក៏ដោយ។ ហេតុផលនោះគឺ ម្ចាស់ដែលជាអ្នកប្រើផ្ទាល់​ដឹង​ថា​​ ខ្លួន​មិន​មាន​របស់​ល្អ​ប្រណីត​ពិត​ប្រាកដប្រើប្រាស់ ដែលអាចនិយាយបានថា គេអាចបន្លំភ្នែកអ្នកដទៃបាន តែមិនអាចបន្លំចិត្តខ្លួនឯងបានឡើយ។

សរុបមក មនុស្សទិញទំនិញប្រណីតដោយមានហេតុផលផ្សេងៗគ្នា ខណៈដែលហេតុផលធំៗ និងសំខាន់បំផុតគឺទាក់ទងទៅនឹងអារម្មណ៍ភ្ជាប់ទៅនឹងការទិញទំនិញមានតម្លៃថ្លៃ។ មិនថាអ្នកប្រើប្រាស់ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុល្អ ឬមិនសូវល្អ ពួកគេអាចសម្រេចចិត្តទិញទំនិញប្រណិត ដើម្បីសម្រេចបាននូវអារម្មណ៍ជាក់លាក់មួយ ឧទាហរណ៍ អារម្មណ៍សម្រេចបានពីការខិតខំប្រឹងប្រែងរបស់ពួកគេ ឬការចង់បានក្ដីសរសើរពីអ្នកដទៃ និងភាពមានទំនុកចិត្តលើខ្លួនឯងយ៉ាងពិតប្រាកដ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់