NBC ប្រកាសដាក់ដំណើរការយុទ្ធនាការថ្មី ដើម្បីបង្កើនការយល់ដឹងពីការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការយុទ្ធនាការ “តោះ! និយាយពីលុយ តក់ៗពេញបំពង់” ដើម្បីជួយដល់អ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិនៃការទទួលខុសត្រូវ និងការចូលរួមសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាបានសហការជាមួយអង្គការ Good Return ក្នុងការអនុវត្តគម្រោងនៃយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុឈ្មោះថា “តោះ! និយាយពីលុយ” តាំងពីឆ្នាំ២០១៦ ដែលយុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន។

លោកជំទាវបានថ្លែងបន្តថា ៖

«ដោយយល់ឃើញថា ភាគជោគជ័យនៃយុទ្ធនាការនេះ និងក្នុងគោលបំណងលើកកម្ពស់ការផ្សព្ធផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែមទៀត យុទ្ធនាការថ្មីមួយដែលមានឈ្មោះថា “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” ត្រូវបានបង្កើតឡើងដោយផ្តោតជាចម្បងលើសារៈសំខាន់លើគិតគូឱ្យដិតដល់លើការថ្លឹងថ្លែងជម្រើសផលិតផល សេវាហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាព ដើម្បីជួយអ្នកប្រើប្រាស់ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិការទទួលខុសត្រូវ និងការចូលរួមសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ»

លោកជំទាវ បានថ្លែងបន្តថា យុទ្ធនាការថ្មីនេះមានប្រធានគន្លឹះចំនួន៤៖ ១) ការគ្រប់គ្រងលុយកាក់របស់អ្នកឱ្យកាន់តែប្រសើរ ២) ការត្រៀមខ្លួនសម្រាប់រឿងដែលកើតឡើងដោយមិនបានព្រាងទុក ៣) ការយល់ដឹងអំពីសិទ្ធិ និងការទទួលខុសត្រូវ និង៤)និយាយចេញមក។

លោកជំទាវបានឱ្យដឹងថា យុទ្ធនាការនឹងធ្វើឡើងតាមរយៈ ក) ការផ្សព្វផ្សាយតាមវីដេអូអប់រំក្រោមចំណងជើងថា តក់ៗពេញបំពង់ ខ) ការផ្សព្វផ្សាយតាមរយៈការបណ្តុះបណ្តាលសហគ្រិនស្ត្រី និងកម្មការនីរោងចក្រ គ) ការផ្សព្វផ្សាយតាមរយៈកម្មវិធីវិទ្យុក្នុងទម្រង់ជាល្ខោននិយាយ ឃ) ការផ្សព្វផ្សាយតាមខិតបណ្ណ និងតាមបណ្តាញសង្គម។

ជាមួយទាក់ទនឹងសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលត្រូវបានរៀបចំឡើង ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាយុទ្ធសាស្ត្រជាតិនេះគឺជាក្របខណ្ឌគោលនយោបាយជាតិ ដោយផ្តោតលើការយកចិត្តទុកដាក់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលឧបករណ៍សំខាន់ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ២០១៦-២០២៥ សំដៅធានាស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចប្រដបដោយចីរភាព។

យុទ្ធសាស្ត្រជាតិនេះបានកំណត់ពីចក្ខុវិស័យ និងទិសដៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានសេវាផ្លូវការដែលមានគុណភាព ទាន់ពេលវេលា តម្លៃសមរម្យ និងកិច្ចការពារស្របច្បាប់ ជាពិសេសកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសង្គម បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម។ យុទ្ធសាស្ត្រជាតិនេះបានលើកឡើងនូវគោលនយោបាយ ដែលចង្អុលបង្ហាញពីគោលដៅក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដូចខាងក្រោម៖

-បង្កើនលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុបានពាក់កណ្តាលពី ២៧ ភាគរយមកដល់ ១៣ ភាគរយ និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩ ភាគរយទៅ ៧០ ភាគរយក្នុងឆ្នាំ២០២៥។ ព្រមទាំងធ្វើឱ្យប្រសើរឡើងសុខមាលភាពគ្រួសារ គាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាព ដូចខាងក្រោម៖ ១) លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ២) ជំរុញនវានុវត្តន៍ផលិតផលឥណទានសម្រាប់សហគ្រាសធនតូចបំផុត តូច និងមធ្យម ៣)ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់  ៤) ពង្រីកការផ្តល់សេវាធនារ៉ាប់រងឱ្យបានទូលំទូលាយ ៥) ពង្រីកសមត្ថភាពនិយ័តករហិរញ្ញវត្ថុ ៦)លើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ